ក្រុមហ៊ុនរថយន្តអឺរ៉ុបដ៏ល្បីមួយ ដែលពីមុនថានឹងផលិតតែ EV នោះ ឥឡូវប្តូរចិត្តវិញហើយ
- 2024-09-05 04:31:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនរថយន្តអឺរ៉ុបដ៏ល្បីមួយ ដែលពីមុនថានឹងផលិតតែ EV នោះ ឥឡូវប្តូរចិត្តវិញហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្ត Volvo របស់ប្រទេសស៊ុយអែត ដែល ៣ឆ្នាំមុនប្រកាសថា នឹងផលិតរថយន្តអគ្គិសនីសុទ្ធ នៅឆ្នាំ២០៣០ ឥឡូវនេះបានផ្លាស់ប្តូរចិត្តវិញហើយ ពោលគឺនឹងផលិតរថយន្តអគ្គិសនីលាយនឹងរថយន្ត Hybrid។
ការប្រកាសផ្លាស់ប្តូរគោលដៅនេះ ខណៈដែល Volvo បានមើលឃើញថា ទីផ្សាររថយន្តអគ្គិសនីកំពុងមានការយឺតយ៉ាវ ហើយស្ថិតក្នុងភាពមិនប្រាកដប្រជានាពេលអនាគត និងជាពិសេសក្រោយពេលការដំឡើងពន្ធគយលើ EV របស់ចិន។ Volvo បានកត់សម្គាល់ថា មូលហេតុដ៏ធំដែលរាំងស្ទះដល់ EV គឺកង្វះខាតនូវស្ថានីយបញ្ចូលថាមពល ដែលមិនទាន់អាចឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់បានឡើយ។
គួរដឹងដែរថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនធំៗជាច្រើន សុទ្ធតែបានបង្ហាញការស្ទាក់ស្ទើរចិត្តក្នុងការជំរុញការផលិតរថយន្តអគ្គិសនីនាពេលអនាគត រួមមានដូចជា Toyota, Hyundai, GM, Ford និងVolvo នេះតែម្តង។
ក្រុមហ៊ុន Volvo រំពឹងថា នៅត្រឹមឆ្នាំ២០៣០ យ៉ាងហោចណាស់ ៩០% នៃរថយន្តរបស់ខ្លួន នឹងជារថយន្តអគ្គិសនី និងរថយន្ត Plug-in Hybrid ហើយសល់ប៉ុន្មានភាគរយទៀត នឹងជា រថយន្ត Mild Hybrid៕