រថយន្តអ៊ីដ្រូសែន១គ្រឿង ត្រូវបានប្រើប្រាស់ជាយានបំផ្ទុះកងទ័ពសត្រូវពីចម្ងាយ

  • 2024-08-14 04:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអ៊ីដ្រូសែន ១គ្រឿង គឺ Toyota Mirai ត្រូវបានក្រុមសកម្មប្រយុទ្ធអ៊ុយក្រែន ប្រើប្រាស់ជាយានបំផ្ទុះកងទ័ពរុស្ស៊ី ពីចម្ងាយ ក្នុងសមរភូមិមួយនៅក្រុង Vovchansk ភាគខាងជើងអ៊ុយក្រែន កាលពីខែកក្កដា កន្លងទៅ។

គ្រាប់បែកតូចមួយនេះដែលមានទម្ងន់ ៤៤០ផោន ត្រូវបានដាក់នៅក្នុងធុងអ៊ីដ្រូហ្សែនរបស់ Toyota Mirai និងត្រូវបានដាក់បំផ្ទុះពីចម្ងាយដោយជោគជ័យទៅលើឃ្លាំងផ្ទុកគ្រាប់របស់កងទ័ពឈ្លានពានរុស្ស៊ី។

គួរដឹងថា ការបំផ្ទុះគ្រាប់បែករបស់អ៊ុយក្រែន តាមរយៈរថយន្តអ៊ីដ្រូសែននេះ គឺជាជម្រើសថ្មីមួយទៀត ដែលមិនអាចឱ្យកងទ័ពសត្រូវអាចដឹងជាមុន ដោយកន្លងមក អ៊ុយក្រែន ក៏ធ្លាប់បានប្រើប្រាស់ដ្រូន និងយានយន្តបញ្ជាបំផ្ទុះពីចម្ងាយផ្សេងៗរួចមកហើយ។

Toyota Mirai ជារថយន្តប្រើប្រាស់ថាមពលស្អាត ដោយរត់លើចំហេះអ៊ីដ្រូសែន។ រថយន្តនេះ អាចផ្ទុកអ៊ីដ្រូសែន ចំណុះ ៥គីឡូក្រាម ដែលវាបានក្លាយជាសមាសភាគដ៏សំខាន់ក្នុងការបង្កើតជាឧបករណ៍ផ្ទុះមួយ ពោលគឺអាចស្មើនឹងគ្រាប់បែក TNT ១៦២គីឡូក្រាម នៅពេលរួមបញ្ចូលជាមួយគ្រឿងផ្ទុះប្លាស្ទីក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី