គង់​ ម៉ូណាមិថុរ៉ា៖​ សារ​អបអរ​របស់​សម្ដេច​បវរធិបតី​ជា​ការ​បើក​ប្រវត្តិសាស្ត្រ​សម្រាប់​កីឡាហាប់គីដូ​

  • 2024-08-20 03:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​ គង់​ ម៉ូណាមិថុរ៉ា​ ថា​សារ​អបអរសាទរ​របស់​សម្ដេច​បវរធិបតី​ចំពោះ​ជ័យជម្នះ​របស់​ក្រុម​កីឡា​ហាប់គីដូ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​សហព័ន្ធ​ និង​ជា​ការសម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ពី​មុន​មក។​

គង់​ ម៉ូណាមិថុរ៉ា​ ពេលមកដល់ខ្មែរ

គង់​ ម៉ូណាមិថុរ៉ា​ រំភើប​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​ និង​មិន​នឹកស្មាន​ដល់​នោះ​ឡើយ​ចំពោះ​សារ​អបអរសាទរ​របស់​សម្ដេច​ហើយ​នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ។​ ដោយ​សារ​កន្លង​ទៅ​សហព័ន្ធ​ក៏​ដូច​ជា​កីឡា​មួយ​នេះ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ និង​ស្គាល់​ច្រើន​នោះ​ឡើយ។​

លោកគ្រូ គង់ ចាន់ធីណា និង​សិស្ស

កីឡាករ​ឆ្នើម​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​ការ​លំបាក​វេទនា​ និង​តស៊ូ​ខំប្រឹង​ឈរ​ទាំង​ត្រដាបត្រដួស​របស់​សហព័ន្ធ​គឺ​រូប​គេ​បាន​ត្រឹម​ស្រមៃ​ប៉ុណ្ណោះ​ថា​ថ្ងៃ​ណា​មួយ​មាន​ការ​អបអរសាទរ​ និង​លើកទឹកចិត្ត​ចំពោះ​ជ័យជម្នះ​ណា​មួយ​ដូច​ប្រភេទ​កីឡា​ផ្សេង​នេះ​ជា​អ្វី​ដែលខ្លួន​បាន​ត្រឹម​គិត​ស្រមៃ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ក្ដី​ស្រមៃ​ទាំង​នេះ​ក្លាយ​ជា​ការ​ពិត​ហើយ​ស្ទើរ​មិន​ចង់​ជឿ​តាម​រយៈ​សារ​អបអរ​របស់​សម្ដេច​បវរធិបតី​នៅ​លើ​បណ្ដាញ​សង្គម​របស់​សម្ដេច។​

ក្រុមហាប់គីដូកម្ពុជា

ជើង​ខ្លាំង​របស់​ហាប់គីដូ​រូប​នេះ​បន្ថែម​ទៀត​ថា​ សារ​របស់​សម្ដេច​បវរ​ធិបតី​នេះ​ជា​ការ​ជំរុញ​លើក​ទឹកចិត្ត​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ឲ្យ​រឹតតែ​ខំប្រឹង​ប្រែង​តស៊ូ​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍន៍​ឲ្យ​កាន់​តែ​ខ្លាំង​ជា​បន្ត​ទៅ​ទៀត។​

សារបង្ហោះរបស់សម្ដេចបវរធិបតី

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ កាល​ពី​ថ្ងៃ​ទី១​ ដល់​ ៤ ខែ​សីហា​ ឆ្នាំ​២០២៤​ បាន​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​ នៅ​ប្រទេស​ថៃ។​ ក្នុង​នោះ​កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៤០​គ្រឿង​ពី​ការ​ប្រកួត​។​ នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​កីឡាហាប់គីដូហើយ​តាំង​ពី​មក​ដល់​កម្ពុជា​អំឡុង​ឆ្នាំ​ ១៩៦០​ ជាង​មក​មិន​ដែល​បាន​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ​ឡើយ។​ ជ័យជម្នហ​មួយ​នេះ​សម្ដេច​បវរ​ធិបតី​បាន​បង្ហោះ​សារ​អបអរសាទរ​នៅ​លើ​ហ្វេសបុក​សម្ដេច​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី៦​ ខែ​សីហា​ ឆ្នាំ​២០២៤​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​