ពិភព K-Pop កាន់តែក្ដៅ! Taeil ត្រូវបានដកចេញពី NCT ដោយសារអាស្រូវផ្លូវភេទ
- 2024-08-29 02:46:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិភព K-Pop កាន់តែក្ដៅ! Taeil ត្រូវបានដកចេញពី NCT ដោយសារអាស្រូវផ្លូវភេទ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៨ ខែសីហាមានការប្រកាសថា Taeil ត្រូវបានដកចេញពីក្រុមចម្រៀង NCT ហើយ ដោយសារករណីផ្លូវភេទ។
SM បានចេញសេចក្ដីថ្លែងការណ៍ថា៖ «នេះគឺ ផលិតកម្ម SM ថ្មីៗនេះ យើងបានទទួលការបញ្ជាក់ថា Taeil បានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងបទឧក្រិដ្ឋផ្លូវភេទ។
ខណៈតាមដាន និងពិនិត្យមើលស្ថានភាព យើងទទួលស្គាល់ថាបញ្ហានេះធ្ងន់ធ្ងរណាស់ ហើយយើងបានសម្រេចចិត្តថា Taeil មិនអាចបន្តសកម្មភាពក្រុមទៀតទេ។ យើងបានពិភាក្សាបញ្ហានេះជាមួយ Taeil ហើយសម្រេចដកលោកចេញពីក្រុម។
បច្ចុប្បន្ន Taeil កំពុងសហការជាមួយនឹងការស៊ើបអង្កេតរបស់ប៉ូលិស។ យើងនឹងជូនសេចក្តីថ្លែងការណ៍បន្ថែម ពីដំណើរការនៃការស៊ើបអង្កេតនេះ។ យើងសូមអភ័យទោសដោយស្មោះ ដែលតារារបស់យើងបង្ករឿងហេតុទាំងនេះ»។
យ៉ាងណាក្ដី ស្ថានីយប៉ូលីស Bangbae បានបញ្ជាក់ថ្មីៗនេះថា Taeil ត្រូវស្ថិតក្រោមការស៊ើបអង្កេត តាំងពីខែមិថុនាមកម្ល៉េះ។
ក្រោយពីបានដឹងឮពីសេចក្ដីរាយការណ៍នេះភ្លាម មហាជនក៏ចាប់ផ្ដើមមានប្រតិកម្មមិនល្អជាច្រើនដូចខាងក្រោម៖
“តាំងពីខែមិថុនា? ឆ្កួតហ្មងហាស៎”
“តើគាត់រំសាយកុងត្រាជាមួយ SM នៅ? ខ្ញុំដឹងថាគាត់ដឹងតែត្រូវដកចេញពីក្រុមហើយ!”
“ខ្ញុំទាយថាក្រុមហ៊ុនមិនដឹងដូចគ្នា ព្រោះពេលហ្នឹងគាត់ផ្អាកពីសិល្បៈ”
“តាំងពីខែមិថុនា? កូន*****អ្នកឯងហ៊ានចេញមុខមកចូលរួមកម្មវិធី Fan Meeting ទៀត”
“មានអ្នកបន្តនិយាយថា SM ព្យាយាមចរចាជាមួយអ្នកសារព័ត៌មានរហូតដល់ពួកគេមិនអាចទប់បានតទៀត ហើយបន្ទាប់មកបណ្តេញគាត់ចេញហ្មង… ប៉ុន្តែអ្នកសារព័ត៌មានមិនដូចនោះទេ... បើគេដឹងរឿងអ្វីមួយ គេនឹងបញ្ចេញខ្ទេច។”
“ប្រហែលពេលហ្នឹង ពិតជាអត់មានអ្នកដឹងទេ ព្រោះគាត់ផ្អាកខ្លួនពីសិល្បៈ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ប្រសិនបើព័ត៌មាន ឬពាក្យចចាមអារ៉ាមត្រូវបានផ្សព្វផ្សាយ ពួកគេនឹងធ្វើការពិនិត្យការពិត ប៉ុន្តែដោយសារមិនមានអ្វីសោះ ទើបក្រុមហ៊ុនមិនដឹង។ គាត់បានបន្តលាក់លៀមរហូតចាប់បាន ហើយពេលដែលក្រុមហ៊ុនដឹងថា វាជាអ្វីដែលពួកគេមិនអាចគ្រប់គ្រងបាន ពួកគេបង្ហោះពីការប្រកាសដកចេញពីក្រុមតែម្ដង។”
“អីយ៉ា ម៉េចក៏គាត់ហ៊ានចេញមុខ Promote បទថ្មី… ក្ដៅហ្មង”
“គាត់ត្រូវបានគេស៊ើបអង្កេតក្នុងខែមិថុនា ប៉ុន្តែបានមកជួបអ្នកគាំទ្រក្នុងខែសីហា…fck”។*
“គ្មានរឿង ដែល SM មិនដឹងនោះទេ ប៉ុន្តែខ្ញុំគិតថាពួកគេបានធ្វើការងារលឿនគួរសម ដើម្បីសម្រេចវា-ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ”៕