Toyota Prius បំបែកកំណត់ត្រាពិភពលោក ស៊ីសាំងតិចបំផុត

  • 2024-09-13 07:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Toyota Prius LE ជំនាន់ថ្មី បានបំបែកកំណត់ត្រាពិភពលោក សម្រាប់ការប្រើប្រាស់ប្រេងឥន្ធនៈតិចបំផុត គឺ ២,៥លីត្រ/១០០គីឡូម៉ែត្រ របស់រថយន្ត Hybrid។

ការប៉ុនប៉ងនេះ ធ្វើឡើងដោយការធ្វើដំណើរពីឆ្នេរភាគលិច រហូតដល់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក បើកបរដោយលោក Wayne Gerdes ពោលគឺចេញពីសាលាក្រុង Los Angeles ទៅដល់សាលាក្រុង New York ដែលមានចម្ងាយសរុប ៥១៦៨,៧គីឡូម៉ែត្រ។

យ៉ាងណាមិញ គេមិនបានបញ្ជាក់អំពីបរិមាណ និងចំនួនចាក់សាំងសរុប សម្រាប់ការធ្វើដំណើររបស់រថយន្ត Prius នេះឡើយ។ ប៉ុន្តែ Prius ត្រូវបានដឹងថា មានធុងសាំងចំណុះ ៤២,៧លីត្រ ដូច្នេះបើយើងគណនាឃើញថា រថយន្ត Hybrid នេះពេលចាក់សាំងពេញម្តង អាចធ្វើដំណើរបានដល់ចម្ងាយ ១៧០០គីឡូម៉ែត្រឯណោះ។ កម្រិតនេះ គឺបង្ហាញថា វាសន្សំសំចៃជាងការប៉ាន់ស្មានរបស់ EPA ទៅទៀត។

លោក Wayne Gerdes បានបញ្ជាក់ពីគន្លឹះបើកបរដ៏សំខាន់បំផុតមួយដែលធ្វើឱ្យរថយន្តស៊ីសាំងតិចបែបនេះ គឺនៅពេលយើងចាប់ផ្តើមបើកចេញដំណើរបន្ទាប់ពីឈប់ម្តងៗ គឺត្រូវរក្សាការជាន់ហ្គែរតិចៗដោយមិនបង្ខំ ហើយបន្ទាប់មកចាំជាន់សង្កត់ខ្លាំងបន្តិចៗតាមដំណើរល្បឿនរបស់រថយន្ត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី