ថា​បាន​ចូល​លេង​វិញ​ហើយ Messi តែ​ពេល​នេះ​មក​ឆ្លង​រោគ​​រលាក​បំពង់ក​អីណា​អត់​ដដែល​

  • 2024-09-13 04:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leonel Messi ​គ្រោង​​នឹង​ត្រឡប់​មក​ជួយ​ក្រុម Inter Miami វិញ​​ហើយ​បន្ទាប់​ពី​សម្រាក​មួយ​រយៈ​ពេល ​ដោយ​សារ​តែ​របួស​​កាល​​កំឡុង​​ប្រកួត​​ពាន​រង្វាន់​ Copa America ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​​កាល​ពី​​​ថ្ងៃ​ទី​១៤​ខែ​កក្កដា ឆ្នាំ​២០២៤​។

តាំង​ពី​ពេល​នោះ​មក​​ Messi មិន​បាន​ជួយ​​ក្រុម​ទេ មិន​ថា​នៅ​ជម្រើសជាតិ​​វគ្គ​ជម្រុះ World Cup ​​​​ទល់ ​ក្រុម ឈីលី ​និង​ទល់ កូឡុំប៊ី ។ ក្រោយ​ការ​សម្រាក​យ៉ាង​យូរ​មក​ដល់​ពេល​នេះ​គេ​រំពឹង​ថា​ចុង​សប្ដាហ៍​នេះ​​នឹង​បាន​ឃើញ​ Messi ចូល​ទីលាន​វិញ ប៉ុន្តែ​ពេល​​នេះ​បែរ​ជា​មាន​ជំងឺ​ឆ្លង​​រលាក​បំពង់ក​​ បណ្ដាល​ឲ្យ​ការ​​ត្រឡប់​មក​ជួយ​ក្រុម​នេះ​ត្រូវ​បាន​ពន្យារ​។

បើ​និយាយ​ទៅ​តាំង​ពី​​ Messi ចូលលេង​ជា​កីឡាករ​អាជីព​មក​​​មាន​​រយៈ​ពេល​ជាង​២០​ឆ្នាំ​​ ​​ហើយ​នេះ​ជា​លើក​ទី​១​​ដែល​គេ​​​សម្រាក​ដល់​ទៅ​​២​ខែ​​ដោយ​សារ​តែ​របួស​កជើង​​​។ Messi បាន​ចូល​ហ្វឹកហាត់​វិញ​តាំង​ពី​ការ​សម្រាក​ប្រមូល​ផ្ដុំ​ជម្រើស​ជាតិ​មក​ម្ល៉េះ​ ដើម្បី​ត្រៀម​ការ​​ប្រកួត​ក្នុង MLS ​យ៉ាង​ណា​កាល​ពី​ថ្ងៃ​ពុធ​គេ​មិន​ឃើញ​ Messi មក​ប្រជុំ​​ក្នុង​ជំរុំ​ហ្វឹកហាត់​ទេ ​ដែល​ការ​អវត្តមាន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បណ្ដាល​មក​ពី​ការ​ឆ្លង​រោគ​រលាក​បំពង់ក​​តែ​ប៉ុណ្ណោះ​៕ ​​​​​

ប្រភព៖ Marca   Daro Ly

អត្ថបទថ្មី