ល្អមើល! ជម្រើសជាតិ២នាក់បរទេសម្នាក់ លេងក្នុងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤

  • 2024-09-12 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នឹងចាប់ផ្ដើមក្នុងពេលដ៏ខ្លីខាងមុខពោលគឺនៅអំឡុងខែតុលា ឆ្នាំ២០២៤ ដោយមានក្រុមរហូតជាង៣០ក្រុមចូលរួម។

ក្រុមជើងឯក ក្រសួងមហាផ្ទៃ B

ខុសប្លែកពីរដូវកាលទី១និងទី២ ដែលតម្រូវឲ្យក្រុមឈុត B ប៉ុណ្ណោះធ្វើការប្រកួតប្រជែងដណ្ដើមពាន។ ដោយឡែករដូវកាលទី៣នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអនុញ្ញាតឲ្យក្រុមចូលរួមទាំងអស់អាចនាំចូលកីឡាករជម្រើសជាតិកម្ពុជា២រូប និងកីឡាករបទេសមួយរូប ដើម្បីជួយក្រុម។

ការផ្លាស់ប្ដូរនេះត្រូវលោកបណ្ឌិត អាំង សិរីពិសិដ្ឋ រួមទាំងកីឡាគ្រូបង្វឹក ជឿជាត់ថានឹងធ្វើឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ ល្អមើល ជក់ចិត្ត និងស្វិតស្វាញបន្ថែមទៀត។

គួរបញ្ជាក់ថា ជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខង រដូវកាលទី២ឆ្នាំ២០២៣ បានលើក្រុមបាល់ទះក្រសួងមហាផ្ទៃ B ក្រោយយកឈ្នះក្រុមបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ ៣ សិតទល់ ១ (16-25, 25-23, 25-20, 25-20) នៅវគ្គផ្ដាច់ព្រ័ត្រអមជាមួយប្រាក់រង្វាន់ ៥០លានរៀល ខណ:ជើងឯករងបាន ២០លានរៀល។ ដោយឡែក​លេខ៣​បាន​លើក្លឹបបាល់ទះអង្គរក្ស B បាន១២លានរៀល ក្រោយឈ្នះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៣ សិតទល់ ១។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

កីឡាករចំនួន ៧ រូប បានឈ្នះពានរង្វាន់ឯកត្តជន នៅក្នុងមហាព្រឹត្តិការណ៍បាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ មានដូចជា៖

  • កីឡាករ រ៉ុន សុខជា មកពីរដ្ឋបាលរាជធានីភ្នំពេញ ឈ្នះពានរង្វាន់ពីរម្នាក់ឯង ពោលគឺជាកីឡាករវាយស្ដាំល្អជាងគេ និងជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍

  • កីឡាករ ម៉ុត រ៉ាណាត់ មកពីសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានរង្វាន់កីឡាកររនាំងបានល្អ

  • កីឡាករ ឧក រដ្ឋា មកពីរដ្ឋបាលរាជធានីភ្នំពេញ ឈ្នះពានរង្វាន់កីឡាកររនាំងបានល្អ

  • កីឡាករ កែវ ស្រេងលីហួរ មកពីសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានរង្វាន់កីឡាករលើកបាល់បានល្អ

  • កីឡាករ ឈួន ប្រសិទ្ធ មកពីសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានរង្វាន់ការពារល្អជាងគេ

  • កីឡាករ ម៉ន សុខនាង មកពីសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានរង្វាន់កីឡាកវាយឆ្វេងល្អជាងគេ

  • និងកីឡាករ ឆោម ទីណា មកពីសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានរង្វាន់កីឡាករវាយស្ដាំល្អជាងគេ៕

អត្ថបទ៖ Um Sopheak

អត្ថបទថ្មី