Tesla ត្រៀមបំពាក់បច្ចេកវិទ្យាសាកភ្លើងឥតខ្សែលើរថយន្ត
- 2024-09-11 09:37:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tesla ត្រៀមបំពាក់បច្ចេកវិទ្យាសាកភ្លើងឥតខ្សែលើរថយន្ត
ចន្លោះមិនឃើញ
តាមរយៈការស្នើសុំប៉ាតង់ថ្មីៗរបស់ក្រុមហ៊ុន Tesla បានលាតត្រដាងថា នាពេលខាងមុខក្រុមហ៊ុននេះនឹងបំពាក់បច្ចេកវិទ្យាសាកភ្លើងឥតខ្សែនៅផ្ទះ លើរថយន្តរបស់ខ្លួន។
ក្នុងពាក្យស្នើប៉ាតង់នោះ ក៏មានរូបបង្ហាញពី របៀបសាកភ្លើងឥតខ្សែ និងការប្រើប្រាស់បច្ចេកវិទ្យាដែលពាក់ព័ន្ធ ដូចរូបខាងក្រោមនេះ៖
យ៉ាងណាមិញ ក្រុមហ៊ុន Tesla មិនដែលបានបញ្ជាក់ ឬការលើកឡើងណាមួយអំពីបច្ចេកវិទ្យាសាកភ្លើងឥតខ្សែនេះឡើយ។ កាលពីខែមីនា ឆ្នាំ២០២៣ Tesla បានត្រឹមតែបង្ហោះរូបភាព Teaser មួយ ដែលបង្ហាញពីរថយន្ត១គ្រឿង ចតនៅក្បែរដុំសាកជាប់ជញ្ជាំងដែលមិនមានខ្សែ និងឌុយដោតនោះទេ ធ្វើឱ្យគេប៉ាន់ស្មានថា វាជាការសាកភ្លើងឥតខ្សែ។
គេជឿជាក់ថា Tesla នឹងប្រកាសចេញបច្ចេកវិទ្យាសាកភ្លើងឥតខ្សែ ក្នុងអំឡុងពេលបង្ហាញចេញតាក់ស៊ីរ៉ូបូត នៅខែក្រោយ ដោយសារបច្ចេកវិទ្យានេះ ជាប់ពាក់ព័ន្ធនឹងរថយន្តបើកបរស្វ័យប្រវត្តិ ពោលគឺរថយន្តមិនត្រឹមតែបើកខ្លួនវាប៉ុណ្ណោះទេ តែក៏អាចបញ្ជាសាកភ្លើង ដោយមិនចាំបាច់ត្រូវដោតខ្សែផងដែរ៕