មក​ស្គាល់​ការ​ដោះដូរ​កីឡាករ​ថ្លៃ​បំផុត​សម្រាប់​រដូវកាល​ឆ្នាំ​២០២៤/២៥

  • 2024-09-09 11:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​កីឡាករ​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ ត្រូវ​បាន​បិទ​បញ្ចប់​កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ បន្ទាប់​ពី​បើក​ឲ្យ​ដោះដូរ​កីឡាករ​ជិត​២ខែ​កន្លង​មក​។

សម្រាប់​រដូវកាល​នេះ​ឆ្នាំ​២០២៤/២៥ តម្លៃ​ក្នុង​ការ​ដោះដូរ​កីឡាករ​សម្រាប់​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​ ដោយ​តម្លៃ​ក្នុង​ការ​ទិញ​ដូរ​គឺ​ទាប​។

កីឡាករ​ដែល​ដោះដូរ​ក្នុង​តម្លៃ​ខ្ពស់​ជាង​គេ​ក្នុង​រដូវកាល​ឆ្នាំ​២០២៤/២៥ នេះ​គឺ​ ខ្សែ​ប្រយុទ្ធ​ Julian Alvarez។

កីឡាករ​នេះ​បាន​ចាកចេញ​ពី​ Manchester City មក​កាន់​ Atletico Madrid ក្នុង​តម្លៃ​ខ្លួន​ ៧៥លាន​អ៊ឺរ៉ូ​ ដោយ​មាន​កុងត្រា​រយៈពេល​៦ឆ្នាំ​។

គិត​ចាប់​ពី​ចូល​រួម​ជាមួយ​ Man City កាល​ពី​ ២០២២ មក ខ្សែ​ប្រយុទ្ធ Julian Alvarez ​លេង​សរុប ១០៣ ប្រកួត និង​ស៊ុត​ចូល ៣៦ គ្រាប់​ឲ្យ​ក្លឹប និង​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ជាមួយ​ក្លឹប​ដូច​ជា ពាន​លីគ​កំពូល​អង់គ្លេស ពាន FA Cup និង​ពាន UEFA Champions League។

កីឡាករ​រូប​នេះ គឺ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប​របស់​ក្លឹប តែ​ដោយ​ចង់​លេង​ច្រើន​ប្រកួត​ជាង​នៅ​ Man City កីឡាករ​ក៏​ចង់​ចាក​ចេញ​ពី​ក្លឹប ដើម្បី​ទៅ​រក​ក្លឹប​ណា​ដែល​ផ្ដល់​តួនាទី​ស្នួល​ឲ្យ​រូប​គេ​ជា​ខ្សែ​ប្រយុទ្ធ​បង្គោល​របស់​ក្លឹប។ នៅ​ Man City បច្ចុប្បន្ន​ ខ្សែ​ប្រយុទ្ធ Erling Haaland គឺ​ជា​ខ្សែ​ប្រយុទ្ធ​បង្គោល​របស់​ក្លឹប៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល