Honda បិទរោងចក្រ​រថយន្ត​នៅចិន គឺដើម្បីត្រៀមយុទ្ធសាស្រ្តថ្មី

  • 2024-07-30 08:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda នឹងបិទរោងចក្រ​ផលិតរថយន្ត​២កន្លែងនៅក្នុងប្រទេសចិន ដើម្បីកាត់បន្ថយចំនួនផលិតរបស់ខ្លួន។ យ៉ាងណាមិញ វា​មិនមែន​ជាការចុះខ្សោយ​របស់ Honda ឡើយ ពោលគឺ​ជាយុទ្ធសាស្រ្តថ្មី ដែលបន្ថយ​ចំនួនរថយន្តចំហេះក្នុង ហើយ​ត្រៀម​ជំរុញ​រថយន្តអគ្គិសនី​នៅក្នុងប្រទេសនេះវិញ ដើម្បីអាច​ប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនរថយន្តអគ្គិសនីចិនផ្សេងៗ។

គួរដឹងថា Honda នឹង​បិទរោងចក្រ​រថយន្តចំហេះក្នុង​​ដែល​សហការជាមួយ GAC នៅខែតុលាឆ្នាំ​២០២៤ និងរោងចក្រ​ដែល​សហការ​ជាមួយ Dongfeng នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៤ខាងមុខនេះ។ បន្ទាប់ពីបិទរោងចក្រទាំងពីរនេះ ចំនួន​រថយន្ត​នឹងត្រូវកាត់បន្ថយពី ១,៤៩គ្រឿង មកត្រឹម ១,២លានគ្រឿង។

ជាមួយគ្នានោះ Honda ​នឹងជំរុញ​បន្ថែម​ទៀត​លើ​រថយន្តអគ្គិសនី​នៅក្នុងប្រទេស​ ដោយ​នឹង​អភិវឌ្ឍឡើងនៅរោងចក្រ​មួយដែល​សហការ​ជាមួយ Dongfeng។ រោងចក្រ EV នេះ ស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ​ ដោយគ្រោងប្រតិបត្តិការ​នៅ​ខែកញ្ញាខាងមុខ និងរោងចក្រ EV ដែលសហការជាមួយ GAC នឹងអាចដំណើរការ​ផលិត​កម្ម​បាន​នៅអំឡុងខែវិច្ឆិកាខាងមុខ។

នៅពេល​រោងចក្រ​ EV ថ្មី​ដំណើរការពេញលេញ Honda នឹង​បង្កើនសមត្ថភាព​ផលិតរថយន្ត​របស់ខ្លួនក្នុងប្រទេសចិនឡើងវិញ ឱ្យបានចំនួន ១,៤៤លានគ្រឿងវិញ (រថយន្តចំហេះក្នុង + រថយន្តអគ្គិសនី) ដែលជាការតាំង​ចិត្តរក្សាវត្តមានរបស់ខ្លួន​ក្នុងទីផ្សារប្រទេសចិន។

គួរដឹងថា ក្នុងពាក់កណ្តាលឆ្នាំ​២០២៤នេះ Honda លក់រថយន្ត​នៅក្នុងប្រទេស​ចិន បានចំនួនជាង ៤១,៥ម៉ឺនគ្រឿង ធ្លាក់ចុះ ២១,៤៨ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី