មិនបង្អង់យូរ តន់ ចន្ទសីម៉ា បង្ហាញចំនួនទឹកប្រាក់បរិច្ចាគជាសាធារណៈ អមដោយសារដ៏មានអត្ថន័យ

  • 2024-08-28 05:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តន់ ចន្ទសីម៉ា ដែលជាកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្ម Galaxy បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០លានរៀល ដល់”មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន”។ សីម៉ា ចាត់ទុកឱកាសនេះ ជាឱកាសដ៏ល្អសម្រាប់ហ្វេនៗ និងមហាជនគ្រប់និន្នាការចូលរួម ដើម្បីផលប្រយោជន៍ប្រទេសជាតិ។

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន កញ្ញា តន់ ចន្ទសីម៉ា បានឲ្យដឹងថា ក្នុងនាមខ្លួនជាប្រជាពលរដ្ឋខ្មែរម្នាក់ សូមគាំទ្រ និងបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន ២០លានរៀល ដើម្បីបង្ហាញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែន។

ទន្ទឹមគ្នានេះ កញ្ញា ក៏អំពាវនាវដល់ហ្វេនៗ និងមហាជនចូលរួមទាំងអស់គ្នានាមជាកូនខ្មែរ មានឈាមជ័រជាខ្មែរ ត្រូវរួមកម្លាំងសាមគ្គីគ្នា ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ប្រមទាំងជំរុញដល់ការអភិវឌ្ឍន៍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

ជិន សុភ័ក្ដ្រ