អបអរសាទរអ្នកឈ្នះរង្វាន់ជុំទី១ ពីកម្មវិធី “ឈ្នះពានរង្វាន់អាជីវករឆ្នើម និងប្រាក់រង្វាន់ ១.០០០.០០០ រៀល” ពីធនាគារ ស្ថាបនា

  • 2024-09-12 07:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសោមន្សរីករាយក្នុងការប្រកាសអ្នកឈ្នះរង្វាន់ជុំទី១ពីកម្មវិធី ពានរង្វាន់អាជីវករឆ្នើម។ អ្នកឈ្នះរង្វាន់ទាំងអស់នឹងទទួលបានពានអាជីវករឆ្នើមមួយ និងប្រាក់រង្វាន់ ១.០០០.០០០ រៀល។ ដៃគូអាជីវកម្មធនាគារ ស្ថាបនា ទាំងអស់មានឱកាសឈ្នះពានរង្វាន់អាជីវករឆ្នើមនេះដែលមានការផ្តល់ជូនរៀងរាល់៣ខែម្តង ចាប់ពីថ្ងៃទី០៩ ឧសភា ២០២៤ រហូតដល់ថ្ងៃទី៣១ មករា ២០២៥។

នៅក្នុងជុំទី១នេះ ធនាគារ ស្ថាបនា ជ្រើសរើសអាជីវករឆ្នើមចំនួន១៥នាក់ ដែលប្រើប្រាស់សេវាទូទាត់របស់ធនាគារ ស្ថាបនា យ៉ាងសកម្មដូចជា ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) កម្មវិធី ស្ថាបនា ទូទាត់ និងការទូទាត់ពីអតិថិជនតាមរយៈ KHQR។ ពានរង្វាន់អាជីវករឆ្នើមមានការចែកចេញជាបីប្រភេទដូចជា អាជីវករដែលប្រើប្រាស់ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS)ច្រើនជាងគេ អាជីវករដែលប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ច្រើនជាងគេ និងអាជីវករថ្មីឆ្នើមដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈ Sathapana KHQR។ សម្រាប់អ្នកឈ្នះរង្វាន់ជុំទី២ នៃកម្មវិធីអាជីវករឆ្នើមនឹងត្រូវធ្វើការជ្រើសរើសនៅពាក់កណ្តាលខែវិច្ឆិកា ក្នុងឆ្នាំ២០២៤។

ដៃគូអាជីវកម្ម ធនាគារ ស្ថាបនា ទាំងអស់មានឱកាសចូលរួម និងឈ្នះរង្វាន់ពីការផ្តល់ជូននេះក្នុងជុំទីពីរ និងបីបន្ទាប់នេះ។

សេវាធនាគារសម្រាប់ដៃគូអាជីវកម្មរបស់ធនាគារ ស្ថាបនា មានការផ្តល់ជូនទាំងផ្សារអនឡាញ និងក្នុងហាងផ្ទាល់ស្របតាមតម្រូវការនៃការទូទាត់ ដែលប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ។ ដៃគូអាជីវកម្មគ្រប់ទំហំ អាចទទួលការទូទាត់ឌីជីថលដោយ សុវត្ថិភាព និងរហ័ស តាមរយៈ Sathapana KHQR ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) និងកម្មវិធី ស្ថាបនា ទូទាត់។

ជាថ្មីម្តងទៀត សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ និងសូមអរគុណដល់ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ដែលបន្តការគាំទ្រ ក្នុងការជ្រើសយកសេវាធនាគាររបស់ធនាគារ ស្ថាបនា ដើម្បីពង្រីកអាជីវកម្មរបស់លោកអ្នក។ សូមកុំឱ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅ! ដើម្បីក្លាយជាដៃគូអាជីវកម្ម ធនាគារ ស្ថាបនា លោកអ្នកគ្រាន់តែទាក់ទងមក ០៨១ ៩៩៩ ០១០/០២៣ ៩៩៩ ០១០ ឬ អញ្ជើញមកកាន់សាខា ធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នកបំផុត។

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីពានរង្វាន់អាជីវករឆ្នើម សូមចូលទៅកាន់តំណភ្ជាប់នេះ៖ ឈ្នះពានអាជីវករឆ្នើម និងប្រាក់រង្វាន់ 1,000,000 រៀល ពី ធនាគារ ស្ថាបនា (sathapana.com.kh)

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.៤០០ នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន១៧៥ ស្ថាបនាព្រីមារណ៍ចំនួន៣ និងម៉ាស៊ីនអេធីអឹមជាង៣៤០កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា B2B Connect, សេវា Western Union សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។  

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway S2Biz Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។ ថ្មីៗនេះ ធនាគារ ស្ថាបនា ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម Most Innovative Mobile Banking App – Cambodia 2024 ពីស្ថាប័ន International Finance ។ ពានរង្វាន់នេះសបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធន៍ធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។

ហើយក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា៖ ពានរង្វាន់ “First Launch in Market 2023” ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ “Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ “Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone ។

លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន២ រួមមាន “Best Mobile Banking App ឆ្នាំ2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។

ក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។

អត្ថបទថ្មី