បាល់ទះជាកីឡាដ៏ពេញនិយមមួយប្រភេទនៅលើពិភពលោកជាប់ចំណាត់ថ្នាក់លេខ៥ មានអ្នកគាំទ្រមាណ ៩០០លាននាក់ ខណៈកីឡាឈរចំណាត់ថ្នាក់លេខ១នោះគឺបាល់ទាត់មានអ្នកគាំទ្រប្រមាណ ៣,៥ពាន់លាននាក់។ ដូច្នេះថ្ងៃនេះ Sabay សូមលើកយកកីឡាករបាល់ទះ៥រូបមានតម្លៃខ្លួនប្រចាំឆ្នាំថ្លៃជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ កីឡាករដែលទទួលបានថ្លៃឈ្នួលប្រចាំឆ្នាំខ្ពស់ជាងគេបំផុតនោះគឺកីឡាករគុយបា Wilfredo León ដែលកំពុងប្រកបអាជីពនៅលីគបាល់ទះប្រទេសប៉ូឡូញ។
ទី១៖ កីឡាករគុយបា Wilfredo León
- តួនាទី Outside hitter
- កើតនៅថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ១៩៩៣ (៣១ឆ្នាំ)
- កម្ពស់ ២,០២ម៉ែត្រ
- ទម្ងន់ ៩៦គីឡូក្រាម
- លោតគប់បានកម្ពស់ ៣,៨០ ម៉ែត្រ
- លោតធ្វើរនាំងបានកម្ពស់ ៣,៤៦ ម៉ែត្រ
- គេលេងឱ្យក្លឹបបាល់ទះ LUK Lublin នៅលីគប្រទេសប៉ូឡូញ និងទទួលបានប្រាក់ខែប្រចាំឆ្នាំ ១ ៤០០ ០០០ដុល្លារអាមេរិក។
កីឡាករគុយបា Wilfredo León
ទី២៖ កីឡាករបារាំង Earvin N’Gapeth
- តួនាទី Outside hitter
- កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩១ (៣៣)
- កម្ពស់ ១,៩៤ម៉ែត្រ
- ទម្ងន់ ៩៤គីឡូក្រាម
- លោតគប់បានកម្ពស់ ៣,៥៨ ម៉ែត្រ
- លោតធ្វើរនាំងបានកម្ពស់ ៣,២៧ ម៉ែត្រ
- គេលេងឱ្យក្លឹបបាល់ទះ Halkbank នៅលីគប្រទេសទួគី និងទទួលបានប្រាក់ខែប្រចាំឆ្នាំ ១ ៣៥០ ០០០ដុល្លារអាមេរិក។
កីឡាករបារាំង Earvin N’Gapeth
ទី៣៖ កីឡាករប៉ូឡូញ Bartosz Kamil Kurek
- តួនាទី Opposite / Outside hitter
- កើតនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៨៨ (៣៦)
- កម្ពស់ ២,០៥ម៉ែត្រ
- ទម្ងន់ ១០៥គីឡូក្រាម
- លោតគប់បានកម្ពស់ ៣,៧០ ម៉ែត្រ
- លោតធ្វើរនាំងបានកម្ពស់ ៣,៤០ ម៉ែត្រ
- គេលេងឱ្យក្លឹបបាល់ទះ ZAKSA Kędzierzyn-Koźle នៅលីគប្រទេសប៉ូឡូញ និងទទួលបានប្រាក់ខែប្រចាំឆ្នាំ ១ ១០០ ០០០ដុល្លារអាមេរិក។
កីឡាករប៉ូឡូញ Bartosz Kamil Kurek
ទី៤៖ កីឡាករគុយបា Robertlandy Simón
- តួនាទី Middle blocker
- កើតនៅថ្ងៃទី១១ ខែកក្ដដា នាំ១៩៨៧ (៣៧)
- កម្ពស់ ២,០៨ម៉ែត្រ
- ទម្ងន់ ១១៤គីឡូក្រាម
- លោតគប់បានកម្ពស់ ៣,៨៩ ម៉ែត្រ
- លោតធ្វើរនាំងបានកម្ពស់ ៣,៦២ ម៉ែត្រ
- គេលេងឱ្យក្លឹបបាល់ទះ Gas Sales Piacenza នៅលីគប្រទេសអ៊ីតាលី និងទទួលបានប្រាក់ខែប្រចាំឆ្នាំ ៩៦៧ ០០០ដុល្លារអាមេរិក។
កីឡាករគុយបា Robertlandy Simón
ទី៥៖ កីឡាកររុស្ស៊ី Dmitry Muserskiy
- តួនាទី Middle blocker / Opposite
- កើតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៨៨ (៣៦)
- កម្ពស់ ២,១៨ម៉ែត្រ
- ទម្ងន់ ១០៥គីឡូក្រាម
- លោតគប់បានកម្ពស់ ៣,៧៥ ម៉ែត្រ
- លោតធ្វើរនាំងបានកម្ពស់ ៣,៦៥ ម៉ែត្រ
- គេលេងឱ្យក្លឹបបាល់ទះ Suntory Sunbirds នៅលីគប្រទេសជប៉ុន និងទទួលបានប្រាក់ខែប្រចាំឆ្នាំ ៩៥០ ០០០ដុល្លារអាមេរិក៕
កីឡាកររុស្ស៊ី Dmitry Muserskiy
អត្ថបទ៖ Um Sopheak