រឿងរ៉ាវតារា K-Pop ម្នាក់ធ្លាប់ល្បីលំដាប់ IU ត្រូវបាត់ខ្លួនរាប់ឆ្នាំ ចុងក្រោយសំងំបួសជាដូនជី

  • 2024-09-09 01:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីទសវត្សឆ្នាំ ១៩៨០ វិស័យសិល្បៈកូរ៉េមានភាពរីករាយមិនអន់នោះទេ ដ្បិតការផ្សព្វផ្សាយមិនទូលំទូលាយដូចបច្ចុប្បន្ន ប៉ុន្តែតារារូបណា​ដែល​មាន​សមត្ថភាពពិត ច្បាស់ណាស់ប្រាកដជាទទួល​បាន​ជោគជ័យទៅតាមនោះដែរ។

Lee Kyung Mi

រម្លឹក​ដល់វិស័យសិល្បៈឆ្នាំគ្រានោះ តារាស្រីម្នាក់ដែលមានឈ្មោះថា Lee Kyung Mi ត្រូវ​បាន​ប្រជាជនកូរ៉េស្គាល់ច្បាស់ និងស្ញប់ស្ញែងនឹងភាពល្បីល្បាញដូច IU បច្ចុប្បន្នដែរ រហូត​គេឲ្យរហស្សនាមថា "IU ទសវត្សឆ្នាំ ១៩៨០"។ ក្រៅពីជាតារា​ចម្រៀង តារា​ស្រីរូបនេះ​ក៏មានទេពកោសល្យផ្នែកតែងនិពន្ធបទចម្រៀង​យ៉ាង​ប៉ិនប្រសប់ដែរ។

IU

ជាក់ស្ដែង ប្រឡូក​អាជីពសិល្បៈដំបូង Lee Kyung Mi បង្ហាញមុខនាមជាតារាថតស្ប៉តពាណិជ្ជកម្ម Lee Kyung Mi ហើយក្រោយមកក៏បន្ថែមការងារជាតារា​ចម្រៀង រហូតចាប់ចិត្តប្រជាជនកូរ៉េខាងត្បូង​យ៉ាង​ច្រើនលើសលប់។ និយាយពីកម្រៃពីការងារម៉ូដែលស្ប៉តពាណិជ្ជកម្មនៅពេល​នោះ Lee Kyung Mi ទទួលបាន​ ១០លានវ៉ុន ឬខ្ទង់ ៧ ៤៨០ដុល្លារ។ ចំណែកឯលុយដែលបាន​ពីការងារច្រៀង ១បទ មានការឲ្យដឹងថា អាចទិញផ្ទះមួយខ្នងបានទៀតកាលនោះ។

ប្រជាប្រិយភាពរបស់ Lee Kyung Mi ពិតជាមិនធម្មតាឡើយនៅជំនាន់នោះ ប៉ុន្តែសុខៗស្រាប់តែតារាចម្រៀងរូបនេះបាត់មុខពីភ្នែកមហាជនដោយមិនដឹងមូលហេតុ។ នៅពេលនេះការពិតត្រូវ​បាន​រកឃើញ ហើយគ្រប់គ្នាមានការភ្ញាក់ផ្អើលជា​ខ្លាំង​ពេល​ដឹង​ថា Lee Kyung Mi ពេល​នេះ​បាន​ប្រែក្លាយជីវិតទៅជាដូនជីទៅហើយ។

ជាក់ស្ដែង បើតាម​ការបង្ហាញ​តាមរយកម្មវិធី Entertainment Company Life របស់ KBS 2TV អតីតតារាចម្រៀងរូបនេះ​បាន​ឲ្យដឹងថា៖ «នេះមិនមែនជាកន្លែង​របស់ខ្ញុំទេ ព្រោះការស្រែកឃ្លានក្នុងចិត្តខ្ញុំមិនសមដូចបំណងនឹងអ្វីដែលបានទទួលមកវិញឡើយ។ ខ្ញុំ​គិតច្រើនណាស់ពេល​នោះ ពីអ្វីដែលខ្ញុំអាចធ្វើបានជាមួយនឹងលុយដែលខ្ញុំរកបាន។ ខ្ញុំក៏ឆ្ងល់ដែរថា គួរទៅណា ក្រោយលុយបាន​ច្រើនបែបនេះ។ ហើយពិតណាស់ ខ្ញុំតែងស្រមៃចង់ធ្វើជាលោក»

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ VICE Asia ដូនជី Lee បានសារភាពថា សូម្បីពេលចូលបួសជាដូនជី ឬព្រះសង្ឃក៏មិនស្រួលដែរ។

ដូបានរៀបរាប់ដោយពន្យល់ថា ខ្លួនបានចេញចូលក្រៅព្រះវិហារបីដង ហើយកោរសក់បីដងផងដែរហើយគ្រប់ពេល ម្តាយរបស់នាងតែងតាមចាប់នាង ហើយបង្ខំនាងឱ្យត្រឡប់ទៅវិស័យសិល្បៈវិញ។ ដូនជី Lee ក៏បាននិយាយថា នៅពេលដែលភ្នាក់ងាររបស់ខ្លួនដឹង និងចង់ឱ្យនាងចាប់ផ្តើមសម្តែងជាថ្មី ពួកគេចង់ឲ្យដូនជីចេញមុខជាមួយនឹងសក់ពាក់។

ដូនជី Lee បាន​បង្ហើប​ថា ទទួលបានបទពិសោធន៍​អវិជ្ជមាន​ជា​ច្រើន​ក្នុង​វិស័យសិល្បៈនេះ ហើយ​បាន​និយាយ​ថា «ឈឺចាប់​ខ្លាំង​ឥតឧបមារពេលនិយាយចេញ»

លោកបានបង្ហើបថា៖ "ខ្ញុំស្អប់លុយ! ខ្ញុំស្អប់មនុស្សប្រុស! ខ្ញុំស្អប់ការរស់នៅ! ខ្ញុំចង់ក្លាយជាព្រះសង្ឃ”

ក្នុង​បទ​សម្ភាស​ដដែលនោះ ដូចជី Lee បានរម្លឹកថា អ្នកចម្រៀងត្រូវតែធ្វើការសម្តែងក្នុងពិភពកម្សាន្តពេលរាត្រី ដែលរួមមានក្លឹប បារ ជាដើម។ ហើយ​អតីត​តារា​ចម្រៀង​រូប​នេះរត់កម្មវិធី ​ទៅ​ ១០ កន្លែងឯណោះ ​ក្នុង​មួយ​យប់ៗ​ជាប្រចាំ។

ជាការពិតការងារនេះ ពុំចោទជាបញ្ហាសម្រាប់ Lee Kyung Mi នោះទេ ប៉ុន្តែអ្វីដែលធ្វើមានអារម្មណ៍មិនល្អ គឺនៅពេលអ្នកគ្រប់គ្រងក្លឹប បង្ខំឲ្យខ្លួនឱ្យស្វាគមន៍ភ្ញៀវ VIP ដោយផ្ទាល់។ ការបដិសេធសំណើបែបនេះក៏កើតឡើង ហើយ Kyung Mi ក៏ជួបរឿងដ៏គ្រោះថ្នាក់ផងដែរ ដោយធ្លាប់ត្រូវបុរសម្នាក់ដេញ និងចង់សម្លាប់ទៀតផង។

កាន់តែឈឺចាប់ Lee Kyung Mi ធ្លាប់ត្រូវអ្នកធ្វើការរដ្ឋាភិបាលយោធាជ្រើសឲ្យទៅ បម្រើការកម្សាន្តដល់ភ្ញៀវ VIP នៅ Gungjeongdong ក្បែរ Blue House

Lee Kyung Mi បាននិយាយថា ទទួលបានមកវិញ ក្នុងនាមជាអ្នកសិល្បៈនៅពេលនោះ ពិតជាធ្វើឱ្យនាងមានអារម្មណ៍ថាដូច "កណ្តុរត្រូវឆ្មាអូស" អ៊ីចឹង។ ការ​លេង​សើច​ជុំវិញ​ខ្លួន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្តរបស់ដូនជី Lee ហើយរាល់ភាព​ល្បីល្បាញ​ទាំង​អស់បានត្រឹមបន្សល់ទុក ដោយ​នៅ​ទី​បំផុត​ខ្លួនក៏សម្រេចប្រែខ្លួនទៅជា​ព្រះសង្ឃ។ ពេលនេះ ដូនជី Lee ស្នាក់នៅក្នុងព្រះវិហារ Yesan ហើយឈ្មោះថ្មីរបស់ដូនជីគឺ Monk Bohyun (ឬព្រះសង្ឃ Bohyun)

អតីតតារាចម្រៀង K-Pop រូបនេះក៏បានណែនាំដល់តារាៗក្នុងវិស័យនេះកុំឱ្យស៊ូទ្រាំនឹងការលំបាកដោយស្ងៀមស្ងាត់ មិនហ៊ាននិយាយ ប៉ុន្តែត្រូវយកឱកាសមកឆ្លុះបញ្ចាំងខ្លួនអ្នក និងសម្រាកចិត្តឲ្យបាន​ល្អ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី