អ្នក​គាំ​ទ្រ​ Aston Villa ​​​មិន​សប្បាយ​ចិត្ត​​ និង​ថា​ក្លិប​មិន​គិត​ពី​សេដ្ឋកិច្ច​បច្ចុប្បន្ន​ចេះ​តែ​ឡើង​ថ្ងៃ​សំបុត្រ​

  • 2024-09-05 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់ Aston Villa បាន​នាំ​គ្នា​លើក​​​ការ​តវ៉ា រឿង​ក្លឹប​មិន​បាន​គិត​ពី​សេដ្ឋកិច្ច​​ស្ថានភាព​របស់​អ្នក​គាំទ្រ​បាន​ជា​​តំឡើង​ថ្លៃ​សំបុត្រ​ UEFA Champions League ​។

Aston Villa បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ពុធ​ ម្សិលមិញ​នេះ​ថា ​ការ​លក់​សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនា​ការ​ប្រកួត​ UCL ​នៅ​​ពេល​ដែល​ពួក​គេ​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​គឺ​​មាន​តម្លៃ​ ៨៥​ផោន, ៩៤ផោន និង ៩៧ ផោន​សម្រាប់​១​ប្រកួត​។ ចំណែក​​អ្នក​ដែល​​​បញ្ជា​ទិញ​សម្រាប់​មួយ​រដូវ​កាល​ក្នុង​ការ​ប្រកួត​ខាង​លើ​ នឹង​​ទទួល​បាន​តម្លៃ​ពិសេស​គឺ ៧០ផោន, ៧៩ផោន និង ៨២​ផោន​។

ក្នុង UCL ដែល​មាន​៣៦​ក្រុម​នៅ​ឆ្នាំ​​នេះ Aston ​នឹង​ធ្វើ​ការ​ប្រកួត​ក្នុង​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​ Bayern Munich , Bologna, Juventus និង Celtic នៅ​ Villa Park ក្រោយ​ពី​ពួក​គេ​ខក​ខាន​បើ​ក​ទ្វា​ផ្ទះ​​ធ្វើ​ការ​ប្រកួត​ពាន​រង្វាន់​​ធំ​ប្រចាំ​តំបន់​អឺរ៉ុប​មួយ​​នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤១​ឆ្នាំ​។ ​​

តម្លៃ​​សំបុត្រ​​​សម្រាប់​អ្នក​គាំទ្រ​របស់ Aston Villa នៅ​ពេល​ប្រកួត​ក្នុង​ផ្ទះ​ក្នុ​ង​ពាន​រង្វាន់ English Premier League ​​​កន្លែង​កម្រិត​ A វា​មាន​តម្លៃ​៩២​ផោន ​និង​កន្លែង​ធម្មតា​មាន​តម្លៃ ៥៥​ផោន​ប៉ុណ្ណោះ​។ ខណៈ​ដែល​តម្លៃ​ដែល​ក្លឹប​បាន​ប្រកាស​សម្រាប់​ការ​ទស្សនា​ការ​ប្រកួត UCL ​សម្រាប់​កន្លែង​ធម្មតា​វា​ស្ទើរ​តែ​ស្មើ​នឹង​តម្លៃ​នៃ​កម្រិត​ A ក្នុង​ការ​ប្រកួត​ EPL ទៅ​ហើយ​ នេះ​វា​​​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​៕ ​​​​

ប្រភព៖ BBC   Daro Ly

អត្ថបទថ្មី