អីយ៉ូយ​!​ តា Hag លេង​ហើយ​ចាញ់​ Liverpool ៣​-០​យប់មិញ​​នៅ​ជឿ​ថា​ក្រុម​ខ្លួន​​​ឈ្នះ​ពាន​ទៀត​

  • 2024-09-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​បិសាច​ក្រហម​ Manchester United លោក Erik Ten Hag ​នៅ​តែ​​មាន​ជំនឿ​ចិត្ត​ថា​ កូន​ក្រុម​របស់​​​ខ្លួន​​​​​​នៅ​តែ​អាច​ធ្វើ​វា​បាន​ បើ​ទោះ​​បី​ជា​ការ​ចាប់​ផ្ដើម​ English Premier League ​រាង​រខេករខាក​បន្តិច​មែន។

​ដ្បិត​តែ​ចាញ់ Liverpool ៣-០ មែន​​ Ten Hag ​នៅ​តែ​ច្បាស់​ក្នុង​ចិត្ត​​​ និង​មាន​​គំនិត​សុទិដ្ឋិនិយម​សម្រាប់​បិសាច​ក្រហម​របស់​លោក ពិសេស​លោក​សំឡឹង​ឃើញ​ថា នៅ​ពេល​ដែល​កូន​​ក្រុម​របស់​លោក​​ទាំង​ថ្មី​និង​ចាស់​ ​អាច​សម្រប​ខ្លួន​បាន​​ល្អ​ជា​មួយ​គ្នា​ជា​ពេល​ដែល​បិសាច​ក្រហម​អាច​ឆ្ពោះ​ទៅ​​រក​ភាព​​ខ្លាំង​​បាន​។

«​យើង​មាន​ការ​ប្រកួត​​ច្រើន​ ​ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា​យើង​នឹង​ស្ថិត​នៅ​​ចំណុច​ណា​នៅ​ពេល​បញ្ចប់​រដូវ​កាល​។ ​លេង​ច្រើន​ប្រកួត​ទៅ​ច្រើន​ប្រកួត​ទៅ​ និង​​លេង​ច្រើន​សប្ដាហ៍​​​ យើង​នឹង​ឆ្ពោះ​ទៅ​រក​​​ពាន​»។ នេះ​ជា​សម្ដី​របស់​លោក​ Erik Ten Hag ក្រោយ​ចាញ់​ Liverpool ។ អ្នក​ចាត់​ការ​រូប​នេះ​បាន​បដិសេធ​ការ​ប្រៀបធៀប​លទ្ធផល​​​ការ​ចាញ់​២​ ឈ្នះ ១ ​រដូវ​កាល​នេះ ​និង​កាល​ពី​រដូវ​កាល​មុន​ចាប់​ផ្ដើម​មក​​ឈ្នះ ៣ និង​ស្មើ​៤​ ហើយ​នៅ​តែ​មិន​អាច​ឈ្នះ​ពាន​​ ខណៈ​រដូវ​កាល​នេះ​បើក​ឆាក​មក​យ៉ាប់​ចឹង​ហើយ​ធ្វើ​ម៉េច​ឈ្នះ​ពាន​កើត​។

Ten Hag បាន​​បញ្ជាក់​ថា «​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​យើង​ស្ថិត​នៅ​ចំណុច​នោះ​ដដែល​ទេ​។ ​នេះ​ទើប​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ​។ ខ្ញុំ​​មើល​ឃើញ​ចំណុច​ល្អ​ជា​​ច្រើន​ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​លើក​វា​មក​និយាយ​​ក្រោយ​​ពេល​យើង​ចាញ់​ Liverpool ៣-០។ ថ្ងៃ​នេះ​​ជា​​​ថ្ងៃ​ចាប់​ផ្ដើម​​ដាក់​ឲ្យ​ចូលលេង​ជុំ​គ្នា​​លើក​ដំបូង​ពី​វគ្គ​ទី​១​ទៅ​រវាង​ Matthijs de Light និង​ Joshua Zirkzee ដូច្នេះ​​យើង​នឹង​អាច​កែប្រែ​ស្ថានការណ៍​បាន​ ហើយ​យើង​នឹង​តាម​ទាន់​»៕

ប្រភព៖ PhoneArena   Daro Ly

អត្ថបទថ្មី