ការចូលរួមដ៏មានន័យ! ចំនួនសប្បុរសជនកាន់តែបន្តកើនឡើង​ មកដល់ថ្ងៃនេះ

  • 2024-09-06 08:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានសប្បុរសជនជាច្រើនដែលបានបរិច្ចាគជាថវិកា ឬមធ្យោបាយនានា ជាបន្តបន្ទាប់ដើម្បីរួមចំណែកឲ្យព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ Gumball3000 x Chip Mong ដំណើរការដូចមានរាយនាមដូចខាងក្រោម៖

១. បញ្ជីរាយនាមសប្បុរសជនបរិច្ចាគសម្រាប់ប្រើប្រាស់ និងគាំទ្រក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍​ Gumball3000 នៅកម្ពុជា​ (គិតត្រឹមថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤)

ចំនួនថវិកាបរិច្ចាគសរុប៖ ៣៧២ ៥០០ ដុល្លារអាមេរិក

២. បញ្ជីរាយនាមសប្បុរសជនចូលរួមដាក់តាំងឡានក្នុងព្រឹត្តិការណ៍​ Gumball3000 នៅកម្ពុជា​ ដើម្បី ការបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរសៀមរាប (គិតត្រឹមថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤)

ចំនួនថវិកាបរិច្ចាគសរុប៖ ១០៨ ២៥៥ ដុល្លារអាមេរិក

៣. បញ្ជីរាយនាមសប្បុរសជនបរិច្ចាគក្នុងព្រឹត្តិការណ៍​ Gumball3000 នៅកម្ពុជា​ ដើម្បីមន្ទីរពេទ្យកុមារអង្គរសៀមរាប (គិតត្រឹមថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤)

ចំនួនថវិកាបរិច្ចាគសរុប៖ ៧៨ ៥៤៧,៧១ ដុល្លារអាមេរិក

មហាជនទាំងអស់នៅតែអាចបន្តចូលរួមសកម្មភាពសប្បុរសធម៌ ជាមួយនឹង Gumball3000 x Chip Mong ហើយការចូលរួមនេះ គឺជាការរួមចំណែកដ៏មានន័័យ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

សម្រាប់លោកអ្នកមានបំណងចង់បរិច្ចាគ អាចធ្វើបានភ្លាមៗ ដោយស្គែនតាមរយៈ QR Code ខាងក្រោម៖

ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាដៃគូសហការផ្ដាច់មុខរបស់ Gumball3000 ក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា ដែលមានការគាំទ្រពីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សប្បុរសជនដែលបានបរិច្ចាគសម្រាប់ប្រើប្រាស់ និងគាំទ្រក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍ Gumball3000 នៅកម្ពុជា ដែលធ្វើឡើងនៅខែកញ្ញាខាងមុខនេះ។

សម្រាប់លោកអ្នកមានបំណងចង់បរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់ លោកអ្នកអាចធ្វើបានភ្លាមៗ ដោយចុចតាមតំណរនេះ៖ https://shorturl.at/D66xs

សម្រាប់ម្ចាស់រថយន្ត Sport cars, Supercars, Luxury cars ទាំងអស់អាចចូលរួមជាមួយពួកយើង ក្នុងការរួមចំណែកសប្បុរសធម៍ទៅមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប ក៏ដូចជាមានសិទ្ធិក្នុងការដាក់តាំងរថយន្តនៅខាងមុខប្រាសាទអង្គរ ដើម្បីចូលរួមក្នុងការបង្កើតកំណត់ត្រាពិភពលោក GUINNIESS WORLD RECORD ផងដែរ ដោយចុះឈ្មោះជាមួយពួកយើងឥឡូវនេះ តាមរយៈតំណរខាងក្រោម៖

ចុះឈ្មោះឥឡូវនេះ : https://form.jotform.com/242132039494454

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកផេក Rev Up Cambodia ផ្ទាល់ឬតាមលេខទូរស័ព្ទ : +855(0)67 734 734 / 60 671 123