អគ្គនាយកក្រុមហ៊ុន Lexus ប្រចាំកម្ពុជា បង្ហាញ​ភាពអស្ចារ្យផ្នែកខាងក្នុង នៃអាគារតាំងបង្ហាញរថយន្ដថ្មី នៅចំកណ្ដាលរាជធានីភ្នំពេញ

  • 2024-07-25 03:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡិច ស៊ឺស ខេមបូឌា ទើប​សម្ពោធបើក​​អាគារ​តាំងបង្ហាញ​រថយន្ដ​ដ៏ទំនើប​មួយ​ខុសប្លែក​ពី​អាគារ​តាំងបង្ហាញ​រថយន្ដ​ទូទៅ ​នៅ​កម្ពុជា។ ជាមួយ​នឹង​គំនិត​ច្នៃប្រឌិត ដោយ​ដាក់​បញ្ចូល​នូវ​សម្ភារៈ និង​គំនូរ​ដ៏សម្បូរបែប​ បង្ហាញ​ពី​សិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ នៅ​ក្នុង អាគារ​តាំងបង្ហាញ​រថយន្ដ ថ្មី​នេះ បាន​ក្លាយ​ជា​ទីកន្លែងទាក់ទាញចិត្ត ​របស់អតិថិជន​ដែល​បាន​ចូល​ទស្សនាដោយផ្ទាល់ និង​មហាជន​ដែល​ធ្វើ​ដំណើរ​នៅ​លើ​​មហាវិថី ៦០​ម៉ែត្រ។

ភ្លាមៗ ក្រោយ​អាគារ​នេះ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ក៏​មាន​អតិថិជន ឡិច ស៊ឺស មួយ​ចំនួន​បាន​ចូល​ទៅ​ទស្សនា​ដល់​ក្នុង ​អាគារ​តាំងបង្ហាញ​រថយន្ដ ដោយផ្ទាល់ និង​ខ្លះ​គ្រាន់​តែ​បាន​ជិះ​កាត់ ហើយ​នឹក​ឆ្ងល់ និង​ចង់ដឹងច្បាស់​ពី​អត្ថន័យ នៃ​ការរចនា​ផ្នែក​ខាង​ក្នុង នៃ​អាគារ​នេះថា​តើ​វា​មាន​ប្រណីត​ភាព​យ៉ាងណា​ទៅ បើគ្រាន់​តែ​ក្រឡេក​មើល​ពី​ផ្នែក​ខាង​មុខ​ស្អាត​បែប​នេះ​ទៅ​ហើយ?

​ឆ្លើយតប​ទៅ​នឹង​ការ​ចង់​ដឹង​របស់​អតិថិជន និង​មហាជនដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ហើយ​បាន​ឃើញ​អាគារ​ដ៏ប្រណីត​នេះ​ អគ្គនាយក​ក្រុមហ៊ុន ឡិច ស៊ឺសប្រចាំកម្ពុជា លោក Ryoji Fujita បាន​ផ្ដល់​បទសម្ភាសន៍ដោយផ្ទាល់ ​ជាមួយ Sabay​ ដោយ​បង្ហាញ​ពី​ការ​រចនា ភ្ជាប់​ជាមួយ​ការ​ពន្យល់​យ៉ាង​លម្អិត។ លោក​បានមានប្រសាសន៍ថា ការ​រចនា​ឡើង​នៅ​ផ្នែក​ខាង​ក្នុង​បាន​គិតគូ​យ៉ាង​ច្បាស់​លាស់ ដោយ​ដាក់​បញ្ចូល​នូវ សូត្រ​ខ្មែរ ក្បាច់ចម្លាក់ពីចម្រឹងបង្អួច​អង្គរវត្ដ ព្រម​ទាំង​គំនូរ​សិល្បៈ​របាំ​បុរាណខ្មែរ។

ក្រោយ​ពី​បង្ហាញ​ការរចនា និង​ពន្យល់​អត្ថន័យ​នេះ លោក Ryoji Fujita ​ក៏​បាន​បញ្ជាក់​ជំហរ​ថា ក្នុង​នាម​លោក​ផ្ទាល់ និង​បុគ្គលិក នៃឡិច ស៊ឺស នឹង​បន្ដ​ផ្ដល់​ភាព​កក់ក្ដៅ និង​ទំនុកចិត្ដ​ខ្ពស់​ក្នុង​ការ​ផ្ដល់​សេវា​កម្ម​រថយន្ដ​ Lexus ដែល​ជា​ម៉ាកល្បី​នាំ​មុខគេ​នៅ​កម្ពុជា​និង នៅ​លើ​ពិភព​លោក។ លោក​មានមានប្រសាសន៍ថា បុគ្គលិក Lexus បន្ដ​ផ្ដល់​ស្នាមញញឹម និង​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​ អតិថិជន ដើម្បីឈ្វេងយល់​ពី​តម្រូវការ និង​ការ​ចង់​បាន​របស់​អតិថិជន​គ្រប់កាលៈទេសៈ។

ជាឱកាស​ដ៏ល្អ សម្រាប់​អតិថិជន​ដែល​បាន​អញ្ជើញ​មក​ដល់ អាគារ​តាំងបង្ហាញ​រថយន្ដ ដោយផ្ទាល់ ព្រោះ​អាច​ទទួល​យក​អារម្មណ៍​ថ្មី​មួយ​ទៀត​ពេល​ប្រឹក្សា​យោបល់​ជាមួយ​បុគ្គលិកជំនាញ​ មានក្រមសីលធម៌ និង​រួសរាយរាក់ទាក់​លើស​ពី​ការបរិយាយ។ នៅអំឡុងពេល នៃ​ការ​ប្រឹក្សា អតិថិជន​ក៏​នឹង​បាន​ភ្លក្ស​រសជាតិ​តែ និង​កាហ្វេ​ប្រចាំឡិច ស៊ឺស ខេមបូឌា យ៉ាង​ឆ្ងុយឆ្ងាញ់​ផង​ដែរ។

សូម​រំលឹក​ថា Lexus Cambodia បាន​សម្ពោធ​បើក​ អាគារ​តាំងបង្ហាញ​រថយន្ដ ដំបូង​របស់​ខ្លួន​នៅ​ចំកណ្ដាល​រាជធានីភ្នំពេញ លើ​ផ្លូវ ៦០ ម៉ែត្រ ក្បែរ​ផ្សារទំនើបAEON 3 កាល​ពី​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ​២០២៤។ ក្នុងឱកាស​នោះ គេ​ក៏​ឃើញ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​អាជ្ញាធរ​រាជធានីភ្នំពេញ អ្នកសារព័ត៌មានជាតិ-អន្ដរជាតិ ព្រម​ទាំងម្ចាស់ក្រុមហ៊ុន​ធំៗ​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា៕

ទំនាក់ទំនង៖ 017 222 733 / 017 888 727

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី