Erik Ten Hag បារម្ភក្រុមមិនទាន់រួចរាល់ក្នុងការប្រកួតទល់ Fulham
- 2024-08-16 01:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Erik Ten Hag បារម្ភក្រុមមិនទាន់រួចរាល់ក្នុងការប្រកួតទល់ Fulham
ចន្លោះមិនឃើញ
លោក Erik Ten Hag អ្នកចាត់ការរបស់ក្រុមបិសាចក្រហម Manchester United បានសម្ដែងការបារម្ភសម្រាប់ជំនួបទល់ក្រុម Fulham ក្នុងពានរង្វាន់ English Premier League ដែលជាការប្រកួតសប្ដាហ៍ដំបូងនាយប់ថ្ងៃសុក្រទី១៦ វេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហ ឆ្នាំ២០២៤។
ការចុះកុងត្រានាំយក Matthijs De Ligt និង Noussair Mazraoui និងដាក់ក្នុងជម្រើស១១នាក់ បន្ទាប់ពីទើបតែមកដល់កាលពីថ្ងៃអង្គារ។ ខណៈដែលការហ្វឹកហាត់ជុំគ្នាជាក្រុមហាក់បានតិចតួចនៅឡើយ។ ជាមួយគ្នានោះ Luke Shaw ដែលគេដឹងថាបានជាមានរបួសវិញ ហើយបានចូលលេងកាលនៅ EURO ៣ប្រកួតចុងក្រោយនោះ ក៏ត្រឡប់ទៅជាមានរបួសវិញ បន្ថែមលើសពីនេះ Yoro ដែលជាខ្សែការពារទើបនាំចូលត្រូវអវត្តមានរហូតដល់៣ខែ បូករួមទាំងខ្សែប្រយុទ្ធ Rasmus Hojlun ក៏មានរបួសសរសៃពួរថែមទៀត។
«ក្រុមយើងមិនទាន់រួចរាល់ ស្របពេលលីគចាប់ផ្ដើម។ ក្នុងនាមយើងជាអ្នកចាត់ការយើងមើលឃើញពីបញ្ហា ប៉ុន្តែធ្វើម៉េចយើងត្រូវតែទទួលយក។ យើងមិនអាចលាក់បាំងវាឡើយ ហើយយើងក៏មិនអាចរត់ចោលបញ្ហាទាំងអស់នោះដែរ យើងត្រូវតែជំនះវាហើយធ្វើវាឲ្យបាន។ នេះជាការលើកឡើងរបស់ Ten Hag ។
អ្នកចាត់ការដដែលបញ្ជាក់ទៀតថា គ្រប់យ៉ាងមិនមែនមកពីការដាក់អ្នកណាឲ្យលេងនោះទេ។ បញ្ហាវាស្ថិតនៅត្រង់ចំណុចដូចដែលលោកធ្លាប់បានលើកឡើងកាលពីរដូវកាលដូច្នេះឯងគឺថា កីឡាករគឺរួចរាល់ ហើយប្រាកដចិត្តហើយឬនៅ ថាពួកគេអាចធ្វើការជាក្រុមបានល្អ ដើម្បីឲ្យក្រុមលេងបានក្នុងកម្រិតមួយដែលខ្ពស់នោះ៕