អុញនោះ! ១ស្មើស្មាត់រាជ ហូបចុក ម៉ាប់ឆ្វេង បាត់ហើយ
- 2024-09-16 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុញនោះ! ១ស្មើស្មាត់រាជ ហូបចុក ម៉ាប់ឆ្វេង បាត់ហើយ
ចន្លោះមិនឃើញ
ក្រោយបោះសម្ដីចង់សាកថ្វីដៃ ស្មាត់រាជនិងម៉ាប់ឆ្វេងកាលពីយប់ថ្ងៃអាទិត្យទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានប៉ះគ្នាដូចបំណង។ ប៉ុន្តែការប្រកួត១ស្មើក្រៅផ្លូវការមួយនេះ សឺវីសឥតស្រមោលម៉ាប់ឆ្វេងតឲ្យអធិរាជប្រអប់ស្មាត់រាជ២ពិន្ទុ។
ហេតុអ្វីបានជាម៉ាប់ឆ្វេងហ៊ានតឲ្យរាជ២ពិន្ទុ? តាមពិតទៅក្នុងប្រភេទកីឡាករលំដាប់ Grade A ដូចគ្នានេះ កីឡាករកូនមួយម៉ាប់ឆ្វេងមិនហ៊ានគិតឡើយ ប៉ុន្តែដោយសាររាជចង់ដឹងសមត្ថភាពលេង១ស្មើ រូបគេក៏សុំម៉ាប់ឆ្វេងតពិន្ទុតែម្ដង ខណៈសេវាគឺលោតគប់ដូចគ្នា។
ដោយឡែកអតីតដៃគូដ៏ល្អរបស់សុវណ្ណនាថ ក្រោយបានដឹងលក្ខខណ្ឌសុំចចារដូច្នេះក៏បានយល់ព្រមតាមសំណើរ ហើយការប្រកួតក៏កើតមាននៅតារាងបាល់ទះលោកជ្រុយឈូកវ៉ា១យប់មិញនេះ។
ការប្រកួតបានកើតឡើងយ៉ាងជក់ចិត្តដោយដើមសិតស្មាត់រាជរកបាន៨គ្រាប់មុនប្ដូរលីង ពោលគឺ ៨ ទល់ ៧គ្រាប់។ ពេលប្ដូរលីងស្មាត់រាជកាន់តែល្អទៅៗ យកឈ្នះដៃគូដ៏ខ្លាំង ១៥ ទល់នឹង៨គ្រាប់។
ក្រោយចប់ការប្រកួត ម៉ាប់ឆ្វេងហាក់បីដូចជាមិនអស់ចិត្តដោយសុំបដូរលក្ខខណ្ឌថ្មី គឺម៉ាប់ឆ្វេងសុំតឲ្យរាជ១គ្រាប់ និងកាន់សេវាមុន។ ប៉ុន្តែរាជមិនព្រមឡើយ ទោះបីគេឈ្នះក្ដីដោយកំម្លោះសង្ហារូបនេះសុំកាន់សេវាមុនទើបគេហ៊ានលេងជាមួយម៉ាប់ឆ្វេង។
គួរបញ្ជាក់ថា កីឡាករលំដាប់ Grade A ក្រៅផ្លូវការស្រុកខ្មែរទាំងពីរ ជាកីឡាករជំនាញដៃឆ្វេងដូចគ្នា។ បើនិយាយពីបទពិសោធលេងមួយស្មើ ម៉ាប់ឆ្វេងមានច្រើនជាង៕