ក្រោយ​ចំណាយ​ពេល​ជិត​១ខែ​ទីបំផុត​ក្រុមបាល់ទាត់​ Brotherhood FT ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ ​CamEd Men's Futsal 2024

  • 2024-09-09 06:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់ ​CamEd Men's Futsal 2024​ បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី៨​ ខែ​កញ្ញា​ ក្រោយ​ចំណាយ​ពេល​ជិត​១ខែ​កន្លង​ទៅ​នេះ​ក្រុម​បាល់ទាត់​ Brotherhood FT​ ក្លាយ​ជា​ជើងឯក​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​Centurion ដោយ​ទាត់​បាល់​កាត់សេចក្ដី។​

ទិដ្ឋភាពម្សិលមិញ

តំណាង​ក្រុម​ Brotherhood FT​ កីឡាករ​ អាន​ សុទ្ធរាជស័ក្ត​ បាន​ឲ្យ​ដឹង​ថា​ ទម្រាំ​អាច​លើក​ពាន​នេះ​បាន​គឺ​លំបាក​ខ្លាំង​ ព្រោះ​ប៉ះ​ក្រុម​ Centurion​ លេង​បាន​ល្អ​ដូច្នេះ​ហើយ​ការ​ប្រកួត​តានតឹង​រហូត​ឈាន​ដល់​ការ​ទាត់​បាល់​កាត់​សេចក្ដី​យក​ ចាញ់-ឈ្នះ​ បែប​នេះ។​

រូប​គេ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​ឈ្នះ​ពាន​រង្វាន់​ CamEd Men's Futsal 2024​ ជា​ថ្មី​ទៀត​ និង​អរគុណ​ចំពោះ​មិត្ត​រួម​ក្រុម​ទាំង​អស់​ដែល​ចំណាយ​ពេល​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រកួត​ដោយ​មិន​ខ្លាច​នឿយហត់​ និង​ចេះ​សាមគ្គី​គ្នា​រហូត​ក្រុម​អាច​ធ្វើ​បាន​ជោគជ័យ​មួយ​នេះ។​

ក្រុម​ Brotherhood FT

ចំណែក​មិត្ត​រួម​ក្រុម​មួយ​រូប​ទៀត​គឺ​កីឡាករ​ តាំង​ ខ្វេងលី​ ថ្លែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ ព្រោះ​នេះ​ជា​លើក​ទី១​ហើយ​សម្រាប់​រូប​គេ​បាន​មក​លេង​រួម​ក្រុម​ Brotherhood FT​ ជា​មួយ​សិស្ស​ច្បង​ដទៃ​ទៀត។​ រូប​គេ​មិន​ភ្លេច​ឡើយចំពោះ​ការ​អរគុណ​ដល់​សាលា​ CamEd​ មិន​ត្រឹម​ផ្ដល់​តែ​ការ​សិក្សា​រៀនសូត្រ​ដល់​សិស្សនិស្សិត​នោះ​ទេ​ ពោល​បង្កើត​ជា​សកម្មភាព​កីឡា​ផ្សេងៗ​លើកកម្ពស់​សុខភាព​ដល់​សិស្ស​ឆ្លៀត​លេង​កីឡា​ទៀត​ផង។​ រូប​គេ​ពិត​ជា​អរគុណ​ជា​ខ្លាំង​ចំពោះ​ថ្នាក់ដឹកនាំ​សាលា​ដូច​ជា​លោក​ ខេស៊ី បាណេត​ ដែល​បង្កើត​ឲ្យ​មាន​ចលនា​កីឡា​នេះ​ឡើង។​

ក្រុមលេខ២ Centurion

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​ CamEd Men's Futsal 2024​ បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​នៅ​តារាង​បាល់ទាត់​ T-Soccer។​ ចំពោះ​ក្រុម​ជើងឯក​បាន​លើ​ Brotherhood FT​ និង​លេខ២​ បាន​លើ​ក្រុម​ Centurion លេខ៣​ បាន​លើ​ក្រុម​ Royal D និង​លេខ៤​ បាន​លើ​ក្រុម​ Toolbox៕​

ក្រុម​ Brotherhood FT
ក្រុមលេខ៣ Royal D

អត្ថបទ៖ នួន ស៊ីណា​