ល្អ​នោះ​ល្អ​! Diallo ធ្វើ​បាន Hat-Trick ជួយ​​ Man Utd យក​ឈ្នះ​ទៅលើ Southampton ៣-១​

  • 2025-01-17 00:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​សប្ដាហ៍​ទី​២១​​ នៃ​ពាន​រង្វាន់ English Premier League បិសាច​ក្រហម​ Manchester United បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Southampton ៣-១ ដែល​៣​គ្រាប់​របស់​ម្ចាស់​ផ្ទះ​បិសាច​ក្រហម​​នោះ​រក​បាន​ដោយ Amad Diallo ​តែម្នាក់​​ឯង​ប៉ុណ្ណោះ​។

វា​ជា​​ការ​បង្ហាញ​​សមត្ថភាព​មួយ​​បាន​យ៉ាង​ល្អ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង​ ដែល​ទើប​តែ​មាន​វ័យ​២២​ឆ្នាំ​ប៉ុណ្ណោះ​ ៣​គ្រាប់​នោះ​កើត​ឡើង​នៅ​ចុង​ម៉ោង​​ទៅ​ហើយ​ពោល​គិត​ចាប់​ពី​នាទីទី​៨០​ដល់​នាទី​ទី​៩០​+​។ ស្រប​ពេល​ដែល​១​គ្រាប់​របស់​ក្រុម​ភ្ញៀវ​ Southampton រក​បាន​ដោយ​​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​ M. Ugarte ។

ជ័យ​ជម្នះ​លើ​ Southampton ធ្វើ​ឲ្យ​បិសាច​ក្រហម​​មាន​ ២៦​ពិន្ទុ​ក្នុ​ង​តារាង​ EPL និង​​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា ​មួ​យ​រយៈ​នេះ​ហាក់​ធ្វើ​បាន​ល្អ​បន្ទាប់​​ពី​ស្មើ​ដល់​ Liverpool យក​ឈ្នះ Arsenal និង​ពេល​នេះ​​មក​ឈ្នះ Southampton ៕ ​

Daro Ly

អត្ថបទថ្មី