កាន់តែអស្ចារ្យសម្រាប់អតិថិជន Smart ជាមួយការឈ្នះរង្វាន់កាន់តែច្រើនរាល់ពេលបញ្ចូលលុយទូរសព្ទ

  • 2024-07-25 02:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែរំភើបជាមួយ Smart ជាមួយនឹងការផ្តល់ជូនដ៏ធំជាមួយនឹងប្រម៉ូសិន “បញ្ចូលលុយដើម្បីឈ្នះ 2024”។ ការផ្តល់ជូននេះ បានបង្កើតឡើងយ៉ាងពិសេសសម្រាប់អតិថិជនរបស់ Smart ដើម្បីផ្តល់ជូននូវការឈ្នះរង្វាន់ភ្លាមៗដែលរួមមានដូចជា ទូរសព្ទដៃម៉ាក Samsung ម៉ូតូ កង់ និងរង្វាន់ផ្សេងៗជាច្រើនទៀត រាល់ពេលដែលអតិថិជនបញ្ចូលលុយទូរសព្ទ។ កាន់តែធំហើយពិសេសនោះគឺអតិថិជន Smart ដែលបញ្ចូលលុយកាន់តែច្រើន នឹងទទួលបានឱកាសកាន់តែច្រើនដើម្បីមានឈ្មោះចូលរួមក្នុងការចាប់រង្វាន់រថយន្ត BYD SEAGUL ចំនួន 1 គ្រឿងជារៀងរាល់ខែ ចាប់ពីខែកញ្ញានេះតទៅ និងរង្វាន់ធំរថយន្ត BYD DOLPHIN ចំនួន 1 គ្រឿង ដែលនឹងត្រូវចាប់រង្វាន់នាដើមឆ្នាំ 2025

រាល់ពេលដែលអតិថិជន Smart បញ្ចូលលុយយ៉ាងតិច 1 ដុល្លារមិនថាតាមរយៈកាតកោស ឬ E-top Up នោះឡើយ អតិថិជននឹងឈ្នះរង្វាន់ភ្លាមៗតែម្តង។ រង្វាន់ដែលអាចឈ្នះបានភ្លាមៗនោះរួមមាន ម៉ូតូម៉ាក Yamaha QBIX 2020 (5 រង្វាន់) កង់ម៉ាកTrek (5 រង្វាន់) ទូរសព្ទដៃម៉ាក Samsung រួមមាន Samsung Galaxy Z Fold 5 (10 រង្វាន់) Samsung Galaxy Z Fold 4 (1 រង្វាន់) Samsung Galaxy Z Flip 4 (2 រង្វាន់) Samsung Galaxy S23 Ultra (20 រង្វាន់) Samsung Galaxy A53 5G (40 រង្វាន់) Samsung Galaxy A14 5G (40 រង្វាន់) ឧបករណ៍បំពងសំឡេង (Speaker) ម៉ាក JBL (10 រង្វាន់) ប័ណ្ណបញ្ចុះតម្លៃ (ច្រើនរង្វាន់) និងពិន្ទុ SmartVIP (ច្រើនរង្វាន់) ផងដែរ។

លើសពីនេះ សម្រាប់រាល់ការបញ្ចូលលុយ អតិថិជននឹងទទួលបានឱកាសដើម្បីមានឈ្មោះចូលរួមក្នុងការចាប់រង្វាន់រថយន្តម៉ាក BYD SEAGUL 1 គ្រឿង/ខែ (សរុប4 គ្រឿង)។ លើសពីនេះ Smart នឹងមានរង្វាន់ធំរថយន្តម៉ាក BYD DOLPHIN ចំនួន1 គ្រឿង ដែលនឹងចាប់ត្រូវរង្វាន់ជូនអតិថិជននាដើមឆ្នាំ 2025 នេះផងដែរ។

ការផ្តល់ជូននេះ សម្រាប់អតិថិជន Smart ដែលបញ្ចូលលុយតាមកាតកោស ភ្នាក់ងារលក់រាយ Smart កម្មវិធី SmartNas និងតាម App ធនាគារនានា។ Smart នៅតែបន្តផ្តល់ជូននូវបទពិសោធន៍កាន់តែល្អលើសពីសេវាកម្មទូទៅជូនដល់អតិថិជនរបស់យើង។ អតិថិជនអាចស្វែងយល់បន្ថែមពីការផ្តល់ជូនពិសេសនេះតាមរយៈតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់ Smarthttps://www.smart.com.kh/

គួរបញ្ជាក់ផងដែរថា សម្រាប់ការឈ្នះរង្វាន់គឺធ្វើឡើងប្រកបដោយតម្លាភាព និងឈ្នះ្នះដោយពិតប្រាកដ ។ ជាក់ស្តែង Smart បាននិងកំពុងតែបន្តផ្តល់ជូនរង្វាន់ទៅកាន់អតិថិជនជាបន្តបន្ទាប់ជាច្រើនរូប ដែលបានភ្ជាប់គម្រោង Smart ល្អ! ហើយបង្វិលកងសំណាង SmartNas។ ខាងក្រោមនេះជារូបភាព អតិថិជនមួយចំនួនដែលបានឈ្នះនាពេលកន្លងមក។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

រូបភាពអតិថិជនដែលបានឈ្នះរង្វាន់ពីការភ្ជាប់គម្រោង Smart ល្អ! និងបង្វិលកងសំណាង SmartNas