សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ៖​ គ្រោង​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី២​ អំឡុង​ខែ​ធ្នូ​ ២០២៤​

  • 2024-08-27 07:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​លើក​ទី២​ របស់​ខ្លួន​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នេះ​ ខណៈ​ថ្នាក់ដឹកនាំ​ និង​គ្រូ​បង្វឹក​កំពុង​រៀបចំ​ជា​បណ្ដើរៗ។​

លោក​ឧកញ៉ា​ សៅ​ សេងហាក់​(អាវខ្មៅ)

ប្រធាន​សហព័ន្ធ​ លោក​ឧកញ៉ា​ សៅ​ សេងហាក់​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​លើក​ទី២​ គ្រោង​នឹង​ធ្វើ​អំឡុង​ខែ​ធ្នូ​ខាង​មុខ​នេះ។​ ការ​ប្រកួត​លើក​នេះ​ទៀតសោត​នឹង​រៀបចំ​ឲ្យ​មាន​ភាព​អធិកអធម​ជាង​ឆ្នាំ​មុន​ ទាំង​ការ​ប្រកួត​ និង​ពិធី​បិទ​ជា​ដើម។​

ចំណែក​លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ពេល​នេះ​គឺ​ថ្នាក់ដឹកនាំ​រួម​ទាំង​គ្រូៗ​កំពុង​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ដើម្បី​តៀម​ខ្លួន​ឲ្យ​បាន​ល្អ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី២។​ ជា​មួយ​គ្នា​នេះ​ដែរ​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ក៏​ពុង​រៀបចំ​លើ​ការងារ​នេះ​ជា​បណ្ដើរៗ​ផង​ដែរ។​

ការ​ប្រកួត​ឆ្នាំ​មុន

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ធ្លាប់​បាន​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​លើក​ទី១​ កាល​ពី​ថ្ងៃ​ទី២៣-២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៣ ​នៅ​ក្នុង​ទីលាន​សូហ្វតិន្នីស​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​រៀបចំ​លើក​ទី២​ នេះ​គ្រោង​ធ្វើ​នៅ​ខែ​ធ្នូ​ ឆ្នាំ២០២៤​ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជាក់​ទីតាំង​ប្រកួត​នៅ​ឡើយ​ទេ៕​

លោក​ឧកញ៉ា​ សៅ​ សេងហាក់​(ខាងឆ្វេង)
ការ​ប្រកួត​ឆ្នាំ​មុន

អត្ថបទ៖ នួន ស៊ីណា​