កាន់តំណែង​ជានាយករដ្ឋមន្រ្តីថៃបាន១ឆ្នាំ! ដឹងទេ រថយន្ត Lexus LM របស់លោកស្រេតថា ជិះបានប៉ុន្មានម៉ឺនគីឡូម៉ែត្រ?

  • 2024-08-16 03:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស្រេតថា ថាវីស៊ីន ត្រូវបាន​តុលាការថៃ​ សម្រេចដកតំណែង​នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០២៤។ ១ថ្ងៃក្រោយមក មន្រ្តី​រដ្ឋាភិបាល បាន​មកត្រួតពិនិត្យរថយន្តរបស់លោក ម៉ាក Lexus LM 350h Executive 4-Seater។

មន្រ្តីកត់ត្រា​នូវចម្ងាយ​បើកបររបស់រថយន្តនេះ ចាប់តាំងពីលោក ស្រេតថា ចូលកាន់តំណែងបាន១ឆ្នាំមក ពោលគឺរថយន្តនេះធ្វើដំណើរបានចម្ងាយ ១៣ ០៦៣គីឡូម៉ែត្រ។

គួរដឹងថា Lexus LM នេះ គឺ​ជារថយន្តផ្ទាល់ខ្លួន​ដែល​លោកបានចំណាយលុយទិញក្នុងតម្លៃជាង ៧លានបាត និងបាន​ជិះទៅធ្វើការលើកដំបូង​នៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ​២០២៣៕

អត្ថបទ៖ សំភី

អត្ថបទថ្មី