លទ្ធផល​មិន​ធម្មតា!​ ឈឹម ពិសិដ្ឋ ​ធ្វើ​បាន​ល្អ​វគ្គ​ជម្រុះ​រហូត​អាច​លេង​លើ​វិញ្ញាសា​ផ្សេង​សុទ្ធតែ​អ្នក​ខ្លាំងៗ​

  • 2024-09-02 08:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានចូលរួមប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី បានឡើងប្រកួតក្នុងកម្រិតខ្ពស់ជាងពីការចុះឈ្មោះដំបូង គឺត្រូវប្រកួតក្នុង Class Supper Sport 600cc វិញ។

រូបភាពផ្ដល់ជូន

កីឡាករ ឈឹម ពិសិដ្ឋ បានបញ្ជាក់ពីទីលានប្រកួតនៃប្រទេសម៉ាឡេស៊ីមកថា ខ្លួនបានចូលរួមប្រកួត Supper Sport Riki ដែលជាកម្រិតទាបសម្រាប់អ្នកចូលរួប្រកួតដំបូង។ ប៉ុន្តែលទ្ធផលល្អ​ពី​ការ​ប្រកួត​ជម្រុះ​បាន​ធ្វើ​ឱ្យ​យុវជនកម្ពជារួបនេះឡើង​ទៅ​ចូលរួមប្រកួតជាមួយកីឡាករអន្តរជាតិកម្រិតខ្ពស់ Class Supper Sport 600cc វិញ។

ជើង​ខ្លាំង​ផ្នែក​ម៉ូតូ​ស្ព័រ​ខាង​លើ​បន្ថែម​ទៀត​ថា ដោយ​សារ​តែ​ធ្វើ​បាន​ល្អ​ពោល​ស្ថិតិ​នាទី​ដែល​ធ្វើ​បាន​ក្រោម​ការ​កំណត់​ ២.២៩​ នាទី​ចុះ​ក្រោយ​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​លេង​លើ​វិញ្ញាសា​ Class Supper Sport 600cc​ វិញ។​ តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ដំបូង​នេះ​របស់​ ឈឹម ពិសិដ្ឋ​ ជា​ស្ថិតិ​ល្អ​មួយ​សម្រាប់​កម្ពុជា។​

រូបភាពផ្ដល់ជូន

សូមបញ្ជាក់ថា ការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កីឡាករ ឈឹម ពិសិដ្ឋ ត្រូវប្រណាំងវិញ្ញាសា ម៉ូតូស្ព័រ 600cc Super Roki (ចុះឈ្មោះដំបូង) ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤៕

កីឡាករ ឈឹម ពិសិដ្ឋ (ឆ្វេង)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី