បេសកកម្ម​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស ​បាន​បញ្ចប់​កម្ពុជា​ចូលរួម​ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​ប្រទេស​ទាំង​ ២០៦​

  • 2024-08-15 04:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិភូ​ នាយ​បេសកកម្ម​ និង​អត្តពលិក​កម្ពុជា​ ម្សិលមិញ​នេះ​បាន​វិលត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​ ក្រោយ​បញ្ចប់​បេសកកម្ម​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ តាំង​ពី​ថ្ងៃ​ទី២៦​ ខែ​កក្កដា​ ឆ្នាំ​២០២៤។​

ឯកឧត្ដម ថោង ខុន

ឯកឧត្ដម​ ញ៉ាន​ សុខវិសាល​ នាយបេសកកម្ម​របស់​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ បេសកកម្ម​នៃ​ការ​ប្រកួត​រយៈពេល​ ៣សប្ដាហ៍​ត្រូវ​បាន​បញ្ចប់​ហើយ​ជា​លក្ខណៈ​បច្ចេកទេស​កម្ពុជា​ពុំ​ទទួល​បាន​មេដាយ​នោះ​ទេ​នៃ​ព្រឹត្តិការណ៍កីឡា​អូឡាំពិក​នេះ។​ ប៉ុន្តែ​មិន​មែន​តែ​កម្ពុជា​នោះ​ទេ​ដែល​ពុំ​ទទួល​បាន​មេដាយ​ហើយ​បើ​មើល​តាម​តារាង​មាន​តែ​៨៤​ប្រទេស​ប៉ុណ្ណោះ​​ដែល​ឈ្នះ​មេដាយ​ ដូច្នេះ​កម្ពុជា​ និង​ប្រទេស​ជាង​ ១០០​ទៀត​ដែល​មិន​ទទួល​បាន។​ ជាក់ស្ដែង​មួយ​ទៀត​កម្ពុជា​មាន​តែ​អត្តពលិក ​៣រូប​ប៉ុណ្ណោះ​ចូលរួម។​

ទិដ្ឋភាពម្សិលមិញ

នាយបេសកកម្ម​បន្ថែម​ទៀត​ថា​ ចំពោះ​អត្តពលិក​កម្ពុជា​ទាំង​ហែលទឹក​ អត្តពលកម្ម​ បង្ហាញ​ពី​ភាព​រីកចម្រើន​ទទួល​បាន​ចំណាត់​ថ្នាក់​នៃ​ការ​ប្រកួត​ល្អ​ប្រសើរ​លើ​វិញ្ញាសា​របស់​ពួកគេ។​ នេះ​ជា​មោទកភាព​មួយ​ដែរ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​បាន​ចូលរួម​ប្រកួត​ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​ ២០៦​ លើ​ពិភពលោក​ និង​មាន​ការ​សាទរ​ទទួល​ការ​យកចិត្ត​ទុកដាក់​មិន​ថា​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​បារាំង។​ រួម​ទាំង​ម្ចាស់​កម្មវិធី​បារាំង​ផ្ទាល់​ទទួល​គឺ​ស្វាគមន៍​កម្ពុជា​យ៉ាង​កក់ក្ដៅ​ដូច​ជា​ទូក​ដែល​កម្ពុជា​ជិះ​ក្នុង​ពិធី​បើក​ការ​ប្រកួត​ជា​ដើម​គឺ​លំដាប់​ផ្កាយ​៧​របស់​គេ​ ដូច្នេះ​មិន​ដូច​ទៅ​ហ្នឹង​ការ​បញ្ចេញ​យោបល់​ផ្សេងៗ​លើ​បណ្ដាញ​សង្គម​ឡើយ។​

ឯកឧត្ដម​ ញ៉ាន​ សុខវិសាល​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ លើក​ទី៣៣​ ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ចាប់​ពី​ថ្ងៃ​ទី២៦​ ខែ​កក្ដដា​ ដល់​ ទី១១​ ខែ​សីហា​ ឆ្នាំ​២០២៤ ​កម្ពុជា​បញ្ជូន​អត្តពលិក​ ៣រូប​ លើ​ ២ ប្រភេទ​កីឡា​ ទី១​ ហែលទឹក​ (២រូប)​ និង​អត្តពលកម្ម​ (១រូប)។​ ថ្ងៃទី១៤​ ខែ​សីហា​ ឆ្នាំ​២០២៤​ ម្សិលមិញ​ក្រុម​ប្រតិភូ​ និង​អត្តពលិក​កម្ពុជា​បាន​វិលត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី