គម្រោងសាងសង់ផ្លូវជាតិថ្មីកាត់ព្រៃភ្នំ តភ្ជាប់៣ខេត្ត សល់តែ១០%ទៀតប៉ុណ្ណោះនឹងរួចរាល់ទាំងស្រុង
- 2024-07-29 08:11:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងសាងសង់ផ្លូវជាតិថ្មីកាត់ព្រៃភ្នំ តភ្ជាប់៣ខេត្ត សល់តែ១០%ទៀតប៉ុណ្ណោះនឹងរួចរាល់ទាំងស្រុង
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦% ហើយ។
ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨ គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមានខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ( (សំឡូត-វាលវែង-កោះកុង)។
គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
ជាមួយគ្នានេះ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងផ្លូវជាតិលេខ១០នេះ គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ២០២៥ ផងដែរ។ ស្ពាននេះមានប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្ពស់ ៩០ម៉ែត្រ ឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕