តារាចម្រៀងល្បីឈ្មោះ ២ដួង បង្ហាញការបរិច្ចាគប្រាក់សរុប ៤០០លានរៀល ដើម្បីប្រយោជន៍ជាតិ

  • 2024-08-26 10:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ទើបសម្រេចបង្កើត“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ គេឃើញតារាចម្រៀងប្រុស ២ដួង បានបង្ហាញនូវទឹកចិត្ដគាំទ្រ និងបរិច្ចាគធនធានផ្ទាល់ខ្លួន ចំពោះមូលនិធិមួយនេះ។

រូបថត៖ ហ្វេសប៊ុក ព្រាប សុវត្ថិ

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោកឧកញ៉ា ព្រាប សុវត្ថិ និងភរិយា បានបរិច្ចាគទឹកប្រាក់ចំនួន ២០០លានរៀល ដោយមានភ្ជាប់រូបថតប្រតិបត្ដិការសាច់ប្រាក់ទៀតផង។ ទន្ទឹមគ្នានេះឧកញ៉ា ខេមរៈ សិរីមន្ដ ក៏បានបរិច្ចាគនូវទឹកប្រាក់ប្រហែលគ្នានេះ ទៅកាន់មូលនិធិ ហើយបានបញ្ចេញសារតាមរយៈបណ្ដាញសង្គម ស្រដៀងទៅនឹងតារាចម្រៀង ព្រាប សុវត្ថិ ដែលជាតារាចម្រៀងជួរមុខនៅក្នុងផលិតកម្មជាមួយគ្នាដែរ។

តារាចម្រៀងជើងចាស់ទាំង ២ដួង ចាត់ទុកការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្ដោយព្រំដែនព្រមទាំងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាងជាតិមាតុភូមិ គឺជារឿងល្អ។

រូបថត៖ ហ្វេសប៊ុក ខេមរៈ សិរីមន្ដ

ជារឿងល្អ ក៏ដោយសារតែវាជាពេលវេលាល្អបំផុត សម្រាប់ប្រជាជនខ្មែរទាំងអស់បានបង្ហាញឲ្យឃើញ កំលាំងមហាសាមគ្គីជាតិខ្មែរគ្រប់ទិសទីរួមគ្នាកសាង ការពារ អភិវឌ្ឍន៍តាមតំបន់ព្រំដែនឲ្យមានសុខសន្តិភាព អធិបតេយ្យភាព និង បូរណភាពទឹកដីឲ្យបានរឹងមាំ គង់វង្សគ្រប់ជំនាន់៕

ជិន សុភ័ក្ដ្រ