លោក​ ហែម​ គិរី៖​ សមិទ្ធផល​មេដាយ​ ៤គ្រឿង​បញ្ជាក់​ពី​ការ​អភិវឌ្ឍន៍​ថ្នាល​បានត្រឹមត្រូវ​ និង​មាន​គុណភាព

  • 2024-09-12 04:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហែម​ គិរី​ ថា​សមិទ្ធផល​មេដាយ​ ៤គ្រឿង​ឈ្នះ​នៅ​ប្រទេស​ថៃ​ របស់​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​សបញ្ជាក់​ពី​ការ​អភិវឌ្ឍន៍​ល្អ​ត្រឹមត្រូវ​សមត្ថភាព​រីកចម្រើន​ជា​បន្តបន្ទាប់។​

កីឡា​ការិនី​ថ្នាល​ ហួន ទិត្យដាលីន​

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ លោក​ ហែម​ គិរី​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ថ្នាក់ដឹកនាំ​សហព័ន្ធ​គឺ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​យុវជន​ថ្នាល​មាន​ភាព​រីកចម្រើន​ និង​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​បែប​នេះ។​ តាម​រយៈ​សមិទ្ធផល​ទាំង​នេះ​គឺ​បាន​បញ្ជាក់​ថា​អ្វី​ដែល​សហព័ន្ធ​ខំប្រឹង​ប្រែង​លើ​ការ​បណ្ដុះបណ្ដាល​អ្នក​បន្តវេន​ពី​រៀមច្បង​គឺ​សហព័ន្ធ​ធ្វើ​បាន​ត្រឹមត្រូវ​ល្អ​ទើប​ពួកគេ​អាច​ឈាន​ដល់​ការ​ឈ្នះ​មេដាយ។​ ទាំង​នេះ​គឺ​ដោយ​សារ​ក្រោម​ការ​ដឹកនាំ​ និង​យកចិត្ត​ទុកដាក់​ខ្លាំង​ពី​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ផង​ដែរ។​

កីឡា​ការិនី​ថ្នាល​ ហួន ទិត្យដាលីន​

លោក​ ហែម​ គិរី​ បន្ថែម​ទៀត​ថា​ លោក​ពិត​ជា​មាន​មោទកភាព​ជា​ខ្លាំង​លើ​ប្រភេទ​កីឡា​ហែលទឹក​ពាក់​ជើងទា​ ព្រោះ​ក្រុម​កម្ពុជា​ទើប​តែ​ហ្វឹកហាត់​ខ្ទង់​ ២-៣​ឆ្នាំ​នោះ​ទេ​ ប៉ុន្តែ​សមត្ថភាព​ខ្លាំង​ឈរ​ក្នុង​ចំណោម​ប្រទេស​លេចធ្លោ​នា​ពេល​បច្ចុប្បន្ន។​ យ៉ាងណា​សហព័ន្ធ​ក៏​តែ​បន្ត​ជំរុញ​លើ​ការ​ហ្វឹកហាត់​ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ដែរ​ដល់​កីឡាករ​ កីឡា​ការិនី​ ទាំង​ឈុត​ធំ​ និង​ថ្នាល​ដើម្បី​ជា​ការ​ត្រៀម​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា​នៅ​ពេល​ខាង​មុខ។​

កីឡា​ការិនី​ថ្នាល​ ហួន ទិត្យដាលីន​

បញ្ជាក់​ដែរ​ថា​ កីឡា​ការិនី​ថ្នាល​ ហួន ទិត្យដាលីន​ ឈ្នះ​មេដាយ​ ០៤​គ្រឿង​រួម​មាន​ ប្រាក់​ ២ និង​សំរឹទ្ធ​ ២ នៃ​ការ​ប្រកួត​ SEA WAVE Finswimming Round 4 2024 លើប្រភេទកីឡាហែលទឹកពាក់ជើងទា នៅមជ្ឈមណ្ឌលកីឡា Sport Complex Psu Phuket ប្រទេស​ថៃ។ មេដាយ​ទាំង​៤គ្រឿង​នេះ​ទី១ វិញ្ញាសា​ ៥០ម៉ែត្រ របៀបហែល Bi-Fins​ មេដាយ​សំរឹទ្ធ​១ ទី២​ វិញ្ញាសា​ ១០០ម៉ែត្រ របៀបហែល Bi-Fins​ មេដាយ​សំរឹទ្ធ​១ ទី៣​ វិញ្ញាសា​ ៥០ម៉ែត្រ របៀបហែល Surface​ មេដាយប្រាក់​១ និង​ទី៤​ វិញ្ញាសា​ ១០០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់​១ ។​ ម្សិលមិញ​នេះ​ផង​ដែរ​លោក​ ហែល គិរី​ បាន​ទៅ​ស្វាគមន៍​ និង​បំពាក់​កម្រង់ផ្កា​ដល់​កីឡា​ការិនី​ ហួន​ ទិត្យដាលីន​ និង​គ្រូ​បង្វឹក​ផ្ទាល់​នៅ​ឯ​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី