បាន​ត្រឹម G.O.A.T ក្នុង​បាល់ទាត់​មិន​អស់​ចិត្ត​ពេលនេះ Ronaldo ចង់​​បាន​លើ YouTube បន្ថែម​​ទៀត​

  • 2024-09-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដូច​គេ​ថា​​មនុស្ស​ពិត​ជា​លោភលន់​មែន ជាក់​ស្ដែង​ដូច​ជា Cristiano Ronaldo នេះ​គេ​ដឹង​គ្រប់​គ្នា​ហើយ​ថា ​គេ​ជា​ G.O.A.T ក្នុង​វិស័យ​បាល់ទាត់​ពោល​គឺ​ឈ្នះ​​ពាន​រង្វាន់​​​​យ៉ាង​ច្រើន​​ ដោយ​ឡែក​ពេល​នេះ​​នៅ​មិន​អស់​ចិត្ត​ ប៉ង​ឈាន​ដល់​ការ​ប្រកួត​ប្រជែង​​ក្នុង​វិស័យ​ឌីជីថល​បន្ថែម​ទៀត​។

ក្នុង​បទ​សម្ភាសន៍​​មួយ​ CR7 ចង់​បាន​​ចំនួន​អ្នក​ Followers ​ច្រើន​ជាង​ ៣៣១លាន​នាក់​ ដែល​ជា​​ចំនួន​មួយ​ច្រើន​ជាង​គេ​ក្នុង​លោក​​​ ខណៈ​បច្ចុប្បន្ន​អ្នក​ដែល​ច្រើន​ជាង​គេ​គឺ​លោក​ Beast ​​មាន​ចំនួន ៣៣១​លាន​នាក់​​គឺ​ជា​បុរស​​សញ្ជាតិ​អាមេរិក​ដែល​ជា​ Youtuber មួយ​ដ៏​ល្បី​​ឈ្មោះ។

Channel YouTube របស់​ Ronaldo មាន​ឈ្មោះ​ថា UR Cristiano ​បាន​បង្កើត​ឡើង​រួច​ហើយ​ និង​ក៏​បាន​ជាប់​ក្នុង​កំណត់​ត្រា​​មាន​ចំនួន​អ្នក​​ចុច​ Subscribers ​បាន​ច្រើន​ជាង​​គេ​ក្នុង​រយៈ​ពេ​ល​ត្រឹម​តែ​ ​១២​ម៉ោង​​​គឺ​មាន​ចំនួន​ដល់​ទៅ ១០​លាន​នាក់ Subscribers ខណៈ​លោក Beast ត្រូវ​ការ​ពេល​រហូត​ដល់​ទៅ​ ១៣២​ថ្ងៃ​​ទើប​អាច​មាន​អ្នក​ចុច Subscribers ​បាន​ប្រហាក់​ប្រហែល​ចំនួន​នេះ​។

ភាព​ជោគជ័យ​ដោយ​មាន​អ្នក​ចុច Subscribers ​​បាន​លឿន​យ៉ាង​នេះ​ វា​បាន​បង្ហាញ​ទៅ​​កាន់​ពិភព​លោក​ថា Ronaldo ទទួល​បាន​ភាព​ជោគជ័យ​​ខ្លាំង​ទាំង​ក្នុង​ទីលាន និង​ក្រៅ​ទីលាន ហើយ​សេចក្ដី​ប្រាថ្នា​របស់​គេ​ក៏​​នឹង​ទទួល​បា​ន​ជោគជ័យ​ទៅ​តាម​នោះដែរ​៕ ​​​

ប្រភព៖ Marca   Daro Ly