ASUS ROG បញ្ចេញផលិតផល ដែលបំពាក់ជាមួយបច្ចេកវិទ្យា ទំនើបចុងក្រោយ ជម្រុញ ដល់បទពិសោធន៍លេងហ្គេម ឱ្យកាន់តែ​អស្ចារ្យ នៅក្នុងព្រឹត្តិការណ៍ CES 2025

  • 2025-01-16 08:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ASUS ROG បានធ្វើការបញ្ចេញនូវផលិតផលទំនើបស៊េរីចុងក្រោយ ជាមួយបច្ចេកវិទ្យាលំដាប់កំពូល មានដូចជា Graphic Card ប្រភេទ NVIDIA GeForce RTX 50 Series, gaming laptops, desktops, mini-PC, monitors និង routers នៅក្នុងព្រឹត្តិការណ៍ CES 2025 ដែលបានធ្វើឡើង នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

ចំណុចសំខាន់ៗ ៖

• Pinnacle of Graphics Excellence: ROG បានបញ្ចេញ Graphic Cards ដែលភ្ជាប់មកជាមួយកង្ហារ បន្ថយកម្តៅ ចំនួន៤ ដំបូងបង្អស់របស់ខ្លួន មានដូចជា ROG Astral GeForce RTX 5090, 5080 និង liquid-cooled Astral LC GeForce RTX 5090។

• Performance Meets Versatility: កុំព្យូទ័រសម្រាប់លេងហ្គេម មានដូចជា 2025 Stix និង Zephyrus Series, Flow Z13, XG Mobile ជាមួយ CPU របស់ Intel និង AMD ជំនាន់ចុងក្រោយ។ ក្នុងនោះមាន gaming laptops ដែលបំពាក់មកជាមួយ GPU ស៊េរី NVIDIA GeForce RTX 50 series។

• Dynamic Desktop Solutions: ស៊េរី ROG G700 ផ្តល់នូវបទពិសោធន៍លេងហ្គេមយ៉ាងរលូន ខណៈ ស៊េរី ROG NUC 15 ផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំង នៅក្នុងរូបរាងជា laptop ប្រភេទ compact design ។

• Visual Mastery: ROG Swift OLED PG27UCDM បំពាក់ដោយប្រភេទ GPU ស៊េរី GeForce RTX 50 ជាមួយនឹងអេក្រង់ទំហំ ២៧ អ៊ីង ប្រភេទ 4K ROG Gen 4 QD-OLED with DP 2.1a និង Neo Proximity Sensor ។

• AI-Driven Optimization: ROG Rapture GT-BE19000AI ជាប្រភេទ Wi-Fi 7 AI gaming router ដំបូងគេនៅលើពិភពលោក ដែលភ្ជាប់មកជាមួយ NPU ធ្វើឱ្យបទពិសោធន៍លេងហ្គេមអនឡាញ កាន់តែរលូន។

ទីក្រុង Las Vegas ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ៖ ASUS Republic of Gamers (ROG) បានបញ្ចេញ ផលិតផលទាក់ទងជាមួយនឹងបច្ចេកវិទ្យាលេងហ្គេម (gaming technologies) នៅក្នុងព្រឹត្តិការណ៍ CES 2025 ក្រោមពាក្យស្លោករបស់ខ្លួនថា “Unlock the ROG Lab: For Those Who Dare” បង្ហាញពីសក្តានុពលរបស់ ROG Lab ដែលបានរកឃើញនូវរបកគំហើញថ្មី សម្រាប់បទពិសោធន៍លេងហ្គេម (gaming) ដ៏អស្ចារ្យ នាដើមឆ្នាំ២០២៥នេះ ដែលមានផលិតផលពិសេសៗដូចជា Graphic Cards, gaming laptops, mini PCs, desktops, monitor, routers និង external GPUs។ រាល់ផលិតផលនីមួយៗ បានសម្រិតសម្រាំងជាពិសេស ដើម្បីអាចឱ្យ gamers បង្ហាញនូវសក្តានុពលរបស់ពួកគេ ឱ្យអស់ពីសមត្ថភាព។

ផលិតផលបង្ហាញបើកឆាកមុនគេ គឺជា ROG Astral GeForce RTX 50 Series ជាប្រភេទ Graphic Cards ទំនើប ស៊េរីចុងក្រោយបង្អស់។ បង្កើតឡើងជាពិសេសសម្រាប់ការលេងហ្គេម ដោយ Graphic Cards ទាំងនេះ អាចដំណើរការកម្មវិធីនិងហ្គេមធំៗ បានលឿននិងរលូន ជាមួយបច្ចេកវិទ្យា cooling បូករួមជាមួយ សមត្ថភាពដ៏ខ្លាំងក្លា។ ផលិតផលទើបចេញថ្មីនេះ មានដូចជា ROG Astral GeForce RTX 5090 និង 5080, ROG Astral LC GeForce RTX 5090 និងត្រកូល ROG Strix GeForce RTX 5070 Ti និង 5070។

កុំព្យូទ័រ gaming ROG Strix SCAR 16/18 ស៊េរីឆ្នាំ២០២៥ បំពាក់មកជាមួយ CPU Intel Core Ultra 9 processor 275HX អមដោយ GPU NVIDIA GeForce RTX 5090។ ស្របពេលជាមួយគ្នានេះ ASUS បានបញ្ចេញស៊េរី ROG Strix G16/G18 ជាប្រភេទ gaming laptop មានកម្លាំងម៉ាស៊ីនខ្លាំង ជាមួយការរចនារូបរាងយ៉ាងទាក់ទាញ។ បំពាក់ដោយ CPU ២ជម្រើស គឺ AMD Ryzen 9 ឬ Intel Core Ultra 9 processor 275HX ស័ក្តិសមសម្រាប់ការយកទៅលេងហ្គេមក៏ដូចជាកម្មវិធីធំៗ និងសម្រាប់ យកទៅបង្កើតមាតិកា (content creation) ជាដើម។

NVIDIA GeForce RTX 50 Series ជាប្រភេទ GPU ផ្លាស់ប្តូរនូវបទពិសោធន៍លេងហ្គេម ទៅដល់ gamers និង creators។ បំពាក់មកជាមួយកម្លាំងម៉ាស៊ីន AI ខ្លាំង និង Graphic Card RTX 50 Series អាចដំណើរការកម្មវិធី game ធំៗ ជាមួយ graphic ភ្លឺច្បាស់ ត្រជាក់ភ្នែក។ NVIDIA DLSS 4 ជួយរុញ performance ឱ្យកាន់តែខ្លាំង បង្កើតបាននូវរូបភាពរស់រវើក បូករួមជាមួយ NVIDIA Studio ធ្វើឱ្យការច្នៃប្រឌិតរបស់លោកអ្នក កាន់តែសម្បូរបែប។ លើសពីនេះទៅទៀត មុខងារ NVIDIA NIM microservices ជាគម្រូនៃ AI models ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ឬ Developer បង្កើត AI assistants, agents និង workflows ដំណើរការនៅលើប្រព័ន្ធ NIM-ready systems។

Zephyrus G14/16 ស៊េរីឆ្នាំ ២០២៥ ជាប្រភេទ gaming laptops ដែលមានកម្រាស់ស្តើង (ultrathin) បំពាក់មកជាមួយកម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុត។ ROG ក៏បានធ្វើការបញ្ចេញ Flow Z13 ស៊េរីឆ្នាំ២០២៥ ជាប្រភេទ gaming tablet កូនកាត់ (2-in-1) បំពាក់ដោយ GPU ស៊េរីចុងក្រោយបង្អស់ AMD Ryzen AI Max+ 395 ជាមួយ Radeon 8060s Graphics និងអេក្រង់ប្រភេទ Nebula display។

ROG XG Mobile ជាប្រភេទ external GPU ដែលបន្ថែមកម្លាំងជំនួយដល់ដំណើរការ graphic សម្រាប់ laptops ដែលអនុញ្ញាតឱ្យ gamers និង creators អាចប្រើប្រាស់កម្មវិធីធំៗបានដូចនៅលើ desktops ដែលមានកម្លាំងម៉ាស៊ីនខ្លាំង ផងដែរ។

ចំណែកបទពិសោធន៍ desktop gaming, ROG បានបញ្ចេញស៊េរី G700 Series ជាមួយកម្លាំងម៉ាស៊ីនខ្លាំងក្លា (high-performance towers) និងបច្ចេកវិទ្យាកាត់បន្ថយកម្តៅ advanced cooling solutions។ CPU បំពាក់ដោយប្រភេទ Intel Core Ultra 9 processor 285K ឬ AMD Ryzen 7 9800X3D ជាមួយនិង GPU ប្រភេទ NVIDIA GeForce RTX 5090។ ស្របពេល ជាមួយគ្នានេះ ROG NUC (2025) ជាប្រភេទ Mini PC ជាមួយការរចនារូបរាងបែប compact gaming បំពាក់ទៅដោយ CPU ប្រភេទ Intel Core Ultra 9 processor 265H និង GPU ប្រភេទ NVIDIA GeForce RTX 5080 បង្កើតឱ្យបាន នូវដំណើរការយ៉ាងល្អឯក (exceptional performance) យ៉ាងរលូន បូករួមជាមួយមុខងារ AI-boosted។

ROG បានបញ្ចេញ gaming monitor ប្រភេទ ROG Swift OLED PG27UCDM ទំហំ 27 អ៊ីង កម្រិតបង្ហាញ 4K 4th-gen QD-OLED panel អាចដំណើរការបានរហូតដល់ទៅ 240Hz refresh rate ជាមួយនឹង DisplayPort 2.1a UHBR20 with full 80 Gbps bandwidth។ ផលិតផលចុងក្រោយ ដែល ASUS បានបញ្ចេញក្នុងព្រឹត្តិការណ៍ CES 2025 នោះគឺ ROG Rapture GT-BE19000AI ជាប្រភេទ Wi-Fi 7 AI gaming router ដំបូងបង្អស់នៅលើពិភពលោក ដែលបំពាក់ដោយ NPU ធ្វើឱ្យបទពិសោធន៍ នៃការលេងហ្គេមអនឡាញ (online gaming) កាន់តែប្រសើរ។

សម្រាប់អ្នកដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍ CES 2025 នៅក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក អាចទៅតេស្ត និងចាប់កាន់ផ្ទាល់ នូវផលិតផលថ្មីៗរបស់ ROG នៅ The Venetian Expo, Meeting Room #3102 ចាប់ពីថ្ងៃទី ៦ - ៩ ខែមករា ឆ្នាំ២០២៥៕

ROG Astral GeForce RTX 50 Series: បំពាក់បច្ចេកវិទ្យា Cooling សម្រាប់ Elite Gaming

The ROG Astral GeForce RTX 50 Series គឺជា graphics cards ស៊េរីទំនើបចុងក្រោយពី ROG បង្កើតឡើង សម្រាប់ដំណើរការ performance ជាមួយបច្ចេកវិទ្យា cooling ជួយដល់ gaming hardware ដំណើរការ បានកាន់តែរលូនល្អ។ ផលិតផលថ្មីនេះ ត្រូវបាន ASUS បញ្ចេញមកជាផលិតផលមួយ ក្នុងចំណោមត្រកូល GeForce RTX 50 Series ដែលក្នុងនោះរួមមាន ROG Astral GeForce 5090 និង 5080, liquid-cooled ROG Astral LC GeForce RTX 5090, និង ROG Strix GeForce RTX 5070 Ti និង 5070។

ស៊េរី ROG Astral series បំពាក់ដោយបច្ចេកវិទ្យាទំនើប premium cooling technology ខណៈពេលដែល ROG graphic cards មានកង្ហារ បន្ថយកម្តៅ ចំនួន៤ ជួយជម្រុញដល់ការបញ្ចេញកម្តៅ និងសម្ពាធខ្យល់បានល្អជាងមុន ដល់ទៅ ២០ភាគរយ ដើម្បីធានាថារាល់ដំណើរការកម្មវិធី ឬ ហ្គេមធំៗ ធ្វើបានដោយរលូនល្អ មិនមានផលរំខាន។ កាន់តែពិសេសទៅទៀតនោះ ASUS បានបំពាក់មកជាមួយនូវបន្ទះ ទប់ស្កាត់ការចម្លងកម្តៅរបស់ GPU ដូច្នេះជាការពិតណាស់ថា កម្តៅ នឹងត្រូវបានកាត់បន្ថយ យ៉ាងមានប្រសិទ្ធភាពបំផុត។

ROG Graphic Cards ក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធការពារខ្ពស់ ដែលអាចការពារធូលី ទឹក និង កម្តៅ។ ដូច្នេះ វាពិតជាអាចប្រើប្រាស់បានយូរអង្វែង និងអាចដំណើរការបានគ្រប់ស្ថានភាពទាំងអស់។ អ្នកអាចធ្វើការគ្រប់គ្រង និងបញ្ជាដំណើរការរបស់ ROG Graphic Card បានតាមរយៈកម្មវិធី software មួយមានឈ្មោះថា GPU Tweak III។ ទន្ទឹមនឹងនេះដែរ អ្នកប្រើប្រាស់ដែលនិយម បញ្ចេញគំនិតច្នៃប្រឌិត អាចប្រើប្រាស់កម្មវិធី MuseTree ជាកម្មវិធី AI សម្រាប់ ការបង្កើតរូបភាពស្អាតៗ ឡូយៗ។

ដើម្បីទទួលបាននូវប្រសិទ្ធភាព នៃការប្រើប្រាស់បានពេញលេញ ជាមួយ ROG Graphic Card អ្នកអាចប្រើប្រាស់ power supply ជាប្រភេទ ROG Thor III ឬ ROG Strix Platinum Series ដើម្បីឱ្យម៉ាស៊ីន នៅដំណើរការក្នុងល្បឿនមួយថេរ និងមានតុល្យភាព។

ROG Strix SCAR 16/18: រកឃើញភាពខ្លាំង ជាមួយកម្លាំងម៉ាស៊ីនខ្លាំង (Unleashing Exceptional Power and Precision)

ចំណុចពិសេសរបស់ ROG Strix SCAR 16/18 ស៊េរីឆ្នាំ២០២៥ គឺជា CPU Intel Core Ultra 9 processor 275HK ដែលមាន 24 cores និង 32 threads មានសមត្ថភាពដំណើរការ TDP levels ខ្ពស់យ៉ាងមិនគួរឱ្យជឿ បានរហូតដល់ទៅ 65W សម្រាប់ដំណើរការហ្គេមធំៗ បានដោយរលូន។ ជាមួយគ្នានេះដែរ ASUS បានបំពាក់ GPU ប្រភេទ NVIDIA GeForce RTX 5090 មានសមត្ថភាព អាចដំណើរការបានរហូតដល់ 175W TGP និងបំពាក់ដោយមុខងារ MUX Switch និង NVIDIA Advanced Optimus ធ្វើឱ្យ Laptops ម៉ូដែលទាំងនេះ ឈរនៅលេខរៀងទី១ ជាប្រភេទ AAA។ រាល់ការប្រើប្រាស់ កម្មវិធី និងហ្គេមធំៗ រួមទាំងការបើកដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ មិនមែនជាបញ្ហាចោទទៀតឡើយ (intensive multitasking with ease)។

ជាមួយគ្នានេះ ASUS បាន បំពាក់ បច្ចេកវិទ្យា ROG’s Intelligent Cooling និង Tri-Fan Technology។ CPU និង GPU មានមុខងាររក្សាកម្តៅឱ្យនៅទាប និង កាត់បន្ថយសម្លេងកង្ហារ ឱ្យមកនៅត្រឹម 45dB ដែលអនុញ្ញាតឱ្យ Gamers អាចបញ្ចេញអស់សមត្ថភាពរបស់ពួកគេ នៅលើកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា ដោយគ្មានដែនកំណត់ ។

សម្រាប់បច្ចេកវិទ្យាបំពាក់ខាងក្នុងវិញ ROG SCAR 16/18 ប្រើប្រាស់ អេក្រង់ Nebula HDR Display ជាប្រភេទអេក្រង់ 2.5K mini-LED, ដែលមានកម្រិតភាពរូបភាពនិងក្រាហ្វិកកាន់តែច្បាស់ ជាង 2,000 dimming zone ទម្រង់បញ្ឈរកាន់តែទូលាយកម្រិត 16:10 ratio និងមានល្បឿន Refresh Rate កប់រហូត ដល់ទៅ 240Hz (ultra-responsive)។ ផ្ទៃអេក្រង់មានពណ៌ច្បាស់ខ្លាំងគ្រប់ចំណុចតូចល្អិតលើអេក្រង់នៃបច្ចេកវិទ្យា DCI-P3 និងកម្រិតពន្លឺភ្លឺច្បាស់ខ្ពស់បំផុតដល់ទៅ 1,200 nits ធ្វើឲ្យគ្រប់ Frame កាន់តែអស្ចារ្យ ហើយបច្ចេកវិទ្យា Ambient Contrast Radio (ACR) នឹងដើរតួនាទីយ៉ាងសំខាន់ចាំបាច់បំផុតក្នុងការជួយកាត់បន្ថយ ចំណាំងផ្លាត ធ្វើឱ្យបទពិសោធន៍ នៃការលេងហ្គេម កាន់តែអែម។

បំពាក់ដោយ RAM 64 GB DDR5-5600 និង SSD 4TB PCIe ធ្វើឱ្យម៉ូដែល ស៊េរី Stix SCAR ផ្តល់នូវ ល្បឿនដ៏លឿនបំផុត ហើយ storage ធំ ដែលអាចបើកដំណើរការកម្មវិធីច្រើន (multitasking) ដោយមិនមានភាពរអាក់រអួលឡើយ។ អ្នកប្រើប្រាស់ អាចតម្លើងទំហំ memory (RAM) និង storage ទៅតាមតម្រូវការ។ ក្រៅពីសមត្ថភាពខ្លាំងកប់ស៊េរីហើយ Gamer អាចកែកុន រៀបចំពណ៌ភ្លើងច្រើនពណ៌ (Aura RGB syn) ដែលរចនាឡើងនិងរត់តាមតួ Laptop ជាក់ស្ដែងតែម្ដង ទៅតាមចិត្តស្រឡាញ់ចង់បាន។

ROG Strix G16/G18: ស័ក្តិសមសម្រាប់ Gamer គ្រប់រូប (Empowering Every Gamer)

បង្កើតឡើងជាពិសេស សម្រាប់បទពិសោធន៍លេងហ្គេម កាន់តែប្រសើរ ROG Strix G16/G18 ផ្តល់នូវកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា សម្រាប់ការលេងហ្គេម និងការយកទៅបង្កើតមាតិកា។ បំពាក់ដោយ CPU AMD Ryzen 9 9955HX (G614), AMD Ryzen 9 9955HX3D (G814) ឬ Intel Core Ultra 9 processor 275HX (G615/815)។ ចំណែក GPU បំពាក់ ដោយ NVIDIA GeForce RTX 5080, 5070 Ti ឬ 5070 បង្កើត បានកម្លាំងម៉ាស៊ីន performance ខ្លាំង ជាមួយរូបភាពក្រាហ្វិក ច្បាស់ត្រជាក់ភ្នែក។ ជាមួយ RAM ដល់ទៅ 32GB DDR5 5600MHz អាចបើកកម្មវិធីច្រើនក្នុងពេលតែមួយ (multitasking) ដោយរលូន។ បច្ចេកវិទ្យា ទំនើប Tri-Fan Technology ជួយកាត់បន្ថយកម្តៅ បានមួយផ្នែកធំ ដែលអនុញ្ញាតឱ្យអ្នកប្រើបានដោយ ភាពរលូន នៅពេលដំណើរការហ្គេមធំៗ។

អេក្រង់ ROG Nebula Display បង្ហាញរូបភាពបានច្បាស់ក្នុងកម្រិត 2.5K និង Refresh Rate រហូតដល់ទៅ 240Hz (ultrafast) និង response time 3ms ធ្វើឱ្យការបង្ហាញរូបភាពបានច្បាស់កម្រិតខ្ពស់ និង smooth ល្អ។ បច្ចេកវិទ្យា 100% DCI-P3 color និងមុខងារ Ambient Contrast Ratio (ACR) អាចជួយកាត់បន្ថយ ចំណាំងផ្លាត មកលើអេក្រង់។ អ្វីដែលពិសេសទៀតនោះ គឺជា webcam កាំមេរ៉ា ដែលបានបំពាក់មកស្រាប់ អាចថតវីដេអូ បានរហូតដល់កម្រិត 1080p FHD រួមទាំង speakers Dolby Atmos អាចឱ្យអ្នកធ្វើការ stream និង record សម្លេងនៅពេលលេងហ្គេមបាន ដោយផ្តល់ជូននូវវីដេអូ និងសម្លេងច្បាស់ គុណភាពខ្ពស់។ ROG Stix G16/G18 សុទ្ធតែបំពាក់រន្ធ (slots) PCIe Gen 4.0 SSD ជំនាន់ទី៤ និងអាច support ឬតម្លើងទៅ PCIe Gen 5 (ជំនាន់ទី៥) បាន ដើម្បីការពារជម្រាបទឹក តាមរយៈរន្ធទាំង២នេះបាន រីឯ version AMD អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បន្ថែម memory (RAM) បាន។ ក្នុងនាម ROG ជាអ្នកយល់ចិត្ត Gamer បានយ៉ាងស៊ីជម្រៅ និងដើម្បីឲ្យពួកគេ អាចលេងហ្គេមបានកាន់តែ Smooth ហើយឈ្នះគ្រប់ការប្រកួតបាននោះ gaming laptop ម៉ូឌែល ROG Stix G16/18 ក៏អាចឲ្យអ្នកប្រើប្រាស់ customize hotkeys ដើម្បីចូលទៅប្រើប្រាស់មុខងារសំខាន់ៗ បានកាន់តែលឿន ទៅតាមការកំណត់របស់អ្នកប្រើប្រាស់។

ចំពោះ ROG Strix G614/814 ដែលបំពាក់ដោយ AMD CPU ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងជាពិសេសសម្រាប់ Gamer ដែលស្រឡាញ់និងផ្ដោតលើការឌីហ្សាញ ផ្នែកខាងមុខ ចំហៀង មានមុខងារការពារជាពិសេសផ្នែកគេមៗ ឬកែងៗ ពីការប៉ះទង្គិចធ្ងន់ៗ ហើយថាពលថ្មខ្លាំងប្រើប្រាស់បានយូរ។ ឯស៊េរី ROG Strix G615/815 ដែលដំណើរការដោយបន្ទះឈីប Intel ជាការរចនាឡើង ដោយបន្ថែមពីលើមុខងារខ្លាំងៗ ហើយក៏បន្ថែមសោភ័ណ្ឌភាពតាមរយៈសម្រស់ភ្លើងពណ៌ដ៏ស្រស់ស្អាត (AURA RGB LED)។ ម៉ូដែល ROG Strix G Series 2025 មានលក់លើទីផ្សារហើយ និងមាន ២ពណ៌ សម្រាប់ជ្រើសរើស គឺពណ៌បៃតង (Volt Green) និងពណ៌ប្រផេះ (Eclipse Gray) ដែលរចនាឡើងសម្រាប់ផ្គាប់ចិត្ត និងជាអ្នកយល់ចិត្ត Gamer គ្រប់រូប។

Zephyrus G14/G16: លេងហ្គេម និងបង្កើតមាតិកា នៅគ្រប់ទីកន្លែង (Ultra-Portable Gaming and Creating)

ROG Zephyrus G14/G16 ជាជម្រើសយ៉ាងល្អឥតខ្ចោះ សម្រាប់ Gamers និង Content Creators ដែលចង់បាន laptop មានរូបរាងស្តើងស្អាត ជាមួយកម្លាំងម៉ាស៊ីនខ្លាំង។ តួខ្លួន ធ្វើឡើងពីលោហធាតុ អាលុយមីញ៉ូម laptops នេះ មានទម្ងន់ស្រាលល្មម សម្រាប់យកតាមខ្លួនបានគ្រប់ទីកន្លែង។ បំពាក់ដោយ CPU ជំនាន់ចុងក្រោយ Intel Core Ultra 9 processor 285H ឬ AMD Ryzen AI 7 350 / Ryzen AI 9 HX 370 processors។ GPU បំពាក់ដោយ NVIDIA GeForce RTX 5090, 5080, 5070, 5070 Ti ឬ GPUs Laptop 5070 ជួយឱ្យសមត្ថភាពដំណើរការហ្គេមធំៗ និងបើកដំណើរការកម្មវិធីច្រើក្នុងពេលតែមួយ (multitasking) បានដោយរលូនល្អ។ ក្រាហ្វិកកាត (GPUs) របស់ laptop ទាំង២ម៉ូឌែលនេះ ភ្ជាប់មកជាមួយ professional-grade hardwares ដែលសមតុល្យគ្នាជាមួយការងារធំៗ នាពេលបច្ចុប្បន្ននេះ មានដូចជា AI, video, 3D និង live streaming ក៏ដូចជាកម្មវិធីច្រើនជាង១៣០ របស់ NVIDIA Studio ជាដើម ដែលផ្ដល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ អាចដំណើរការ AI កម្រិតខ្ពស់ និងដំណើរការបានល្អបំផុតនាពេលបច្ចុប្បន្ន។

Zephyrus G14 បំពាក់ដោយអេក្រង់ ROG Nebula OLED Display កម្រិតបង្ហាញ 3K ជាមួយនឹង refresh rate 120Hz (ultrafast) និង 0.2ms response time។ ចំណែកម៉ូឌែល G16 បំពាក់ដោយអេក្រង់ ROG Nebula OLED Display កម្រិតបង្ហាញ 2.5K ជាមួយនឹង refresh rate 240Hz។ ម៉ូដែលទាំង២ នេះសុទ្ធតែបំពាក់មុខងារបច្ចេកវិទ្យាក្រាហ្វិកភ្លឺច្បាស់ល្អកម្រិត 100% DCI-P3 និង support មុខងារ NVIDIA G-SYNC គេចចេញពីការរំខានផ្នែកក្រាហ្វិកពេលម៉ាស៊ីនកំពុងដំណើរការ។

ដើម្បីផ្តល់នូវបទពិសោធន៍លេងហ្គេម ជាមួយកម្លាំងម៉ាសុីនដ៏ខ្លាំងក្លា (peak performance) បើទោះបីជាអំឡុងពេលកំំពុងលេងហ្គេមធំៗ រយៈពេលយូរ ជាប់ៗគ្នាយ៉ាងណាក៏ដោយ ក៏ស៊េរី Zephyrus នៅតែអាចដំណើរការបានរលូនល្អ ដោយសារស៊េរី Zephyrus នេះ បានបំពាក់មកនូវប្រព័ន្ធ cooling system ទំនើបបំផុត 2nd Gen Arc Flow Fans។ ម៉ូដែល G14 មានទម្ងន់ត្រឹមតែ 1.5kg កម្រាស់ 1.59 cm និង G16 មានទម្ងន់ត្រឹមតែ 1.85kg ជាមួយនឹងកម្រាស់ស្តើង 1.49cm ប៉ុណ្ណោះ ហើយមាន ២ពណ៌ សម្រាប់ជ្រើសរើសគឺ Platinum White និង Eclipse Gray។

លើសពីនេះទៅទៀត Zephyrus G14 ជាប្រភេទ laptop Copilot+PC បង្ហាញឱ្យឃើញពី ការប្តេជ្ញាចិត្តរបស់ ROG ចំពោះវិស័យ AI និងធានារាល់ដំណើរការមុខងារច្រើនក្នុងពេលតំណាលគ្នា (Multitasking) និងការលេងហ្គេម ឲ្យបានរលូនបំផុត។ Tools សំខាន់ៗ មានដូចជា NVIDIA DLSS សម្រាប់ជំនួយដល់ការលេងហ្គេម។ I/O support រួមមាន DisplayPort 2.1 និង USB-C 100W Power តាមរយៈរន្ធ USB-C ម៉ាស៊ីន Zephyrus G14/G16 មានកម្លាំងខ្លាំងក្លាមែនទែន មានន័យថា អ្នកបង្កើតម៉ាស៊ីនឲ្យមានកម្លាំងខ្លាំងប៉ុណ្ណា អ្នកប្រើប្រាស់ ក៏អាចប្រើប្រាស់ឲ្យអស់លទ្ធភាពខ្លាំងប៉ុណ្ណឹងដែរ ។

ROG Flow Z13: ថេប្លេតកូនកាត់សម្រាប់លេងហ្គេម (The Gaming-Changer 2-in-1 Gaming Tablet)

ROG Flow Z13 ស៊េរីឆ្នាំ២០២៥ ជា ថេប្លេត gaming 2-in-1 ដែលរួមបញ្ចូលគ្នា នូវរូបរាងងាយស្រួល យកដាក់តាមខ្លួន ជាមួយកម្លាំងម៉ាស៊ីនខ្លាំង។ វាបំពាក់មកជាមួយ CPU ស៊េរីថ្មី AMD Ryzen AI Max+ 395 with Radeon 8060S ជាមួយនឹង RDNA 3.5 GPU។

បំពាក់មកជាមួយ NPU computer លំដាប់កំពូល Flow Z13 ជា capable AI PC របស់លោកអ្នក ដែលភ្ជាប់មកជាមួយមុខងារ Copilot+PC ដែលផ្តល់បទពិសោធន៍ដ៏នៃមុខងារ AI អស្ចារ្យ ដល់អ្នកប្រើប្រាស់។ សម្រាប់ការយកទៅលេងហ្គេម Gamers គ្រប់រូប នឹងទទួលបានម៉ាស៊ីនដែលមាន CPU និង GPU កម្រិតខ្ពស់ ជាមួយល្បឿនដំណើរការ លឿន រហ័ស គ្មានគូប្រៀប។

Z13 បំពាក់ដោយអេក្រង់Touchscreen ROG Nebula ទំហំ ១៣អុីង កម្រិតបង្ហាញ 2.5K និងមាន refresh rate 180Hz សុទ្ធតែបំពាក់ដោយបច្ចេកវិទ្យា Pantone និង DCI-P3 ជួយបង្កើនសមត្ថភាពអេក្រង់ឲ្យកាន់តែភ្លឺច្បាស់គ្រប់ចំណុចតូចៗ នៃក្រាហ្វិកឲ្យកាន់តែអស្ចារ្យ។ ចាប់កំណើតមកជាមួយតួខ្លួនអាលុយមីញ៉ូម CNC និងកាន់ថ្មបានរាប់ម៉ោង Z13 មានទម្ងន់ធ្ងន់ជាង tablet ធម្មតាតិចតួចប៉ុណ្ណោះ ដោយភ្ជាប់ជាមួយជើងបញ្ឈរមុំ 170° និងមានមុខងារច្រើនចម្រុះសម្បូរបែប ទៅតាមតម្រូវការនិងស្ថានភាពប្រើប្រាស់។ ចំណែកថ្ម មានទំហំ 70 Wh អាចប្រើប្រាស់បានរហូត ដល់ទៅ ១០ម៉ោង។

ប្រព័ន្ធ cooling system បំពាក់ដោយ 2nd Gen Arc Flow Fans ដែលជួយឱ្យម៉ាស៊ីនដំណើរការ ដោយមិនមានសំឡេងរំខាន បើទោះបីជាប្រើប្រាស់ក្នុងការដំណើរការកម្មវិធី ឬហ្គេមធំៗ ក៏ដោយ។ បន្ថែមពីលើនេះទៀត ROG Flow Z13 ភ្ជាប់មកជាមួយមុខងារ ROG Command Center សម្រាប់ ការចូលទៅកំណត់មុខងារផ្សេងៗ បានលឿន។ ជាមួយគ្នានេះ វាក៏មាន touchpad ធំ ដែលអំណោយផល សម្រាប់ទាំងការធ្វើការងារ និងការលេងហ្គេម។

2025 ROG XG Mobile: លើសពី Graphics Card ធម្មតា តូចស្រាល (More Than Graphics, Less to Carry)

ROG XG Mobile ស៊េរីឆ្នាំ២០២៥ ជាប្រភេទ External Graphics Card បំពាក់ដោយ NVIDIA GeForce RTX 5090 Laptop GPU និងមានមុខងារភ្ជាប់ល្បឿនលឿនបំផុតផ្ដាច់គេ នាពេលបច្ចុប្បន្ននេះ ជំនាន់ទី៥ គឺ Thunderbolt™ 5 ។ វាត្រូវបានរចនាមក ដើម្បីជួយបន្ថែមកម្លាំងដល់ម៉ាស៊ីនរបស់លោកអ្នក ឱ្យកាន់តែដំណើរការបានលឿន។ រូបរាងរបស់ External Graphics Card នេះ ត្រូវបាន ASUS អះអាងថា មានទំហំតូចជាងម៉ូដែល ស៊េរីមុនៗ ទាំងអស់។

ជាមួយការរចនារូបរាងថ្មី ROG XG Mobile មានប្រព័ន្ធបន្ថយកម្តៅ បានល្អជាងមុន រហូតដល់ទៅ ១៥០ ភាគរយ ដោយអាចគ្រប់គ្រងកម្តៅ និងសំឡេងរំខាន ក្នុងកម្រិតអតិបរមា។ ជាមួយមុខងារ MOSFETs ជាបច្ចេកវិទ្យាឈានមុខគេ ដែលធានាលើការបន្ថយកម្ដៅ និងបង្កើនប្រសិទ្ធភាពនៃដំណើរការ ROG XG Mobile វាជា external GPU ដែលមានរូបរាងតូចបំផុត និងមានទម្ងន់ស្រាលបំផុត ជាលើកដំបូងហើយ ដែល ROG បានផលិតឡើងមក។ បើទោះបីជាមានរូបរាងតូច និងទម្ងន់ស្រាល ប៉ុន្តែល្បឿនដំណើរការ នៅតែខ្លាំងដដែល។

ROG XG Mobile បំពាក់មកជាមួយ HMDI 2.1, DisplayPort 2.1, dual USB 3.2 Gen2 Type-A ports និង SD card reader ដែលលោកអ្នកអាច connect បានតាមរយៈ Thunderbolt 5។ បន្ថែមពីលើនេះទៅទៀត លោកអ្នកអាចប្រើប្រាស់មុខងារ Aura Sync support បានដោយពេញលេញ ដែលជួយឱ្យអ្នកអាចធ្វើការ កំណត់បញ្ជា ភ្លើង RGB lightning លើនៅ External Graphics Card របស់ ROG មួយនេះបាន។

ROG G700 Series Desktops: បង្កើតឡើងសម្រាប់ល្បឿនដំណើរការខ្លាំង និងភាពបត់បែន (Built for Performance and Flexibility)

ROG Strix G700 ជាសេរី desktops ដែលបង្កើតឡើងជាពិសេស សម្រាប់ការយកទៅលេងហ្គេម។ បំពាក់ដោយ AMD Ryzen 7 9800X3D ឬ Intel Core Ultra 9 processor 285K ជាមួយនឹង GPU ប្រភេទ NVIDIA GeForce RTX 5090 ដែលវាជាកម្លាំងម៉ាស៊ីនខ្លាំងដាច់គេ សម្រាប់ដំណើរការហ្គេម ធំៗ កំពូលៗ នាពេលបច្ចុប្បន្ននេះ និង នាពេលអនាគត បានផងដែរ។

G700 ប្រភេទ Intel បំពាក់ដោយ motherboard ប្រភេទ PRIME B860M-A-AX6-II ខណៈដែល ស៊េរី G700 AMD បំពាក់ដោយ motherboard ប្រភេទ ASUS PRIME B650M-A AX6 II។ ម៉ូដែល ទាំង២ នេះ អាច support RAM រហូតដល់ទៅ 64GB DDR5 ជាមួយល្បឿន កើនឡើងដល់ទៅ 6000 MHz។ Storage ជាប្រភេទ PCIe Gen 5 ដែលផ្តល់នូវបទពិសោធន៍ ម៉ាស៊ីនដ៏ខ្លាំងក្លា និងដំណើរការដោយរលូន។

G700 series ភ្ជាប់មកជាមួយប្រព័ន្ធចេញចូលខ្យល់ និង water-cooling system ដែល អាចដាក់កង្ហារ បន្ថយកម្តៅ បានចំនួន ៤ ធ្វើឱ្យប្រព័ន្ធខ្យល់ (airflow) ដំណើរការបានយ៉ាងល្អឥតខ្ចោះ។

G700 series មានផ្ទៃខាងមុខជាប្រភេទកញ្ចក់ ជាមួយឡូហ្គូ ROG អមដោយភ្លើង RGB ធ្វើឱ្យ រូបរាងរបស់វា កាន់តែមានភាពទាក់ទាញ និងបង្ហាញពីប្រណិតភាព (premium material)។ មុខងារ Aura Sync ជួយឱ្យអ្នកអាចធ្វើការបន្ថែម setup ផ្សេងៗទៀត របស់ ROG។ វាក៏បានភ្ជាប់មកជាមួយ filters សម្រាប់ការពារ ពីធូលី ហុយចូល ដើម្បីធានាឲ្យបានថា ម៉ាស៊ីននៅតែអាចដំណើរការក្នុងល្បឿនលឿនកប់ ជាមួយ performace ដែលរលូន និងគ្មានការរំខាន។

ជាមួយនឹងការផ្តោតលើ គ្រឿងបង្គុំ ដែលមានគុណភាពខ្ពស់ ការរចនាឡើងដោយ ROG ម៉ាស៊ីន G700 series ផ្តល់ជូនបទពិសោធន៍លេងហ្គេម យ៉ាងល្អឥតខ្ចោះ រាប់តាំងពីរូបរាងដ៏ស្រស់ស្អាត និង ប្រព័ន្ធដំណើរការខ្លាំងក្លា។

ROG NUC (2025): កុំព្យូទ័រ compact សម្រាប់ Streamers និង Game Creator (Compact Powerhouse for Uncompromising Gamers)

ROG NUC ស៊េរីឆ្នាំ២០២៥ បំពាក់ដោយ Intel Core Ultra 9 processor 265H និង NVIDIA GeForce RTX 5080 Laptop GPU អមដោយបច្ចេកវិទ្យា NVIDIA DLSS សម្រាប់ការបន្ថែមដល់ល្បឿនដំណើរការរបស់ម៉ាស៊ីន។ ជាប្រភេទ mini-PC ទំនើបចុងក្រោយបង្អស់ មានល្បឿនដំណើរការខ្លាំង និងមានភ្ជាប់មកជាមួយបច្ចេកវិទ្យា AI-boosted។ អ្នកអាចបើកកម្មវិធីច្រើន (multitasking) និងលេងហ្គេម ដោយគ្មានផលរំខានអ្វីឡើយ។ ជាមួយនឹង CPU Intel ស៊េរីទំនើប ជំនាន់ចុងក្រោយ Gamers អាចទទួលបានបទពិសោធន៍ ដ៏រលូន (smooth performance) នៃការលេងហ្គេមរបស់ពួកគេ។ មុខងារដ៏ខ្លាំងក្លារបស់ Mini PC ធានាថាដំណើរការកម្មវិធីធំៗ អាចដំណើរការបានលើសការរំពឹងទុក ឬអាចលើសពីការចង់បានរបស់អ្នកប្រើប្រាស់ទៅទៀត ជាពិសេស ធានាលើមុខងារ AI ឲ្យកាន់តែមានប្រសិទ្ធភាពល្អបំផុត ទោះដំណើរការកម្មវិធី ជាច្រើនក្នុងពេលតំណាលគ្នា ឬលេងវីដេអូហ្គេមដែលមានក្រាហ្វិកធំៗ ដែលទាមទារកម្លាំងម៉ាស៊ីនធំប៉ុណ្ណា (AAA) ក៏ដោយ ក៏អត់បញ្ហាដែរ សម្រាប់ម៉ាស៊ីន ROG NUC ស៊េរីឆ្នាំ២០២៥នេះ។ បន្ទៈឈីប Intel ចុងក្រោយបង្អស់ នឹងបង្ហាញពីដំណើរការដ៏អស្ចារ្យ ឆ្លើយតបក្នុងល្បឿនលឿនបំផុត លើសពីការរំពឹងទុក។

ROG NUC 2025 ជា mini-PC ស័ក្តិសមសម្រាប់ streamers និង game creators សម្រាប់ការធ្វើការងារ ពាក់ព័ន្ធជាមួយ AI ដូចជា real-time video rendering និង content creation ជាដើម។ ក្នុងនោះ ក៏មានបំពាក់មុខងារសំខាន់ៗ ដូចជា Thunderbolt 4, Intel Killer Wi-Fi 7, Bluetooth 5.4, និង high-speed Ethernet។ ជាក់ស្ដែងមុខងារធំៗ ទំនើបៗទាំងនេះ នឹងធ្វើឲ្យដំណើរការវីដេអូហ្គេមរបស់អ្នកលឿន ជាងអ្នកផ្សេងៗទៀត ក្នុងបេសកកម្មដែលអ្នកតែងតែចង់ដណ្តើមយកជ័យជំនះ បានជាក់ជាមិនខាន។

មុខងារដ៏អស្ចារ្យ 3L ROG NUC (2025) ជាអ្វីដែលរាល់ Gamer ទាំងអស់តែងតែប៉ងប្រាថ្នា ចង់បានឲ្យវីដេអូហ្គេមដំណើរការរលូន (smooth, no lag, no stuck) ហើយសឹងតែមិនមានការរំខានអ្វីសោះ។ ការរចនាដែលផ្ដល់លទ្ធភាព និងជម្រើសដល់អ្នកប្រើប្រាស់អាចបន្ថែម Memory និង Storage តាមតម្រូវការ ជាអ្វីដែល ASUS គិតគូបំផុត ដល់បណ្ដា Gamer។ ជាធម្មតាការបំពាក់កង្ហារដល់ទៅ ៣គ្រាប់ និងប្រព័ន្ធបច្ចេកវិទ្យាបញ្ចុះកម្ដៅ ២គ្រាប់ ពិតជាបញ្ចុះកម្ដៅបានយ៉ាងល្អប្រសើរ ធ្វើឲ្យម៉ាស៊ីនដំណើរការត្រជាក់ល្ហឹម ទោះកំពុងធ្វើការធំៗក៏ដោយ ហើយសម្លេងស្ងាត់ទៀតផង ដែលនេះជាចំណែកសំខាន់បំផុត ជួយឲ្យមុខងារម៉ាស៊ីននៅតែធ្វើការខ្លាំង មិនមានការរំខាន មិនមានភាពរអាក់រអួល ហើយរាល់ការឌីហ្សាញមានជម្រើសពីរោងចក្រ ហើយ អ្នកប្រើប្រាស់ ក៏អាចកំណត់មុខងារសំខាន់ៗ ដោយខ្លួនឯងតាមចំណង់ចំណូលចិត្ត បានច្រើនសម្បូរបែប ហើយរហ័សរហួន។

ការដែលអ្នកប្រើប្រាស់អាចកំណត់មុខងារពន្លឺភ្លើងពណ៌ ARGB ក៏ជាការលើកសម្រស់បានមួយផ្នែក ហើយមុខងារ Aura Sync និង Armory Crate ក៏អាចកំណត់បាន ដើម្បីបង្កើនបរិយាកាសរីករាយ ឲ្យចំ បរិយាកាសលេងហ្គេមដ៏ល្អឥតខ្ចោះ។ គិតទៅកំពូលម៉ាស៊ីន ROG NUC (2025) ទាំងកម្លាំងម៉ាស៊ីនមហាសែនខ្លាំង ទាំងការយកចិត្តទុកដាក់ លើការរចនាដ៏ផ្ចិតផ្ចង់ បានធ្វើឱ្យ NUC (2025) ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រប់ Gamer ទាំងអស់ ដើម្បីបង្ហាញពីភាពអស្ចារ្យផ្នែកដំណើរការដ៏ខ្លាំងក្លា និង Style ដ៏ទាន់សម័យ។

ROG Swift OLED PG27UCDM: បង្កើតឡើងសម្រាប់ Gaming ជំនាន់ថ្មី (Built for Next-gen Gaming)

ROG Swift OLED PG27UCDM ជា monitor ដំបូងគេ បង្អស់ នៅលើ ពិភពលោក ដែលមានទំហំ 27-inch 4K OLED ជាមួយ refresh rate ល្បឿនលឿនកប់ មិនគួរឱ្យជឿ រហូតដល់ទៅ 240Hz (ultrafast) និង 0.03ms response time។ បំពាក់ដោយបច្ចេកវិទ្យា ROG 4th gen QD-OLED ជំនាន់ចុងក្រោយ ជាមួយដង់ស៊ីតេអេក្រង់ 166ppi ធ្វើឱ្យរូបភាពដែលបង្ហាញនៅលើអេក្រង់ មានសភាពច្បាស់ស្អាត ត្រជាក់ភ្នែក។ បច្ចេកវិទ្យា OLED Anti-Flicker 2.0 ជួយកាត់បន្ថយការ flick នៅលើអេក្រង់ បានរហូតដល់ទៅ ២០ភាគរយ បើប្រៀបធៀបជាមួយនឹងផលិតផលជំនាន់មុនៗ ហើយក៏ជួយដល់ refresh rate ដំណើរការបានល្អផងដែរ។

ROG Swift OLED PG27UCDM ភ្ជាប់មកជាមួយ DisplayPort 2.1a UHBR20 ជាមួយល្បឿន bandwidth ពេញ 80 Gbps។ ម៉ូឌែលនេះ ត្រូវបានរចនាឡើងមក ដើម្បី support ជាមួយ GPU ជំនាន់ក្រោយ។ ក្នុងនោះ វាក៏ភ្ជាប់មកជាមួយ HDMI 2.1, USB hub និង USB-C ជាមួយល្បឿន 90W។

បច្ចេកវិទ្យា ROG OLED Care Pro មានមុខងារទំនើប Neo Proximity Sensor ដែលវានឹងប្តូរអេក្រង់ ទៅជាពណ៌ខ្មៅ នៅពេលដែលអ្នកប្រើប្រាស់ ដើរចេញឆ្ងាយពីអេក្រង់។ Monitor ដ៏ទំនើបមួយម៉ូឌែលនេះ បំពាក់ដោយប្រព័ន្ធបច្វេកវិទ្យាជំនាន់ចុងក្រោយ ដោយមានការធានាជាផ្លូវការ ចេញពីក្រុមហ៊ុន ASUS ផ្ទាល់ រហូតដល់ទៅ ៣ឆ្នាំ ដូច្នេះ លោកអ្នកអាចប្រើប្រាស់ ប្រកបដោយទំនុកចិត្ត។

Monitor នេះ ក៏ support មុខងារ Dolby Vision HDR និង HDR 10 ដោយអាចកំណត់បាន តាមរយៈ OSD menu។ កម្មវិធីសុសវែរ ROG DisplayWidget Center អាចផ្តល់ដំណឹង អំពីការ update firmware ជាមួយនឹងជម្រើស direct update។

ROG Swift OLED PG27UCDM បានកំណត់ស្ដង់ដារដ៏ខ្ពស់បំផុត សម្រាប់វីដេអូហ្គេម ហើយញ៉ាត់បញ្ចូលបច្ចេកវិទ្យាខ្លាំងៗ ទាំងកម្លាំងម៉ាស៊ីន និងមុខងារ Software សំខាន់ៗចាំបាច់ជាច្រើន ដើម្បីផ្ដល់បទពិសោធន៍ថ្មីមិនធ្លាប់មាន សម្រាប់ Gamer គ្រប់រូប។

ROG Rapture GT-BE 19000AI: Wi-Fi 7 AI Gaming Router with Built-in NPU ដំបូងគេនៅលើពិភពលោក

ROG Rapture GT-BE 19000AI ជា Wi-Fi 7 AI gaming router ដំបូងគេ នៅលើពិភពលោក ដែល built-in NPU ផ្តល់នូវដំណើរការប្រព័ន្ធ network បានយ៉ាងរលូន សម្រាប់ការលេងហ្គេមជាប់ពេញមួយថ្ងៃ។ The tri-core design ដែលមានកម្លាំងមហាសាលនេះ ជាអ្នករាប់រងមុខងារធំៗ ឲ្យដំណើរការល្អបំផុត ធានាពីការរំខាន មិនថាដំណើរការមុខងារ AI ដំណើរការវីដេអូហ្គេម ក្រាហ្វិកធំៗ ដែលជួយសន្សំសំចៃថាមពល (energy saving) ធានាដល់ប្រព័ន្ធសុវត្ថិភាពនិងបណ្ដាញតភ្ជាប់ (network security) និងការពារទិន្នន័យឯកជន (privacy) តាមរយៈការស្កេនបណ្ដាញជាមុននិងសិក្សាពី insights ដើម្បីធានាថា បណ្ដាញដែលកំពុងប្រើប្រាស់ មានសុវត្ថិភាពកម្រិតខ្ពស់ និងមិនមានបញ្ហាដែលអាចបង្កឡើងដោយក្រុមចោរតាមអុិនធឺណេត (hacker attack)។

មុខងារ AI energy-saving ដែលប្រើប្រាស់បច្ចេកវិទ្យា “Big-Small Architecture” ដែលជាអ្នកកំណត់ឲ្យការប្រើប្រាស់កម្មវិធីធំៗ ក្នុងកម្រិតខ្ពស់ ប៉ុន្តែសន្សំសំចៃថាមពល បានយ៉ាងល្អ ដែលមុខងារនេះ ធ្វើឱ្យ CPU និង NPU ធ្វើការជាមួយគ្នាក្នុងពេលតែមួយ បង្កើតបាននូវ “performance mode” ជាមួយកម្លាំងប្រើប្រាស់ពេញលេញ នៅពេលដែលមាន devices ច្រើន ភ្ជាប់ក្នុងពេលតែមួយ ខណៈដែល MCU នឹងផ្លាស់ប្តូរទៅ power-saving mode វិញ នៅពេលដែលមិនមានការប្រើប្រាស់ (inactivity)។ មុខងារនេះជួយសន្សំសំចៃថាមពល បានរហូតដល់ទៅ ៤៦ភាគរយ។

Rapture GT-BE19000AI បានបំពាក់នូវមុខងារ Triple-Level Game Acceleration ជាមួយនឹង ROG AI Game Booster ដែលអាចគណនាបានយ៉ាងឆ្លាតវៃ សម្រាប់ការចូលទៅកាន់ game servers ដែលលឿនបំផុត និងកាត់បន្ថយ ping បានរហូតដល់ទៅ 34ភាគរយ និងអាច support បានជាង ៣,០០០ហ្គេម។ លើសពីនេះទៅទៀត មុខងារ Adaptive QoS 2.0 អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចកំណត់ workflows ឧទាហរណ៍ដូចជាការកំណត់ ៨០ភាគរយ bandwidth សម្រាប់ការលេងហ្គេម gaming និង ការកំណត់ bandwidth ២០ភាគរយ ទៀត សម្រាប់ streaming។

ដើម្បីធ្វើឲ្យមុខងារ និងដំណើរការទៅដោយរលូន និងមានស្ថេរភាពល្អ Rapture GT-BE19000AI មានបំពាក់មុខងារ Wireless Insight កាន់តែល្អជាងមុន ហើយក៏ដើម្បីជាលទ្ធភាពដល់អ្នកប្រើប្រាស់ អាចមើលដឹងពី Connection Status សម្រាប់ឧបករណ៍នីមួយៗ បានជាក់លាក់ រួមជាមួយមុខងារ RF Scan Data ជាក់ស្ដែងដូចជាមុខងារកំណត់ដឹងពីការជ្រៀតជ្រែក នៃរលកសញ្ញារំខាន microwave ជាដើមក៏អាចឱ្យអ្នកប្រើប្រាស់ អាចដឹងបានដែរ។ ភាពអស្ចារ្យមួយទៀតគឺ មុខងារ intelligent blockers ដ៏ឆ្លាតវៃ គឺ NPU ក្នុងម៉ាស៊ីនមានតួនាទី កាត់ផ្ដាច់ការរំខាននានាដោយពាណិជ្ជកម្ម ឬការតាមដានយកទិន្នន័យនានា (eliminate disruptive ads and trackers) ដោយគ្រប់គ្រងរាល់ទិន្នន័យទាំងអស់ដែលដំណើរការ ឲ្យស្ថិតក្នុងម៉ាស៊ីន (Local) និងសុវត្ថិភាព (Secure) ខ្ពស់បំផុត ដោយបង្កើនការការពារទិន្នន័យ ក្នុងកម្រិតសុវត្ថិភាពជាអតិបរមា និងដំណើរការមុខងារឲ្យកាន់តែល្អ គួរជាទីពេញចិត្ត។

ROG Rapture GT-BE19000AI គឺជា (high-performance) tri-band Wi-Fi 7 router ជាមួយសមត្ថភាពខ្លាំងក្លាបំផុត ដែលអាចផ្តល់ល្បឿន រហូតដល់ទៅ 19,000 Mbps ជាមួយនឹងហ្វ្រេកង់រលកសញ្ញាផ្សាយចេញកម្រិតខ្ពស់រហូតដល់ 320 MHz channel support ហើយហ្រ្វេកង់រលកសញ្ញា Wi-Fi អាចផ្សាយចេញបានឆ្ងាយ និងអាចគ្រប់ដណ្តប់បរិវេណធំខ្លាំង សឹងតែមិនគួរឱ្យជឿ រហូតដល់ផ្ទៃក្រលាទំហំ 3,500 sq. ft. ឬប្រហាក់ប្រហែលនឹងទំហំ 325 ម៉ែត្រការ៉េ។ Router (ROG Rapture GT-BE19000AI) នេះ អាច support dual 10G ports ជាមួយសមត្ថភាពល្បឿនលឿនកប់ រហូតដល់ 31G LAN/WAN capacity។ ជាមួយនឹង RAM 4GB DDR4 និង storage 32GB eMMC flash memory ដែលមានសមត្ថភាពខ្ពស់ ទ្វារដង បើប្រៀបធៀបជាមួយ ម៉ូដែល GT-BE19000 ធម្មតា។ មុខងារសំខាន់ៗ ផ្សេងទៀតមានដូចជា Guest Network Pro, AiProtection Pro និង VPN support ធ្វើឱ្យ router ម៉ូឌែល ROG Rapture GT-BE19000AI ស័ក្តិសមបំផុតសម្រាប់ការ លេងហ្គេមអនឡាញធំៗ និងអ្នកដែលមានតម្រូវការល្បឿន network កម្រិតខ្ពស់ (high-demand networking)៕

PRESS CONTACTS

Niyati Shetty

International PR Specialist

Niyati_Shetty@asus.com

NOTES TO EDITORS

ROG Facebook: https://www.facebook.com/asusrog

ROG X (Twitter): https://www.x.com/asus_rog

ASUS Pressroom: http://press.asus.com

ASUS Global Facebook: https://www.facebook.com/asus

ASUS Global Twitter: https://www.x.com/asus

2025 ROG Gaming Laptops: https://rog.asus.com/content/2025-rog-gaming-laptops/

ROG Swift OLED PG27UCDM: https://rog.asus.com/monitors/27-to-31-5-inches/rog-swift-oled-pg27ucdm/

អំពី ROG

Republic of Gamers (ROG) គឺជាម៉ាកសញ្ញា និងជាបុត្រសម្ព័ន្ធ ស្ថិតនៅក្រោម ក្រុមហ៊ុន ASUS។ ROG ប្តេជ្ញាបង្កើត hardware និង software ល្អបំផុត នៅលើពិភពលោក សម្រាប់ការលេងហ្គេម។ បង្កើតឡើង ក្នុងឆ្នាំ ២០០៦ ROG បានបញ្ចេញនូវ ផលិតផល ជាច្រើន ប្រកប ដោយសមត្ថភាពខ្លាំង និង គុណភាពខ្ពស់។ ផលិតផលទាំងនោះ មានដូចជា motherboards, graphic cards, system components, laptops, desktops, monitors, smartphones, audio equipment, routers និង គ្រឿង accessories។ ROG បានចូលរួម បង្កើត និង ឧបត្ថម្ត ដល់ ព្រឹត្តិការណ៍ ប្រកួតហ្គេមអន្តរជាតិធំៗ នៅលើ ពិភពលោក។ ផលិតផល របស់ ROG បន្តនៅជាជម្រើសទី១ សម្រាប់ gamers និង អ្នកប្រើប្រាស់ បច្ចេកវិទ្យាជាច្រើន នៅលើ ពិភពលោក។ លោកអ្នក អាចសិក្សា បន្ថែមអំពី ROG នៅទីនេះ http://rog.asus.com.