រថយន្តអគ្គិសនីម៉ាក NETA Auto នាំចូលផ្តាច់មុខ ដោយក្រុមហ៊ុន SNKH Cambodia តែមួយគត់

  • 2025-01-17 06:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី 17 ខែមករា ឆ្នាំ 2025 ក្រុមហ៊ុន SNKH (Cambodia) Co.,LTD បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកាសសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយជាផ្លូវការ នូវរថយន្តអគ្គិសនីម៉ាក NETA Auto ដែលជាម៉ាករថយន្តមកពីប្រទេសចិន។ រថយន្តអគ្គិសនីស៊េរីទំនើប NETA Auto នេះ ផលិតដោយក្រុមហ៊ុន Hozon New Energy Automobile Co., Ltd. (Hozon) ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុង ស៊ាងហៃ ដែលជាទីក្រុងលំដាប់ទី 1 ក្នុងប្រទេសចិន។

រថយន្តអគ្គិសនី NETA Auto ជាម៉ាករថយន្តដ៏ទំនើប ដែលមានឈ្មោះបោះសម្លេងរួចមកហើយ ក្នុង ប្រមាណជាង 50 ប្រទេសទូទាំងពិភពលោក ហើយថែមទាំងកំពុងបង្កើនវិសាលភាពយ៉ាងឆាប់រហ័សទៀតផង។ ជាក់ស្ដែង រថយន្តអគ្គិសនី NETA Auto កំពុងដាក់លក់សឹងគ្រប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ យើង ដូចជាឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ប្រុយណេ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ ឡាវ និងមានរោងចក្រតម្លើងរហូតដល់ទៅ 3 ឯណោះនៅក្នុងតំបន់អាស៊ាន ដូចជានៅប្រទេសថៃ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ហើយឥឡូវនេះ NETA មានវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SNKH (Cambodia) Co.,LTD គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយ ខ្មែរ និងដឹកនាំដោយខ្មែរ មានទិសដៅរួមចំណែកលើកស្ទួយ ការប្រើប្រាស់ថាមពលបៃតងនៅក្នុងប្រទេសកម្ពុជា តាមរយៈការជម្រុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី បណ្ដុះបណ្ដាលធនធានមនុស្សដែលជាជនជាតិខ្មែរ ក្នុងវិស័យរថយន្តអគ្គិសនី និងការអភិវឌ្បន៍អាជីវកម្មដោយស្របច្បាប់ និងនិរន្តរភាព។

លោកមេធាវី សួន ប៊ុនធឿន ដែលជាតំណាងផ្នែកច្បាប់ របស់ក្រុមហ៊ុនអេសអិនខេអេច បានថ្លែងក្នុង កម្មវិធីថា “ការទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខមានន័យថា ក្រុមហ៊ុន SNKH (Cambodia) គឺជាក្រុមហ៊ុនស្របច្បាប់ និងបានអនុលោមលើគ្រប់លក្ខខណ្ឌ ដើម្បីដាក់លក់រថយន្តគ្រប់ម៉ូដែល គ្រឿងបន្លាស់ ព្រមទាំងសេវាកម្មជួសជុល និងថែទាំ ដ៏មានគុណភាព និងស្តង់ដាដែលកំណត់ដោយទីស្នាក់ការកណ្តាលរបស់ NETA។ លោកក៏បានណែនាំឱ្យអតិថិជន ទិញរថយន្តម៉ាកនេះតែពីក្រុមហ៊ុន SNKH ដែលជាក្រុមហ៊ុននាំចូលផ្លូវការប៉ុណ្ណោះ ដើម្បីទទួលបានការធានាពេញលេញតាមស្តង់ដា និងជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានឡើង។ សម្រាប់រថយន្ត NETA Auto ដែលនាំចូលដោយក្រុមហ៊ុន SNKH អតិថិជននឹងទទួលបានការធានាពីខាងក្រុមហ៊ុនផ្ទាល់ ដូចជាការធានា 10ឆ្នាំ ឬ 200,000km ទៅលើតួរថយន្ត 8ឆ្នាំ ឬ 160,000km លើ ថ្ម និង ម៉ូទ័ររថយន្ត ព្រមទាំងសេវាកម្មថែទាំ 4 ដង ដោយឥតគិតថ្លៃក្នុងរយៈពេល 2 ឆ្នាំ ឬ 20,000km ទៀតផង។ ដូចនេះ អតិថិជននឹងទទួលបានទំនុកចិត្តខ្ពស់ក្នុងទិញរថយន្តអគ្គិសនីម៉ាក NETA Auto និងរីករាយក្នុងការប្រើប្រាស់មុខងារទំនើបៗក្នុងរថយន្ត។

បច្ចុប្បន្ននេះ ក្រុមហ៊ុន SNKH កំពុងដាក់លក់ម៉ូដែលថ្មីរបស់រថយន្ត NETA Auto គឺ NETA AYA ដែលជាប្រភេទរថយន្ត Compact SUV មានទ្វារ 5 និងកៅអី 5 ស័ក្តិសមសម្រាប់សមាជិកគ្រួសារ 5 នាក់។ រថយន្តនេះប្រើប្រាស់តែថាមពលអគ្គិសនីតែប៉ុណ្ណោះ មិនត្រូវការប្ដូរប្រេងម៉ាស៊ីនដែលជួយសន្សំចៃច្រើនសម្រាប់ការធ្វើដំណើរ ហើយថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀត ដោយសារគ្មានផ្សែង គ្មានចំហេះពីប្រេងឥន្ធនៈ។ ចំពោះការសាកថាមពលអគ្គិសនីចូលទៅរថយន្តវិញ គឺមិនតម្រូវឱ្យអតិថិជនតម្លើងអំពែភ្លើងស្មុគស្មាញនោះឡើយ ពោលគឺគ្រប់ប្រភេទគេហដ្ឋាន អាចប្រើប្រាស់រថយន្ត អគ្គិសនីបានយ៉ាងងាយស្រួល ឬក៏អាចសាកនៅទូល្បឿនលឿននៅជាង 80 ទីតាំងទូទាំងប្រទេស។

រថយន្ត NETA AYA មានរូបរាងប្រណីត ទាន់សម័យ ស័ក្តិសមសម្រាប់អតិថិជនគ្រប់វ័យ និងមានច្រើនពណ៌សម្រាប់ជ្រើសរើសតាមចំណង់ចំណូលចិត្ត ដូចជាពណ៌ស ប្រផេះ ខៀវ សាច់ (Milk Tea) និងបៃតងម៉ាតឆា (Matcha) ។ នៅខាងក្នុងរថយន្ត NETA AYA មានបំពាក់នូវមុខងារកម្សាន្តទំនើបៗយ៉ាងសម្បូរបែប ជាមួយអេក្រង់ 14.6” បញ្ឈរ ដំណើរការដោយ Android OS ដែលអាចប្រើប្រាស់ក្នុងការមើលវីដេអូ Youtube ឬ Netflix និងអាចប្រើប្រាស់ស៊ីមកាត 4G ដូចទូរសព្ទដៃផងដែរ។

យោងទៅលើការប្រើប្រាស់ជាក់ស្ដែងនៅឯប្រទេសថៃ រថយន្ត NETA AYA នេះមានគុណភាពខ្ពស់ប្រើប្រាស់ធន់ ដែលអ្នកប្រើប្រាស់រថយន្តនេះខ្លះបានបើកបររហូតដល់ 230,000km ឯណោះក្នុងកំឡុងពេល 2 ឆ្នាំប៉ុណ្ណោះ (Ref: https://www.facebook.com/share/p/14eBYPMNek/?mibextid=wwXIfr )។ អតិថិជនថែមមានការចំណាយតិច មិនត្រូវការប្ដូរប្រេងម៉ាស៊ីន និង តម្រូវការថែទាំតិចរៀងរាល់ 10,000km តែប៉ុណ្ណោះ។

រឹតតែពិសេស ឥឡូវនេះ ក្រុមហ៊ុន SNKH មានការផ្ដល់ជូនពិសេស រាល់ការទិញរថយន្ត NETA AYA អតិថិជននឹងទទួលបានដំណើរកម្សាន្ត និងទស្សនកិច្ច 4 យប់ 3 ថ្ងៃ (សម្រាប់ 2 នាក់) ទៅកាន់ទីស្នាក់ការកណ្ដាល និងរោងចក្រតម្លើងរថយន្តម៉ាក NETA ផ្ទាល់ក្នុងទីក្រុងស៊ាងហៃ។

ក្រុមហ៊ុន SNKH គឺជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តអគ្គិសនីម៉ាក NETA ផ្លូវការ និង ស្របច្បាប់ តែមួយគត់នៅប្រទេសកម្ពុជា ដូច្នេះរាល់ឯកសារនាំចូលរថយន្ត ដូចជាក្រដាសពន្ធ និង ការទូទាត់ប្រាក់គឺ ស្ថិតក្រោមឈ្មោះ SNKH (Cambodia) Co., LTD ទាំងអស់ មិនមែននាំចូលដោយប្រើប្រាស់ឈ្មោះ ក្រុមហ៊ុនផ្សេង ឬ ការទូទាត់ប្រាក់ទៅកាន់លេខគណនីធនាគារបុគ្គលផ្សេងណាផ្សេងឡើយ។ ដើម្បី ការពារអតិថិជនពីការបោកបញ្ឆោតឱ្យជាវពីប្រភពផ្សេងៗក្រៅផ្លូវការ និងខុសច្បាប់ ដែលមិនអនុលោមតាមស្តង់ដារគុណភាព និងមិនមានការធានាត្រឹមត្រូវពិតប្រាកដលើគ្រឿងបង្គុំ ឬ គ្រឿងបន្លាស់ និងការថែទាំបច្ចេកទេសមិនត្រឹមត្រូវ ដូច្នេះក្រុមហ៊ុន SNKH នឹងសហការជាមួយនឹងក្រសួងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីចាត់វិធានការតាមគ្រប់មធ្យោបាយផ្លូវច្បាប់ចំពោះការនាំចូលរាល់យានយន្ត និងគ្រឿងបន្លាស់ និងការប្រើប្រាស់ម៉ាកសញ្ញា NETA ដោយមិនមានការអនុញ្ញាតិពីក្រុមហ៊ុន SNKH។

បើសិនជាអតិថិជនមានចំណាប់អារម្មណ៍ ឬចង់ដឹងព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញមកកន្លែងតាំងបង្ហាញរបស់ NETA Auto Cambodia ផ្ទាល់ ដែលមានទីតាំងតែមួយគត់ គឺតាមបណ្ដោយផ្លូវ 598 ក្បែរភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា (Google maps: https://maps.app.goo.gl/fgS6LRCFi8V1sp5u9 )។ អតិថិជនក៏អាចទាក់ទងមកកាន់ក្រុមការងារផ្នែកលក់របស់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទ 017 211 200 ឬផ្ញើសារទៅកាន់ Telegram Channel របស់ក្រុមហ៊ុន (https://t.me/netacambodia ) ។

NETA AYA ឆ្លាត ទាន់សម័យ សម្រាប់មនុស្សសម័យថ្មី នាំចូលផ្តាច់មុខដោយ SNKH Cambodia ។

អត្ថបទថ្មី