លេចឮថា Seungri ត្រៀមបើកក្លឹបនៅហុងកុង? នេះគឺការបញ្ជាក់ពីសាមីខ្លួន

  • 2024-08-12 02:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ មានការបញ្ជាក់មកកាន់បណ្ដាញផ្សព្វផ្សាយថា Seungri បានឆ្លើយតបទៅនឹងព័ត៌មានមួយចំនួន ដោយបដិសេធការអះអាងទាក់ទងនឹង Burning Sun និងការបណ្តាក់ទុនអាជីវកម្មនាពេលអនាគតរបស់លោក។

លោកបានបដិសេធជាពិសេសពាក្យចចាមអារ៉ាមអំពីការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងព្រឹត្តិការណ៍ឥណ្ឌូនេស៊ីសម្រាប់ក្លឹប Burning Sun កាលពីថ្ងៃទី ៣១ ខែសីហា ហើយបានសម្តែងការសោកស្តាយចំពោះការលើកឡើងពី G-Dragon និងប្រើប្រាស់កិត្តិនាមរបស់ Big Bang នៅក្នុងកម្មវិធីដែលលោកបានចូលរួម បន្ទាប់ពីការចោទប្រកាន់ពីបទឧក្រិដ្ឋកន្លងមក។

ទាក់ទងនឹងការលើកឡើងរបស់ G-Dragon នោះ Seungri បានសារភាពថាបានចូលរួមកម្មវិធីជប់លៀងឯកជននៅក្លឹបមួយក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីខែមករា ដែលលោកបានរាយការណ៍ថា "ថ្ងៃណាមួយ ខ្ញុំនឹងនាំ G-Dragon មកទីនេះ"។

នៅក្នុងបទសម្ភាសន៍ជាមួយ Ilgan Sports អតីតសមាជិកក្រុម Big Bang រូបនេះ ក៏បានបដិសេធដោយផ្ទាល់ចំពោះព័ត៌មានដែលលើកឡើងថា លោកកំពុងរៀបចំបើកក្លឹបនៅហុងកុង។

Seungri បាន​និយាយថា «តើវាសមហេតុផលសម្រាប់ខ្ញុំក្នុងការចូលរួមក្នុងក្លឹបម្តងទៀតទេ? ខ្ញុំ​មិន​ដែល​មាន​គម្រោង​វា​ទេ ហើយ​ក៏​មិន​ដែលបាន​និយាយ​ប្រាប់​អ្នក​ណា​ដែរ។ ខ្ញុំ​សង្ស័យ​ថា​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​កំពុង​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​បន្ថែម​ទៀត​នៅ​បរទេស»

ប្រភព៖ Allkpop   អត្ថបទ៖ ធារី