អ្នកផាត់មុខ វ៉ាត់ វ៉ាន់ ធ្វើឲ្យគ្រប់គ្នាព្រឺសម្បុរ ដោយសាររូបគំនូរលើផ្ទៃមុខរបស់លោក
- 2024-08-21 07:29:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកផាត់មុខ វ៉ាត់ វ៉ាន់ ធ្វើឲ្យគ្រប់គ្នាព្រឺសម្បុរ ដោយសាររូបគំនូរលើផ្ទៃមុខរបស់លោក
ចន្លោះមិនឃើញ
វ៉ាត់ វ៉ាន់ បានធ្វើឲ្យមហាជន ជាពិសេសអ្នកចូលចិត្ដវិស័យច្នៃម៉ូដនៅកម្ពុជា ស្គាល់តម្លៃ និងទេពកោសល្យរបស់លោកកាន់តែច្បាស់។ ថ្មីៗនេះ លោក វ៉ាន់ បានផាត់មុខឲ្យតារាល្បីៗ និងផាត់មុខខ្លួនឯង ចេញជាទម្រង់ នៃទស្សនីយភាពប្លែកៗ គួរឲ្យទាក់ភ្នែកអត់សរសើរមិនបាន។
ជាក់ស្ដែងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ អតីតបេក្ខភាពក្នុងកម្មវិធីចម្រៀង “The voice Cambodia” រដូវកាលទី៣ រូបនេះ បានចំណាយពេលជាង ៨ម៉ោង ដើម្បីតុបតែង និងផាត់មុខខ្លួនឲ្យចេញជារូបប្រាសាទអង្គរវត្ដ និងរចនាបទបុរាណខ្មែរមួយចំនួនទៀត នៅលើផ្ទៃមុខ ដោយលោកដាក់រូបតំណាងនេះថា “ការរះឡើង នៃកម្ពុជា”។
បង្ហាញរូបភាព អមដោយការអត្ថាធិប្បាយពីប្រវត្ដិសាស្ដ្រទឹកដីកម្ពុជា លោក វ៉ាត វ៉ាន់ ត្រូវមហាជនចូលទស្សនា និងចែករំលែករាប់សែនដង ក្នុងរយៈពេលដ៏ខ្លី។ អ្នកខ្លះលាន់មាត់ថា គ្រាន់តែបានឃើញរូបតំណាងបែបនេះ ធ្វើឲ្យគេព្រឺសម្បុរ ហើយកោតសរសេរពីទឹកដៃ និងការសិក្សាស្រាវជ្រាវរបស់លោកទាក់ទងនឹងកម្ពុជា មកបង្ហាញជូនមហាជនឲ្យកាន់តែមានមោទនភាពចំពោះប្រទេសជាតិរបស់ខ្លួន ត្រឹមតែបង្ហាញអត្ដន័យរូបគំនូរនៅលើផ្ទៃមុខ។
មិនទាន់ចេញមុខជាថ្មី ដើម្បីនិយាយរឿងផាត់មុខនៅពេលនេះ ប៉ុន្ដែលោក វ៉ាត់ វ៉ាន់ បានផ្ដល់កម្លាំងចិត្ដខ្លួនឯង ដោយប្រើពាក្យថា គួរទទួលស្គាល់លើភាពជោគជ័យរបស់ខ្លួន ព្រោះមិនមែនមនុស្សគ្រប់ដឹងពីតម្លៃ និងទេពកោសល្យរបស់យើងនោះទេ”។ ក្រៅពីជំនាញផាត់មុខ វ៉ាន់ ក៏ប្រកបអាជីពមួយចំនួនទៀតក្នុងវិស័យសិល្បៈ គឺការដើរម៉ូដ និងច្រៀងបានទាំងភាសាខ្មែរ និងអង់គ្លេសយ៉ាងល្អផងដែរ៕