នាយករដ្ឋមន្ត្រី​ទីម័រ​បោសសម្អាត​ស្វាគមន៍​សម្ដេច​សង្ឃកាតូលិក

  • 2024-09-09 12:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រីទីម័រឡេស្តេ​លោក សាសាណា ហ្គូសម៉ូ (Xanana Gusmao) កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បាន​ចូល​រួម​ជាមួយ​នឹង​អ្នកស្រុក​អ្នក​ភូមិ​ ដើម្បី​បោសសម្អាត​ផ្លូវ​ ដើម្បី​ត្រៀម​ស្វាគមន៍​សម្ដេច​សង្ឃ​កាតូលិក ហ្រ្វង់ស៊ីស (Pope Francis)។ នេះ​បើ​តាម​រូបភាព​ចែកចាយ​តៗគ្នា​នៅ​លើ​បណ្ដាញ​សង្គម។

អ្នកកាសែត​ញូយ៉កថាមស៍ Sui-Lee Wee បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម X ដែល​ជា​អតីត​ Twitter ថា ទីម័រឡេស្តេ​បាន​រៀបចំ​ទទួល​សម្ដេច​សង្ឃកាតូលិក​កាន់​តែ​សម្បូរបែប​មួយ​កម្រិត​ទៀត ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​ចូល​រួម​បោសសម្អាត​ផ្លូវ​ជាមួយ​ប្រជាជន​អស់​រាប់​ម៉ោង។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា សម្ដេច​សង្ឃកាតូលិក​ប៉ូបហ្វ្រង់ស៊ីស​បាន​មក​ធ្វើ​ទស្សនកិច្ច​មក​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​ខែ​កញ្ញា​នេះ ដោយ​លោក​បាន​យាង​ទៅ​កាន់​ឥណ្ឌូនេស៊ី ប៉ាពូញូវហ្គីណេ ទីម័រឡេស្តេ និង​សិង្ហបុរី។

ចំណោម​ប្រទេស​ទាំង​អស់​ដែល​លោក​បាន​ទៅ​ទស្សនកិច្ច ប្រទេស​ទីម័រ​ឡេស្តេ ជា​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ​កាតូលិក​ច្រើន​ជាង​គេ ដោយ​មាន​រហូត​ដល់​ទៅ ៩៦%នៃប្រជាជន​សរុប៕

ប្រភព៖ France24   អត្ថបទ៖ សេរី មង្គល