Celine Dion៖ "ខ្ញុំត្រូវតែត្រឡប់មកវិញ ទោះបីខ្ញុំត្រូវវារឡើងលើឆាកក៏ដោយ"

  • 2024-07-29 03:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​ខ្លួន​អស់​រយៈ​ពេល​ ២​ឆ្នាំ តារាចម្រៀងដ៏​ល្បី​លំដាប់ពិភព​លោក Celine Dion បាន​វិល​ត្រឡប់​មក​វិញ ដោយបង្ហាញមុខសម្ដែង​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក​ក្រុង​ប៉ារីស​ឆ្នាំ ២០២៤។ នៅលើបណ្តាញសង្គម មានការផ្ទុះការសាទរយ៉ាងខ្លាំង ចំពោះការវិលមកវិញរបស់តារាចម្រៀងកាណាដារូបនេះ ហើយអ្នកទស្សនាមិនតិចទេដែលស្រក់ទឹកភ្នែកដោយការរំភើបនឹងវត្តមានរបស់នាង។

Celine Dion បាន​យកឈ្នះជម្ងឺដ៏កាចសាហាវ ហើយងើបឈរជាថ្មីបង្ហាញការសម្ដែងដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ទៅកាន់គ្រប់គ្នា នៅលើឆាកនៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤។ តារាស្រីរូបនេះបាននិយាយថា៖ "ខ្ញុំត្រូវតែត្រឡប់មកវិញ ទោះបីជាខ្ញុំត្រូវវារឡើងលើឆាកក៏ដោយ"

តាមរយៈនេះ គេអាចមើលឃើញថា នៅពីក្រោយការងើបឈរឡើងវិញ និងសំឡេងដ៏មានឥទ្ធិពលរបស់ Celine Dion នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤ គឺជាការខិតខំប្រឹងប្រែងដ៏អស្ចារ្យមួយ ដើម្បីជម្នះរាល់ការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលគ្រប់គ្នាដឹងថា នាងរងការញាំញីយ៉ាងណាកន្លងមកច្រើនឆ្នាំមកនេះ ព្រោះជំងឺនេះធ្វើទុក្ខខ្លាំង ហើយក៏ពិបាកក្នុងការព្យាបាលដែរ។ ប៉ុន្តែវានៅតែចាញ់កម្លាំងនៃការខិតខំជម្នះរបស់ ស្ត្រីម្នាក់នេះ ពិសេស​ថាមពល​ដែលមនុស្សជាទីស្រឡាញ់ និងអ្នកគាំទ្រទាំងអស់ជុំវិញពិភពលោកមានចំពោះនាង។

គេនៅចាំបាន​ថា កាលពីខែធ្នូ ឆ្នាំ ២០២២ Celine Dion បានប្រកាសទាំងទឹកភ្នែកថា ស្ថានភាពសុខភាពរបស់ខ្លួនមិនល្អឡើយ ហើយសុំផ្អាកពីសិល្បៈជាបណ្តោះអាសន្ន។ តារា​ចម្រៀង​រូប​នេះ​បាន​ព្យាយាម​ទប់​ទឹក​ភ្នែក​នៅ​ពេល​ដែល​នាង​បាន​បង្ហាញ​ថា​ខ្លួន​មាន​ជំងឺ​រាងកាយ​រឹង (SPS) ដែល​ជា​ជំងឺ​កម្រ​ហើយប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល (ខួរក្បាល ឬ​ខួរ​ឆ្អឹងខ្នង)។ ដោយសារវាជាជម្ងឺកម្រ ដូច្នេះវាប៉ះពាល់ដល់មនុស្សតែ ១ នាក់ប៉ុណ្ណោះក្នុងចំណោម ១លាននាក់ ហើយនៅមិនទាន់មានការព្យាបាលបាននៅឡើយ៕

ប្រភព៖ Kenh14   អត្ថបទ៖ ធារី