ផ្លូវជាតិលេខ៤! ចំណុចស្ពានដែលធ្លាប់លិចទឹក ឥឡូវសង់ខ្ពស់ជាងមុន លែងលិចហើយ

  • 2024-09-16 02:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងសប្តាហ៍កន្លងទៅ បានបង្ហោះរូបភាពស្ពានមួយកន្លែងក្នុងខេត្តព្រះសីហនុ ដែលធ្លាប់លិចទឹក តែបច្ចុប្បន្នបន្ទាប់ពីសង់ស្ពានថ្មីរួចខ្ពស់ជាងមុន គឺលែងមានលិចទឹកទៀតហើយ។

ស្ពាននេះ ជាស្ពានទី១២-១៣ (ផ្លូវជាតិលេខ៤) ស្ថិតក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ។ ជារៀងរាល់ឆ្នាំ ស្ពាននេះតែងរងការជន់លិច កាត់ផ្តាច់ចរាចរណ៍ ពេលរដូវទឹកដំឡើងនារដូវវស្សា ជាពិសេសនៅអំឡុងសីហា និងកញ្ញា។ បច្ចុប្បន្នស្ពានចាស់ កម្ពស់ទាប និងតែងលិចទឹក ត្រូវបានជំនួសដោយស្ពានថ្មីដែលមានកម្ពស់ខ្ពស់ ទំហំធំ និងលែងលិចទឹកទៀតហើយនារដូវរស្សានេះ។

សូមជម្រាបថា ស្ពាននេះជាផ្នែកមួយនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ចំនួន ១១០លានដុល្លារ ប្រវែងសរុប ១៩៦,១០គីឡូម៉ែត្រ។ ក្នុងគម្រោងនេះ មានការជួសជុលស្ពានចាស់ចំនួន២៤ និងសាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី