Pep ៖ ពន្យល់​បែប​នេះ​ក្រោយ​​សួរ​ថា «គួរ​តែយក​ Messi មក​ទេ?»

  • 2024-07-26 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Pep Guardiolaអ្នក​ចាត់​ការ​របស់​​មេឃខៀវ Manchester City ​បាន​ពន្យល់​ពី​កត្តា​​មួយ​ចំនួន​​ក្រោយ​អ្នក​សារព័ត៌មាន​បាន​សួរ​ថា «​តើ​លោក​ចង់​យក Messi មក​​កាន់​ក្រុម​លោក​ទេ​?»។

«Messi បាន​សម្រេច​ចិត្ត​ឈប់​​ពី​បាល់​ទាត់​ និង​ការ​ប្រកួត​ប្រជែង​ទៅ​ហើយ​​ក្រោយ​​គេ​បាន​ជួយ​​អាហ្សង់ទីន​លើក​ពាន​ World Cup 2022 ។ ពេល​នេះ​គេ​កំពុង​តែ​លេង​ដើម្បី​ភាព​សប្បាយ​រីករាយ​ លេង​ដើម្បី​​តែ​កម្សាន្ត​អារម្មណ៍​តែ​ប៉ុណ្ណោះ។ គេ​មិន​បាន​ខ្វល់​​ខ្វល់​​ទាំង​អស់​ ព្រោះ​ថា​គេ​​បាន​សម្រេច​គោលដៅ​របស់​គេ​អស់​ហើយ​»។ នេះ​​ជា​ការ​ពន្យល់​របស់​លោក Pep Guardiola ។​

​អ្នក​ចាត់​ការ​ដដែល​បាន​និយាយ​បន្ថែម​ទៀត​ថា ភារកិច្ច​របស់​ Messi នៅ​ពេល​នេះ​គឺ​ជួយ​អ្នក​ដែល​កំពុង​​លេង​ជា​មួយ​​ឲ្យ​ជោគជ័យ​​ម្ដង​ដូច​ជា​​បង្រៀន​ឲ្យ​មិត្ត​រួម​ក្រុម​យល់​ពី​​ចំណុច​សំខាន់​​ និង​មេរៀន​ក្នុង​បាល់ទាត់​ជាដើម​។ « Messi ជា​​​កីឡាករ​ដ៏​ល្អ​ម្នាក់​ក្នុង​លោក​ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្ដុះ​បណ្ដាល​ ​​ហើយ​ខ្ញុំ​អាច​ក្លាយ​ជា​អ្នក​ការ​ម្នាក់​ដ៏​អស្ចារ្យ​ក៏​ដោយ​សារ​គេ​ដែរ​»។ ​នេះ​ជា​ការ​បន្ថែម​​ចុង​ក្រោយ​របស់​ Pep ៕

Daro Ly