ឮថា វ៉ៃហាំង ប្រុងធ្វើពិធីជប់លៀងទ្រង់ទ្រាយធំ អបអរ យូប៊ីន ទទួលពាន Best Actress

  • 2024-08-29 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ដែលកម្ពុជាទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកជាទីបំផុត កាលពីចុងសប្តាហ៍ ដោយមានការចូលរួមពីផលិតករ អ្នកដឹកនាំរឿង រួមទាំង សិល្បកខ្មែរ-ចិន យ៉ាងច្រើនកុះករ បានបណ្តើរគ្នាដើរលើកម្រាលព្រំក្រហម នៅសាលសន្និបាត PH Grand Hall ក្នុងបុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

រូបភាព៖ ហ្វេសប៊ុក @Shin Yubin ស៊ីន យូប៊ីន & Khat Vaihang

ពានរង្វាន់សរុបចំនួន ២៧ ត្រូវបានប្រគល់ជូនបុគ្គលអ្នកមានស្នាដៃពាក់ព័ន្ធវិស័យភាពយន្តក្នុងតំបន់អាស៊ី។ ក្នុងនោះ សិល្បករខ្មែរ ៤រូប បានឈ្នះពានពីមហោស្រពនាឆ្នាំនេះ រួមមាន៖ តារាសម្តែងជួរមុខលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន បានឈ្នះពានរង្វាន់ Best Actress តាមរយៈខ្សែភាពយន្តខ្នាតធំ «បណ្តាសារនាងរាត្រី» ខណៈសិល្បករខ្មែរ ៣រូប ផ្សេងទៀត រួមមាន៖ ព្រះនាងតូច នរោត្តម ជេនណា ឈ្នះពាន Best New Comer Actress តាមរយៈស្នាដៃភាពយន្តខ្នាតធំ «បណ្តាសារនាងរាត្រី» ដូចគ្នា។

រីឯ តារាសម្តែងជើងចាស់ អ្នកស្រី អុន សុភឿន ហៅ គ្រត ឈ្នះពាន Asian Most Popular Supporting Actress លើស្នាដៃរឿង «លោកគ្រូប្រពន្ធល្អ» និង តារាភាពយន្តជើងចាស់ដ៏ល្បីល្បាញ ឌី សាវ៉េត ឈ្នះពាន Asian Most Popular Actress លើស្នាដៃរឿង «ពេលម៉ែចាស់ទៅ»។

រូបភាព៖ ហ្វេសប៊ុក @Shin Yubin ស៊ីន យូប៊ីន & Khat Vaihang

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គេបានឮ លោក ខាត់ វ៉ៃហាំង ប្រកាសប្រាប់អ្នកសារព័ត៌មានសិល្បៈក្នុងស្រុកមុនពិធីប្រកាសពានរង្វាន់ថា លោកនឹងធ្វើពិធីជប់លៀងទ្រង់ទ្រាយធំ ដើម្បីអបអរ កញ្ញា ស៊ីន យូប៊ីន ប្រសិនបើនាងទទួលបានពានពីមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២។

រូបភាព៖ ហ្វេសប៊ុក @Shin Yubin ស៊ីន យូប៊ីន & Khat Vaihang

ពេលនេះ យូប៊ីន បានឈ្នះពានរង្វាន់ Best Actress ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ប្រាកដមែន ដូច្នេះដល់ពេលដែលហ្វេនៗរង់ចាំអ៊ុតមើលពិធីជប់លៀងដែល វ៉ៃហាំង បានសន្យានោះហើយ។

រូបភាព៖ ហ្វេសប៊ុក @Shin Yubin ស៊ីន យូប៊ីន & Khat Vaihang

យ៉ាងណាមិញ គេពុំទាន់ដឹងថា លោក ខាត់ វ៉ៃហាំង គ្រោងនឹងរៀបចំពិធីជប់លៀងអបអរ យូប៊ីន ទទួលបានពាន Best Actress បែបណានោះឡើយ តែហ្វេនៗជឿជាក់ថា លោកនឹងរៀបចំពិធីនោះឡើងមក ព្រោះលោកតែងតែធ្វើតាមពាក្យសម្តីដែលនិយាយចេញមក។

រង់ចាំអ៊ុតមើលទាំងអស់គ្នាថា តើ ខាត់ វ៉ៃហាំង នឹងរៀបចំពិធីជប់លៀងបែបណាជូនគូស្នេហ៍រូបស្រស់ ឬលោកចង់ពញ្ញាក់អារម្មណ៍នាងតែពីរនាក់ ដើម្បីសាងភាពផ្អែមល្អែមចែកចាយឱ្យហ្វេនៗបានឃើញ?

រូបភាព៖ ហ្វេសប៊ុក @Shin Yubin ស៊ីន យូប៊ីន & Khat Vaihang

អត្ថបទ៖ Ah Mouy