ពីក្រោយភាពអស្ចារ្យនៃវត្តមាន វណ្ណដា លើឆាកព្រឹត្តិការណ៍បិទកីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ ២០២៤
- 2024-08-12 03:08:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីក្រោយភាពអស្ចារ្យនៃវត្តមាន វណ្ណដា លើឆាកព្រឹត្តិការណ៍បិទកីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ ២០២៤
ចន្លោះមិនឃើញ
នៅថ្ងៃទី ១១ ខែ សីហា គឺជាថ្ងៃកំណត់នៃព្រឹត្តិការណ៍បិទកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ ដោយបានបង្កើត និងបន្សល់ទុកនូវពេលវេលាអស្ចារ្យជាច្រើនស្មានមិនដល់។
ក្នុងចំណោមសិល្បករដែលមានវត្តមាននៅក្នុងកម្មវិធីនេះ វណ្ណដា ត្រូវបានអញ្ជើញឲ្យឡើងសម្ដែងដ៏អស្ចារ្យដែលមិនត្រឹមតំណាងឲ្យកម្ពុជាទេ ប៉ុន្តែក៏តំណាងឲ្យអាស៊ីទាំងមូលដែរ។ មុនពេលបង្ហាញខ្លួន ពុំមានព័ត៌មានបែកធ្លាយណាមួយត្រូវបានផ្ទុះឡើងទេ ទើបពេលដែលឃើញ វណ្ណដា ឡើងសម្ដែងលើឆាក ប្រជាជនកម្ពុជាទាំងអស់ ពិសេសអ្នកដែលជាអ្នកគាំទ្រលោក ពិតជាមានការភ្ញាក់ផ្អើលជាពន់ពេក សឹងមិនជឿនឹងភ្នែក។
ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏សំខាន់នៅពេលនេះ វណ្ណដា បានលើកយកបទ «Time To Rise» មកសម្ដែង ដោយមានការ Mix ភ្លេងថ្មី បង្កើតជារសជាតិប្លែកមួយទៀតសម្រាប់អ្នកគាំទ្រ និងអ្នកទស្សនាទាំងអស់។
ជាក់ស្ដែងកម្មវិធីនេះបានចាប់ផ្ដើមនៅម៉ោង ៩ យប់ ម៉ោងនៅបារាំង និងបញ្ចប់នៅម៉ោង ១១ និង ៣០នាទីយប់។ កីឡដ្ឋាន Stade de France ដែលជាកីឡដ្ឋានសំខាន់របស់ទីក្រុងប៉ារីស គឺជាកន្លែងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី ៣៣ នៃយុគសម័យទំនើបនេះ។
ងាកមកឈុតដែល វណ្ណដា គ្រងក្នុងពេលសម្ដែងវិញ ក៏ទទួលបានចាប់អារម្មណ៍មិនធម្មតាដែរ។ តាមការឲ្យដឹង ឈុតនេះកើតចេញពីការរៀបចំច្នៃយ៉ាងប្រណីតរបស់ អ្នកច្នៃម៉ូដដ៏ចំណាន ណុប ដាណេ។ នេះមិនមែនជាលើកទី ១ ទេ ដែល ម្ចាស់សម្អាងការ ណុប ដាណេ បានច្នៃឈុតជូន វណ្ណដា ព្រោះរម្លឹកកាលពីព្រឹត្តិការណ៍កីឡាជាតិនៅកម្ពុជា កាលពីឆ្នាំកន្លងទៅ លោកក៏ធ្លាប់បានសហការជាមួយម្ចាស់បទ «Time To Rise» ដែរ៕