VKH Rally Racing ក្រុម​កម្ពុជា៖ ត្រៀម​ខ្លួន​រួចហើយ​ប្រជែង​ជា​មួយ​ជើងខ្លាំង​ទាំង​៤៥​ នៅ​ Asia Cross Country Rally 2024​

  • 2024-08-12 03:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រណាំង​ VKH Rally Racing​ របស់​កម្ពុជា​ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ និង​ប្ដេជ្ញា​ចិត្ត​នឹង​យក​ពាន​ឲ្យ​បាន​ពី​ការ​ប្រណាំង​រថយន្ត​កម្រិត​អាស៊ី​ ដែល​មាន​ឡាន​រហូត​ដល់​ ៤៥​ មក​ពី​ ១០​ប្រទេស​ នៃ​ការ​ប្រកួត​ Asia Cross Country Rally 2024​ ក្នុង​ប្រទេស​ថៃ។

កីឡាករកម្ពុជាទាំង២រូប

ការ​ប្រកួត​ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី (Asia Cross Country Rally 2024) នៅខេត្តសូរ៉ាត់ថានី ប្រទេសថៃ ចាប់​ផ្ដើម​ធ្វើ​ពិធី​បើក​ និង​ដំណើរ​ការ​ប្រកួត​ពី​ថ្ងៃ​ទី១១ ដល់​ ១៧​ ខែសីហា ឆ្នាំ២០២៤។ កីឡាករ វង្ស គឹមហួត បានប្រាប់​ឲ្យ​ដឹង​ថា​ ឆ្លង​បទពិសោធន៍​ធ្លាប់​ចូលរួម​ការ​ប្រណាំង​កម្រិត​អាស៊ី​មួយ​នេះ​រយៈពេល​ជាង​ ១០ឆ្នាំ​ក្នុង​នាម​ជា​អ្នក​បើកបរ ​និង​ជា​ជំនួយ​ការ​អ្នក​បើកបរ ​ធ្វើ​ឲ្យ​លោក​មាន​ជំនឿចិត្តខ្ពស់ជាមួយដៃគូ​ប្រជែង​ពាន​សម្រាប់​ការ​ប្រកួត​មួយ​នេះ​។​

រូបភាពផ្ដល់ជូន

កីឡាករ​កម្ពុជា​ វង្ស​ គឹមហួត និងហេង បញ្ញា ប្ដេជ្ញា​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ សហការគ្នាឲ្យ​ល្អ​ទាំង​ក្រុម​ SERVICE ​និង​ក្រុម​ការងារ​ ដើម្បី​ស្វែង​រក​ជ័យជម្នះ​ជូន​កម្ពុជា​បាន។ ការប្រណាំង Rally ឆ្នាំនេះ មានរថយន្តចូលរួមច្រើនរហូត ៤៥គ្រឿង រីឯ Class សាំង ៩គ្រឿង មកពី ១០ប្រទេស សុទ្ធតែ​ជា​ជើងខ្លាំង​ជា​មួយ​និង​រថយន្ត​ប្រណាំង​ថ្មី​ ​ហើយ​ខ្លាំង​ជាង​មុន។

រូបភាពផ្ដល់ជូន

​នេះ​ហើយ​ជា​ចំណុច​ដែល​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​លើ​ការ​បើកបរ​ ការបង្ហាញផ្លូវ​ ជាពិសេសគឺម៉ាស៊ីនរថយន្ត ​ផ្នែក​ខាង​ក្រោម​ និងប្រព័ន្ធសុវត្តិភាព​ ពី​ដំណាក់កាលទី១ រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ។​ ព្រោះ​ការ​ប្រណាំង​ឆ្នាំ​២០២៣ កន្លង​ទៅ​មាន​បញ្ញា​ម៉ាស៊ីន​ចូល​ទឹក​ និង​ជា​រឿង​មិន​នឹក​ស្មាន​ដល់​ធ្វើ​ឲ្យ​មាន​បញ្ហា​​តែ​មួយ​ដំណាក់​កាល​គឺ​ដំណាក់​កាល​ទី៥​ (DNF) ធ្វើ​ឲ្យ​ធ្លាក់​ចំណាត់​ថ្នាក់​ និងបញ្ចប់ត្រឹមលេខ ១១ ក្នុងចំណោមរថយន្តប្រណាំងសរុប៤១គ្រឿង ។

រូបភាពផ្ដល់ជូន

បញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) នឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ទី១៧ ខែសីហា នៅប្រទេសថៃ ។ សម្រាប់ដំណាក់កាលទី១ គឺប្រណាំងនៅក្នុងខេត្តសូរ៉ាតថានី រីឯដំណាក់កាលទី២ ពីខេត្តសូរ៉ាតថានី ទៅខេត្តហួហ៊ីន។ សម្រាប់​ថ្ងៃ​នេះ​ក្រុម​កម្ពុជា​នឹង​ប្រណាំង​លើ​ចម្ងាយ​ផ្លូវ​ 162.54​គីឡូម៉ែត្រ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី