កីឡាសប្បុរសធម៌ AIA Pink Run 2024 ស្វាគមន៍ចំពោះការចូលរួមពីមហាជន
- 2024-09-06 08:01:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាសប្បុរសធម៌ AIA Pink Run 2024 ស្វាគមន៍ចំពោះការចូលរួមពីមហាជន
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍កីឡារត់ប្រណាំងបែបសប្បុរសធម៌ AIA Pink Run 2024 បានមកដល់ទៀតហើយកំពុងស្វាគមន៍ចំពោះមហាជនទូទាំងប្រទេសដែលមានបំណងចុះឈ្មោះចូលរួមនៅថ្ងៃទី១៣ ខែតុលា នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋពិសេសអ្នកចូលចិត្តកីឡារត់ប្រណាំងដែលមានបំណងចង់ចូលរួមព្រឹត្តិការណ៍ AIA Pink Run 2024 សូមរួសរាន់ចុះឈ្មោះដើម្បីឲ្យគណៈកម្មការរៀបចំបានត្រៀមលក្ខណៈទាន់ពេលវេលាទាំងសម្ភាស និងមេដាយជាដើម។
ក្នុងនាមគណៈកម្មការរៀបចំត្រៀមខ្លួនជានិច្ចក្នុងការសហការដល់ការចុះឈ្មោះរបស់មហាជន និងរៀបចំត្រៀមសម្រាប់ការប្រកួតនៅឆ្នាំនេះឲ្យកាន់តែល្អប្រសើរជាងឆ្នាំមុនៗទៅទៀត។ ព្រឹត្តិការណ៍នេះចលនាកីឡាបែបសប្បុរសធម៌ថវិកាដែលទទួលបាននឹងយកទៅប្រើប្រាស់លើការឧបត្ថម្ភដល់អង្គការ មន្ទីរពេទ្យ សាលារៀនជាដើម។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run 2024 នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា នៅមុខវត្តបទុមវតី រាជធានីភ្នំពេញ។ វិញ្ញាសាប្រកួតរួមមាន 2.5Km, 5Km និង 10Km។ មហាជនអាចទំនាក់ទំនងចុះឈ្មោះបានតាមរយៈហ្វេសបុកផេក Cambodia Events Organizer ឬតាមលេខទូរសព្ទ 015 213 525, 069 213 525៕