Jack Grealish រំលឹក​រឿង​ដែល​ខ្លួន​​មិន​អាច​ជាប់​ជម្រើស​ជាតិ​កាល EURO 2024 គឺ​ជា​រឿង​ដ៏​ឈឺចាប់

  • 2024-08-01 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​សម្បូរ​ទៅ​ដោយ​ខ្សែ​បម្រើ និង​កីឡាករ​ល្អៗ​ជា​ច្រើន​ពិសេស​គឺ​នៅ​តំបន់​ស្លាប​តែ​ម្ដង​ ហើយ Jack Grealish ​ជា​កីឡាករ​ម្នាក់​ដែល​មាន​ជំនាញ​ក្នុង​ការ​លេង​ស្លាប​​ឆ្វេង​របស់ មេឃខៀវ Manchester City ។

​តែ​យ៉ាង​ណា​ការ​មិន​បាន​ចូលលេង​ឲ្យ​ជម្រើស​ជាតិ​នា​ព្រឹត្តិការណ៍ EURO 2024 ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​គេ​និង​ធ្វើ​ឲ្យ​គេ​មាន​ការ​ខូចចិត្ត​​​​។ ​កីឡាករ​វ័យ​២៨​ឆ្នាំ​​បាន​និយាយ​ថា «​វា​ការ​ឈឺចាប់​បំផុត​ ប៉ុន្តែ​យើង​ត្រូវ​តែ​ទទួល​យក​ព្រោះ​ក្រុម​របស់​យើង​​ត្រូវ​ការ​អ្នក​មាន​បទ​ពិសោធ​​សម្រាប់​ប្រយុទ្ធ​»។

គេ​ដឹង​ថា កាល​មិត្តភាព​ជា​មួយ បូស្នៀ​-ហីហ្សេហ្គោវីណា​ អង់គ្លេស​បាន​យក​ឈ្នះ ដោយ​លទ្ធផល​៣-០ ​នៅ​កីឡាដ្ឋាន St James' Park កាល​នោះ​គឺ Jack Grealish ក៏​មាន​មុខ​ក្នុង​ក្រុម​ជម្រើ​ស​ជាតិ​ដែរ​ បើនិយាយ​ទៅ​មុន​កា​រប្រកួត​​ EURO ចាប់​ផ្ដើម​ប្រហែល​​ជាង​១​សប្ដាហ៍​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​ដល់​ពេល​រើស​កីឡាករ​២៦​នាក់​ចុង​​ក្រោយ​បែរ​ជា​គ្មាន​ឈ្មោះ​របស់​គេ​ទៅ​លេង​នៅ EURO 2024 ទៅវិញ​។

Grealish បាន​និយាយ​ថា «...​នៅ​ពេល​ដែល​យើង​អង្គុយ​មើល​ការ​ប្រកួត​ក្រុម​របស់​យើង​កំពុង​តែ​លេង​ ​តាម​ទូរស័ព្ទ​ និង​តាម​ទូរទស្សន៍ វា​ពិត​ជា​​​ស្ថាន​ភាព​មួយ​ដ៏​លំបាក​សម្រាប់​យើង​ក្នុង​នាម​យើង​ជា​កីឡាករ​។ និយាយ​ដោយ​ស្មោះត្រង់​​ សម្រាប់​ខ្ញុំ​​​បាល់ទាត់​វា​ពិត​ជា​ពិបាក​ទទួល​យក​ណាស់​ក្នុង​ស្ថាន​ភាព​នេះ​ក្នុង​នាម​យើង​ជា​កីឡាករ​ម្នាក់​​»។

​​​​​​​​​​​​​​​​កីឡាករ​ដែល​បន្ថែម​ថា និយាយ​​ដោយ​ស្មោះត្រង់​បាល់ទាត់​នៅ​ EURO 2024​ Grealish គិត​ថា​គេ​គួរ​តែ​បាន​ជាប់​ជម្រើស​ជាតិ​ ប៉ុន្តែ​អ្វី​ៗ​វា​បាន​ត្រឹម​ការ​ខកចិត្ត។ Grealish បាន​ផ្ទេរ​មក​កាន់ Manchester City ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ​ពេល​ផ្ទេរ​ចេញ​ពី Aston Villa ហើយ​ឆ្នាំ​នោះ​ជា​ពេល​ដែល​អង់គ្លេស​បាន​ឡើង​ដល់​ផ្ដាច់​​ព្រ័ត្រ​ EURO ដោយ​ចាញ់​អ៊ីតាលី៕

ប្រភព៖ BBC   Daro Ly