Danielle (NewJeans) សរសេរលិខិត ផ្ញើជូនមេ Min Hee Jin ចំពេលកំពុងមានរឿងជាមួយ HYBE

  • 2024-08-01 04:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិរបស់ ADOR គឺ Min Hee Jin បានបង្ហោះរូបភាពនៃសំបុត្រដែលសរសេរដោយដៃ សមាជិកក្រុម NewJeans គឺ Danielle នៅលើ Instagram របស់ខ្លួន ធ្វើអោយអ្នកគាំទ្រ K-Pop មួយចំនួនភ្ញាក់ផ្អើល ព្រោះវាចំពេលរឿងរ៉ាវវាងនាង និង HYBE ហកើតឡើងមិនទាន់ចប់នៅឡើយ។

នៅក្នុងសំបុត្រនោះ Danielle បានសរសេរក្នុងន័យលើកទឹកចិត្ត និងសម្ដែងនូវការគាំទ្រមិនចេះចប់ ចំពោះនាយកប្រតិបត្តិរបស់ខ្លួន ដោយសរសើរ Min Hee Jin ថាជា "ម៉ាក់ៗ" ដ៏គួរឱ្យស្រឡាញ់ និងជាអ្នកចម្បាំងដែលមិនចេះក្រឡិចក្រឡុចសម្រាប់សមាជិក។

«CEO ជាទីគោរព!

នេះគឺ Danielle! ពីរឆ្នាំហើយ ហេហេ! អ្នកបានឆ្លងកាត់រឿងច្រើនបំផុត ហើយខ្ញុំពិតជាកោតសរសើរអ្នកណាស់! លឿនមែនទែន ប៉ុន្តែរយៈពេលពីរឆ្នាំកន្លងមកនេះ មានរឿងជាច្រើនបានកើតឡើង។ និយាយដោយស្មោះត្រង់ ពួកយើងបានឆ្លងកាត់អ្វីគ្រប់យ៉ាង សឹងស្មើក្រុមមួយដែលឆ្លងកាត់ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ហាហា។ ប្រហែលជានេះជាអ្វីដែលយើងត្រូវរារាំងសំណាងអាក្រក់ទាំងឡាយនោះ?! ហេហេ។

អ្នក​បាន​ការពារ​យើង និង​មើល​ថែ​យើង​គ្រប់បែបយ៉ាង នូវអ្វីដែល​អ្នក​មាន។ អ្នកប្រៀបដូចជាម្តាយរបស់ពួកយើង និងជាអ្នកចម្បាំងដ៏អស្ចារ្យម្នាក់ ហាហា! ជារៀងរាល់ថ្ងៃ អ្នកបំភ្លឺជីវិតរបស់យើង និងធ្វើឱ្យយើងកាន់តែសប្បាយរីករាយ! យើងស្រឡាញ់អ្នកណាស់ CEO។

សេចក្តីស្រឡាញ់របស់អ្នកចំពោះការងារដែលអ្នកធ្វើ គឺច្បាស់ៗណាស់ ដូច្នេះហើយការងារជំរុញមនុស្ស និងនាំមកនូវសេចក្តីរីករាយដល់ពួកគេ! ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ និង​ដឹង​គុណ​ណាស់​ដែល​មាន​មនុស្ស​ដ៏អស្ចារ្យដូចអ្នកនៅជិត។ អ្នកគឺជាចាស់ទុំ ដែលគួរឱ្យទុកចិត្តបំផុតក្នុងចំណោមចាស់ទុំទាំងអស់ក្នុងជីវិតរបស់ខ្ញុំ! ខ្ញុំមិនដឹងថា អ្នកប្រឈមមុខនឹងការតស៊ូច្រើនយ៉ាងណារាល់ថ្ងៃនេះ ដូច្នេះខ្ញុំក៏ខូចចិត្ត ហើយរំជួលចិត្តនៅពេលដែលអ្នកមិនដែលបង្ហាញឲ្យយើងដឹងពីរឿងអស់នោះ។ ផ្ទុយទៅវិញ អ្នកមានតែបង្ហាញយើង តែក្តីស្រឡាញ់ប៉ុណ្ណោះ។ CEO ខ្ញុំសង្ឃឹមថា អ្នកដឹងថាយើងទាំងអស់គ្នានៅខាងអ្នកជារៀងរហូត។ អ្នកគឺជាគ្រួសាររបស់យើង!

នៅពេលណាដែលអ្នកត្រូវការយើង យើងនឹងនៅទីនោះ! ហើយ​យើង​ចង់​នៅ​ជាមួយ​អ្នក មិន​ថា​យើង​ត្រូវ​ជ្រើសជម្រើស​ណាមួយឡើយ។ យើងប្រហែលជាមិនអាចជួយអ្នកច្រើនមែន ប៉ុន្តែយើងនៅតែចង់នៅក្បែរអ្នក ដើម្បីជួយអ្នក នៅពេលអ្នកធ្លាក់ទឹក! សូម​ដឹង​ថា យើង​តែង បន់ស្រន់ឲ្យអ្នក​ជា​រៀង​រាល់​ថ្ងៃ សូមឲ្យអ្នក​ទទួលបានការ​គាំទ្រ និង​សេចក្ដី​ស្រឡាញ់។ ពួក​យើង​ស្រលាញ់​អ្នក!

ពី Dani។»

ជាក់ស្ដែង ថ្មីៗនេះ ម្តាយរបស់ Danielle ក៏បានវាយបកទៅលើ HYBE ចំពោះការឃុបឃិតជាមួយ Dispatch ចំពេលមានជម្លោះជាមួយ ADOR និង Min Hee Jin ដែរ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី