ព្រឹត្ដិការណ៍ Gumball 3000 កាន់តែខិតជិតចូលមកដល់ សប្បុរសជន ក៏បង្ហាញការចូលរួមកាន់តែច្រើន
- 2024-08-22 07:52:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្ដិការណ៍ Gumball 3000 កាន់តែខិតជិតចូលមកដល់ សប្បុរសជន ក៏បង្ហាញការចូលរួមកាន់តែច្រើន
ចន្លោះមិនឃើញ
គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ មានសប្បុរសជនជាច្រើន បានបរិច្ចាគជាថវិកា ឬមធ្យោបាយនានា ជាបន្តបន្ទាប់ ដើម្បីរួមចំណែកឲ្យព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ Gumball3000 x Chip Mong ដំណើរការបានជោគជ័យ និងមោទនភាព។
ខាងក្រោមនេះ គឺជាបញ្ជីរាយនាមសប្បុរសជន៖
១. បញ្ជីរាយនាមសប្បុរសជនបរិច្ចាគសម្រាប់ប្រើប្រាស់ និងគាំទ្រក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍ Gumball3000 នៅកម្ពុជា (គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤)
២. បញ្ជីរាយនាមសប្បុរសជនចូលរួមដាក់តាំងឡានក្នុងព្រឹត្តិការណ៍ Gumball3000 នៅកម្ពុជា ដើម្បី ការបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរសៀមរាប (គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤)
៣. បញ្ជីរាយនាមសប្បុរសជនបរិច្ចាគក្នុងព្រឹត្តិការណ៍ Gumball3000 នៅកម្ពុជា ដើម្បីមន្ទីរពេទ្យកុមារអង្គរសៀមរាប (គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤)
មហាជនទាំងអស់នៅតែអាចបន្តចូលរួមសកម្មភាពសប្បុរសធម៌ ជាមួយនឹង Gumball3000 x Chip Mong ហើយការចូលរួមនេះ គឺជាការរួមចំណែកដ៏មានន័័យ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាដៃគូសហការផ្ដាច់មុខរបស់ GUMBALL3000 ក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជាដែលមានការគាំទ្រពី ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សប្បុរសជនដែលចូលរួមដាក់តាំងឡាន ដើម្បីការបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរសៀមរាប ក្នុងព្រឹត្តិការណ៍ GUMBALL3000 នៅកម្ពុជា ដែលធ្វើឡើងនៅខែកញ្ញាខាងមុខនេះ។
សម្រាប់ម្ចាស់រថយន្ត Sport cars, Supercars, Luxury cars ទាំងអស់អាចចូលរួមជាមួយពួកយើង ក្នុងការរួមចំណែកសប្បុរសធម៍ទៅមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប ក៏ដូចជាមានសិទ្ធិក្នុងការដាក់តាំងរថយន្តនៅខាងមុខប្រាសាទអង្គរ ដើម្បីចូលរួមក្នុងការបង្កើតកំណត់ត្រាពិភពលោក GUINNIESS WORLD RECORD ផងដែរ ដោយចុះឈ្មោះជាមួយពួកយើងឥឡូវនេះ តាមរយៈតំណរខាងក្រោម៖**ចុះឈ្មោះឥឡូវនេះ : សូមចុចលីង
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកផេក Rev Up Cambodia ផ្ទាល់ឬតាមលេខទូរស័ព្ទ : +855(0)67 734 734 / 60 671 123