Honda HR-V 2025 នឹងមកជាមួយ​ចំណុចដ៏ទាក់ទាញធំៗ២

  • 2024-09-02 09:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ប្រចាំ​ប្រទេសអូស្ត្រាលី បាន​បញ្ជាក់ថា រថយន្ត Honda HR-V 2025 នឹង​មាន​ជម្រើស Hybrid ថ្មីមួយ​ទៀតតម្លៃកាន់ធូរថ្លៃ ដែលគ្រោងចេញលក់នៅចុងឆ្នាំ​នេះ។

Honda បាន​ឱ្យដឹងថា ជម្រើស​ Hybrid ថ្មីរបស់ HR-V នេះ​គឺជា option e:HEV X ពោលគឺ​វា​ជាការបន្ថែមថ្មីពីលើ option ដែលមានស្រាប់​គឺ Vi X និង e:HEV L។ គេរំពឹងថា ការបន្ថែមជម្រើសថ្មីនេះនឹង​ជួយឱ្យ Honda អាចប្រកួតប្រជែង​ជាមួយក្រុមហ៊ុនធំៗបាន ជាពិសេសគឺ Toyota Yaris។

ចំណុចដ៏គួរឱ្យកត់សម្គាល់មួយទៀត Honda HR-V ស៊េរីថ្មីនេះ ក៏បន្ថែមនិងធ្វើ​ឱ្យប្រសើរឡើង​ប្រព័ន្ធសុវត្ថិភាព​និង​ប្រព័ន្ធជំនួយអ្នកបើកបរ កាន់តែច្រើនជាងមុន​ផងដែរ ដូចជា ប្រព័ន្ធជំនួយ​ពេលស្ទះចរាចរណ៍ ចង្កៀងវៃឆ្លាត ប្រព័ន្ធរក្សាការបើកបរក្នុងគន្លងផ្លូវ ប្រព័ន្ធផ្តល់សញ្ញាឱ្យដឹងពីគ្រោះថ្នាក់ខាងមុខ និង Cruise Control ជាដើម។ ជាមួយគ្នានេះ ប្រព័ន្ធ Honda Connect របស់វា​អាច​ផ្តល់ឱ្យស្មាតហ្វូន​ប្រើប្រាស់ទិន្នន័យរថយន្ត​ដូចជា កម្រិតប្រេង និងទីតាំង ផងដែរ។

សូមរំលឹកថា កាលពីឆ្នាំមុន ការលក់រថយន្ត Honda HR-V នៅក្នុងប្រទេសអូស្ត្រាលី មានចំនួនតែ ២១៨២គ្រឿងប៉ុណ្ណោះ ដែលតិចជាង CR-V និង ZR-V ទៅទៀត។

គួរដឹងថា ម៉ាស៊ីន Hybrid ដែលបំពាក់លើ​ Honda HR-V បច្ចុប្បន្ន គឺចំណុះ ១,៥លីត្រ បំពាក់​ម៉ូទ័រអគ្គិសនី ផលិតបានកម្លាំងសរុប ១២៩សេះ និងមានកម្រិតស៊ីសាំងជាមធ្យម ៤,៣លីត្រ/១០០គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី