បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ​២០២៥ បានឈប់សម្រាក ៣ថ្ងៃដូចគ្នា ហើយថែមបានជាប់ថ្ងៃសៅរ៍អាទិត្យទៀត

  • 2024-09-02 03:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមអនុក្រឹត្យ​ស្តីពី ប្រតិទិនឈប់សម្រាក​ការងារ​របស់​មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២៥ បានបង្ហាញ​ឱ្យដឹងថា ថ្ងៃឈប់​សម្រាក​នៅឆ្នាំ​២០២៥ មានចំនួន២២ថ្ងៃ។

គួរឱ្យកត់សម្គាល់ ក្នុងចំណោមថ្ងៃឈប់សម្រាកនោះ គឺ​ពិធីបុណ្យបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ​ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកចំនួន៣ថ្ងៃដូចគ្នា ហើយមិនតែប៉ុណ្ណោះ ពិធីបុណ្យទាំងពីរ សុទ្ធតែមានថ្ងៃឈប់ជាប់ថ្ងៃសៅរ៍-អាទិត្យទៀតផង។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវបាន​អនុញ្ញាតឱ្យឈប់សម្រាក​ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២៥ ត្រូវចំថ្ងៃចន្ទ អង្គារ ពុធ ដូច្នេះគឺ​បានឈប់​ជាប់​តាំងពីថ្ងៃទី១២ និង ១៣ ដែលចំថ្ងៃសៅរ៍-អាទិត្យ។

ចំណែកពិធីបុណ្យភ្ជុំបិណ្ឌ នឹងឈប់សម្រាកពីថ្ងៃទី ២១-២២-២៣ ខែកញ្ញា ឆ្នាំ​២០២៥ ចំថ្ងៃអាទិត្យ ចន្ទ អង្គារ ដូច្នេះគឺបានឈប់តាំងពីថ្ងៃសៅរ៍ទី ២០។ ប៉ុន្តែដោយសារថ្ងៃទី២៤ ខែកញ្ញា ដែលជាទិវាប្រកាសរដ្ឋធម្មនុញ្ញ អ៊ីចឹងគឺបានឈប់១ថ្ងៃថែមទៀតផងដែរ។

សូមជម្រាប​ថា ទិវា ឬពិធីបុណ្យដែលត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកក្នុងឆ្នាំ​២០២៥ រួមមានដូចជា ទិវាចូលឆ្នាំសកល ១ថ្ងៃ, ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ១ថ្ងៃ, ទិវាអន្តរជាតិនារី ១ថ្ងៃ, ពិធីបុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃ, ទិវាពលកម្មអន្តរជាតិ ១ថ្ងៃ, ពិធីបុណ្យវិសាខបូជា ១ថ្ងៃ, ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ១ថ្ងៃ, ព្រះរាជពិធី​ច្រត់ព្រះនង្គ័ល ១ថ្ងៃ, ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ១ថ្ងៃ, ពិធីបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ, ទិវាប្រកាសរដ្ឋធម្មនុញ្ញ ១ថ្ងៃ, ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាក្ខន្ធព្រះបរមរតនកោដ្ឋ ១ថ្ងៃ, ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់​ព្រះមហាក្សត្រ ១ថ្ងៃ, ព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ, ពិធីបុណ្យឯករាជ្យជាតិ ១ថ្ងៃ និងទិវាសន្តិភាពនៅកម្ពុជា ១ថ្ងៃ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី