Dybala បកស្រាយពីមូលហេតុបដិសេធក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីត សុខចិត្តបន្តនៅ Roma
- 2024-08-26 13:56:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dybala បកស្រាយពីមូលហេតុបដិសេធក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីត សុខចិត្តបន្តនៅ Roma
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Paulo Dybala ត្រូវបានគេដឹងថាបានបដិសេធក្លឹប Al Qadsiah ដែលជាក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីត សុខចិត្តបន្តលេងឲ្យក្លឹប Roma នៅក្នុងរដូវកាលនេះបន្តទៀត។
បើតាមសារព័ត៌មាន Goal បានឲ្យដឹងថា Al Qadsiah ហ៊ានឲ្យ Dybala រហូតទៅដល់ ៨៤លានដុល្លារ ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំ។
ម្នាក់ៗសុទ្ធសឹងតែមិនជឿនោះទេដែល Dybala បានធ្វើការសម្រេចចិត្តបដិសេធសំណើរាប់លានដុល្លារបែបនេះ។
យ៉ាងណា Dybala បានធ្វើការបកស្រាយថា៖" ម្នាក់ៗច្បាស់ជាមើលលុយជាធំ ក៏ប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំគិតគូររឿងច្រើនជាងលុយទៅទៀត ព្រោះខ្ញុំត្រូវគិតរឿងគ្រួសារខ្ញុំ ប្រពន្ធរបស់ខ្ញុំ ទីក្រុងមួយនេះ ក្រុមមួយនេះ និងជាពិសេសគឺការចង់ត្រលប់មកលេងឲ្យក្រុមជម្រើសជាតិរបស់ខ្ញុំវិញ។ ខ្ញុំដឹងលុយប៉ុណ្ណឹង បើថាខ្ញុំមិនគិតគូរគឺគ្មាននរណាជឿនោះទេ តែការសម្រេចចិត្តខ្ញុំផ្អែកលើកត្តាផ្សេងៗទៀត "។
Dybala មកលេងឲ្យក្លឹបនេះតាំងពីឆ្នាំ២០២២មក ដោយនៅមានកុងត្រារហូតដល់ឆ្នាំ ២០២៥៕