មហិច្ឆិតាធំណាស់! ម៉ូដែលតូច សាន់ ម៉ាប៊ូតេ ប៉ងចង់ក្លាយជាតារាម៉ូដែលល្បីឈ្មោះ

  • 2024-09-05 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតដែលប្អូនៗកុមារនាពេលបច្ចុប្បន្នសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ ថែមទាំងទទួលការជ្រោមជ្រែងពីឪពុកម្តាយយ៉ាងពេញទំហឹងទៀតផង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានម៉ូដែលតូចៗជាច្រើន បាននាំគ្នាបង្ហាញសមត្ថភពដើរបង្ហាញម៉ូដយ៉ាងស្ទាត់ជំនាញ ធ្វើឱ្យអ្នកចូលរួមស្រឡាំងកាំងពេលឃើញសមត្ថភាពដើរបង្ហាញម៉ូដ និងស្ទីល៍តុបតែងខ្លួនរបស់ពួកគេ។

រូបភាព​៖ ហ្វេសប៊ុក @Na Bute

ក្នុងចំណោមម៉ូដែលតូចៗជាច្រើន ក៏មានម៉ូដែលតូច សាន់ ម៉ាប៊ូតេ ផងដែរ។ កុមារីសែនឆ្លាតរូបនេះ បានផ្តល់បទសម្ភាសន៍ឱ្យដឹងថា នាងចូលចិត្តការដើរបង្ហាញម៉ូដខ្លាំងណាស់ ហើយនាងបានចូលហាត់រៀនការដើរម៉ូដរយៈពេលជាង ១ឆ្នាំមកហើយ។

រូបភាព​៖ ហ្វេសប៊ុក @Stella Picture

សព្វថ្ងៃ ម៉ាប៊ូតេ ចេះដើរបង្ហាញម៉ូដយ៉ាងស្ទាត់ជំនាញ មិនចាញ់ម៉ូដែលរៀមច្បងប៉ុន្មានឡើយ។ ម៉ូដែលវ័យក្មេងរូបនេះ ធ្លាប់បានចូលរួមដើរបង្ហាញម៉ូដកម្មវិធីតូចធំជាច្រើន ថែមទាំងធ្លាប់ចេញទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិ កម្មវិធី ASIA FASHION RUNWAY COLLECTION នៅប្រទេសម៉ាឡេស៊ី កាលចុងឆ្នាំ២០២៣ និងកម្មវិធីស្ម័គ្រចិត្តផ្សេងៗជាច្រើនទៀត។

រូបភាព​៖ ហ្វេសប៊ុក @ASIA FASHION RUNWAY COLLECTION

តាមរយៈបទសម្ភាសន៍ខាងលើ ម៉ូដែលគួរឱ្យស្រលាញ់ សាន់ ម៉ាប៊ូតេ បានឱ្យដឹងថា ធំឡើងនាងចង់ក្លាយជាតារាម៉ូដែលល្បីឈ្មោះលំដាប់ប្រទេស ហើយប្រសិនមានឱកាសនាងក៏ប្រកួតបវរកញ្ញាផងដែរ។

រូបភាព​៖ ហ្វេសប៊ុក @Na Bute

ក្រៅពីជំនាញដើរម៉ូដ កុមារី ម៉ាប៊ូតេ ថែមទាំងពូកែសម្តែងទៀតផង និងធ្លាប់ត្រូវបានផលិតករជ្រើសរើសឱ្យចូលរួមសម្តែងក្នុងរឿង «ម៉ែរើសកូនប្រសារ»។ ខ្លួនតូចមហិច្ឆិតាធំ ម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាពរូបនេះ ចង់ធ្វើគ្រប់យ៉ាងឱ្យតែពាក់ព័ន្ធជាមួយការងារសិល្បៈ ខណៈដែលក្រុមគ្រួសាររបស់នាងក៏ជួយជ្រោមជ្រែងដូចគ្នាដែរ៕

រូបភាព​៖ ហ្វេសប៊ុក @Na Bute

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី